អនុប្រធាន CMDF បន្តនាំយកកញ្ចប់អាហារស្រាយបួស ជូនពលរដ្ឋ ៤៣០គ្រួសារ នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់
ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ប្រជាពលរដ្ឋចំនួន ៤៣០គ្រួសារ នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់។
អំណោយខាងលើទទួលបាន ពីក្រសួងគរុភណ្ឌសាសនាប្រទេសកាតា (AWQAF) តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) ក្នុងនោះចែកជូនប្រជាពលរដ្ឋ នៅស្រុកចំការលើ ចំនួន២៧០គ្រួសារ និងនៅស្រុកស្ទឹងត្រង់ ចំនួន១៦០គ្រួសារ ក្នុងខេត្តកំពង់ចាម។