នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ម៉ាណ ណាវី សមាជិកថ្នាក់កណ្តាល នៃអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) បានអញ្ជើញប្រគល់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួន ២ ខ្នង និងម៉ាស៊ីនកាត់ដេរចំនួន ២ ឈុត សរុបជាថវិកា ៩០០០ អឺរូ(៩៤៥០ដុល្លារ)នៅខេត្តកណ្តាល ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ និងបង្កើតមុខរបរប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។ ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងស្រុក អ៉ីមាំស្រុក តួនៗ និងអាជ្ញាធរមូលដ្ឋានផងដែរ។
ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមលោកជំទាវ ដែលតំណាង ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញចុះប្រគល់ផ្ទះ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤ ខេត្ត មានដូចជាក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងកណ្តាល ដោយផ្ទះទាំងអស់សរុបចំនួន ១៦ ខ្នង គោចិញ្ចឹមចំនួន១៧ ក្បាល ម៉ាស៊ីនកាត់ដេរ ៧ ឈុត និងអាហារូបករណ៍ចំនួនម្នាក់ សរុបថវិកាចំនួនជិត ៨ម៉ឺន ដុល្លារអាមេរិក។
គម្រោងខាងលើជាគម្រោងហ្សាកាត់(បរិច្ចាគ) ដោយមានគាំទ្រពីអង្គការហាសាណះអន្តរជាតិ សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)៕