Subscribe Now
Trending News

CMDF

ពិធីសម្ពោធមជ្ឈមណ្ឌលអប់រំ​ តម្លៃជាង ៩០ម៉ឺនដុល្លារ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ព័ត៌មាន & សកម្មភាព

ពិធីសម្ពោធមជ្ឈមណ្ឌលអប់រំ​ តម្លៃជាង ៩០ម៉ឺនដុល្លារ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌលអប់រំ អាប់ឌុលអាហ្សីស អាល់យ៉ះយ៉ា ដើម្បីសង្គម និង សមិទ្ធផលនានា​ ក្នុងទីរួមខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមរបាយការណ៍​ លោក សាឡេះ អះស្អាអី បានឲ្យដឹងថា មជ្ឈមណ្ឌលអបលរំនេះ បានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០២០ ជាជំនួយរបស់លោក អាប់ឌុលមូស្សីន អាប់ឌុលអាហ្សីស អាល់យ៉ះយ៉ា និងក្រុមគ្រួសារ ជាសប្បុរសជនមកពីអារ៉ាប៊ីសាអូឌីត ។ លោកបានបន្ថែមថា គោលបំណងនៃការសាងសង់នេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍលើវិស័យអប់រំ និងធនធានមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។

ជាមួយនឹងការពាំនាំអនុសាសន៍ និងក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក្នុងនាមសម្តេចទាំងទ្វេ បានកោតសរសើរ និងថ្លែងអំណរគុណ ដល់សប្បុរសជន និងគ្រួសារ ដែលបានចូលរួមឧបត្ថម្ភមជ្ឈមណ្ឌលនេះ ដើម្បីចូលរួមលើកកម្ពស់ធនធានមនុស្សដល់កូនក្មួយនៅក្នុងខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលចូលរួមពិធីសម្ពោធនេះផងដែរថា បងប្អូនជាអ្នកសម្រេចជោគវាសនារបស់កម្ពុជាទាំងមូលដែលទទួលបានសុខសន្តិភាព និងការរីកចម្រើនរុងរឿងមកដល់សព្វថ្ងៃ ហើយជោគវាសនានេះនឹងបន្តទៅមុខ បើបងប្អូន បន្តដឹងគុណសម្តេច ដឹងគុណសន្តិភាព និងសូមកុំភ្លេចទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្រ្តី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៅពេលខាងមុខ។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ក៏បានក៏ពាំនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនមជ្ឈមណ្ឌលនូវ ថវិកាចំនួន ៥លានរៀល ផ្ដល់ជូនចាស់ជរាស្ត្រីមេម៉ាយសរុប ៣៩០០ដុល្លារ ក្មេងកំព្រា ១៥០នាក់ នូវទឹកប្រាក់ចំនួន ៩០០០ពាន់ដុល្លារ យុវជន ២០០នាក់នូវថវិកាសរុប ២លានរៀល និងកងកម្លាំងចំនួន១លានរៀលផងដែរ។

សូមជម្រាបថា មជ្ឈមណ្ឌលអប់រំខាងលើ បានចំណាយថវិកាសរុប ៩៣៩,១៩៤ ដុល្លារ​ ក្នុងការសាងសង់លើផ្ទៃដីទំហំ ៦៣៨៤ ម៉ែត្រការ៉េ ដែលរួមមានវិហារឥស្លាម សាលារៀន ១ខ្នង មាន ១៥បន្ទប់ អន្តេវាសិកដ្ឋានសិស្ស ១២បន្ទប់ អគារសម្រាប់បុគ្គលិក ៦បន្ទប់ អាហារដ្ឋាន ការិយាល័យ បណ្ណាល័យ ៨បន្ទប់ បន្ទប់ទឹក ១០បន្ទប់ និងរចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌល​ នេះបើយោងតាមរបាយការណ៍សាងសង់របស់ លោក សាឡេះ អះស្អាអី ប្រធានសមាគមកូប៉្រាស៊ីមុស្លិមកម្ពុជា៕

Related posts

ព័ត៌មាន & សកម្មភាព

មន្ត្រីជាន់ខ្ពស់សាសនិកឥស្លាមកម្ពុជា៖ ក្នុងចំណោមអ្នកស្លាប់ទាំង ១.៣០១នាក់នៃពិធីបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីតដោយសារកម្តៅនោះ គឺគ្មានសាសនិកឥស្លាមកម្ពុជាម្នាក់ឡើយ