នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ឯកឧត្តម សេត មូហាំម៉ាត់ស៊ីស រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការ CMDF បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន របស់ក្រសួងគរុភណ្ឌសាសនាប្រទេសកាតា តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនបងប្អូនឥស្លាមដែលរស់នៅភូមិខ្មែរឥស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំនួន១២០គ្រួសារ។
ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឡស់ រ៉ូហ្សាក់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម យ៉េប រ៉ហ្វិច ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងគណៈកម្មការអ៊ីម៉ាំខេត្ត គណៈកម្មការអ៊ីម៉ាំស្រុកកំពង់ត្របែក អ៊ីម៉ាំម៉ាស្ជិទ លោកសំអុន សូនី អភិបាលរងស្រុកតំណាងលោកអភិបាលស្រុក លោក ជា សាខន មេឃុំ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងយុវជននៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តព្រៃវែងផងដែរ៕