Subscribe Now
Trending News

CMDF

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានសហគមន៍ឥស្លាម IGMG នៅអឺរ៉ុប
ព័ត៌មាន & សកម្មភាព

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានសហគមន៍ឥស្លាម IGMG នៅអឺរ៉ុប

នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) អញ្ជើញជួបពិភាក្សាការងារ ជាមួយលោក Kemal Ergün ប្រធានសហគមន៍ឥស្លាមទស្សនៈជាតិ IGMG (Islamic Community Milli‌ Go‌ru‌s‌) នៅទីស្នាក់ការកណ្តាលរបស់សហគមន៍ IGMG ក្នុងទីក្រុង Cologne នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ជំនួបនេះ បានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចការមនុស្សធម៌ ការសិក្សាអប់រំ និងការងារផ្សេងៗទៀត ដើម្បីចូលរួមចំណែក សង្គមជាតិទាំងមូល ក៏ដូចជាសហគមន៍ឥស្លាម។ ជំនួបនេះធ្វើឡើងឆ្លៀតក្នុងឱកាស ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញចូលរួម កិច្ចប្រជុំ ស្តីពី «ភាតរភាព និងសាមគ្គីភាព» នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

គួរបញ្ជាក់ថា សហគមន៍ IGMG គឺជាសហគមន៍ដ៏ធំមួយនៅតំបន់អឺរ៉ុប ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩៥ ដែលមាន ២៥០០ សាខា ជួយគាំទ្រអង្គការផ្សេងៗជាច្រើន ក្នុងនោះមាន អង្គការស្រ្តី អង្គការយុវជន សិស្សសាកលវិទ្យាល័យ និងអង្គការយុវនារី។ លើសពីនេះទៅទៀត អង្គការដ៏ធំមួយនេះ ត្រូវបានគេទទួលស្គាល់ច្រើន ដែលធ្វើសកម្មភាពនៅខាងអឺរ៉ុប ក្នុងនោះមាននៅបណ្តាប្រទេសមួយចំនួន មានដូចជា ស្កាតឌីណាវៀន (Scandinavian) បាល់កង់ អូស្ត្រាលី ជប៉ុន អាមេរិក តួកគី កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) និងកាណាដា។ បច្ចុប្បន្នអង្គការនេះ បន្តជួយប្រជាជន នៅក្នុងជាង ៤០ តំបន់ ហើយមានអ្នកគ្រប់គ្រងប្រហែល ២០ ពាន់នាក់៕

Related posts

ព័ត៌មាន & សកម្មភាព

មន្ត្រីជាន់ខ្ពស់សាសនិកឥស្លាមកម្ពុជា៖ ក្នុងចំណោមអ្នកស្លាប់ទាំង ១.៣០១នាក់នៃពិធីបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីតដោយសារកម្តៅនោះ គឺគ្មានសាសនិកឥស្លាមកម្ពុជាម្នាក់ឡើយ