Subscribe Now
Trending News

CMDF

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលជួបប្រធានក្រុមជំនួយការរដ្ឋមន្ត្រីក្រសួងការងារ នៃប្រទេសថៃ
ព័ត៌មាន & សកម្មភាព

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលជួបប្រធានក្រុមជំនួយការរដ្ឋមន្ត្រីក្រសួងការងារ នៃប្រទេសថៃ

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញតឱ្យ ឯកឧត្តម Najmuddin Umar ប្រធានក្រុមជំនួយការរដ្ឋមន្ត្រីក្រសួងការងារ នៃប្រទេសថៃ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ។

ក្នុងជំនួបនោះ ឯកឧត្តម Najmuddin Umar បានជម្រាបជូនអំពីស្ថានភាពមួយចំនួនរបស់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ហើយបច្ចុប្បន្នប្រទេសទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នា និងបានជួយសម្របសម្រួលគ្នាច្រើនលើការងារទិដ្ឋាការ ការទទួលបាននូវឱកាសការងារ និងការគាំពាររបស់រាជរដ្ឋាភិបាលថៃ ចំពោះបងប្អូនពលករកម្ពុជា។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានជម្រាបថា កន្លងមកក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត បានខិតខំប្រឹងប្រែង និងជម្រុញលើការងារពលករជាមួយប្រទេសថៃ និងប្រទេសផ្សេងៗទៀត។ ជាមួយគ្នាដែរ ឯកឧត្តមក៏បានជម្រាបពីទំនាក់ទំនងល្អរវាងកម្ពុជា-ថៃ លើវិស័យហាឡាល ផងដែរ៕

Related posts