Subscribe Now
Trending News

អំពីយើង

អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) ត្រូវបានបង្កើត និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ២៥៥ ស.ជ.ណ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៩៧ ដោយសហការជាមួយ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា។

មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា គឺជាអង្គការ នៃសាមគ្គីភាពរបស់សាសនិកឥស្លាមកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋាន ដែលកើតចេញពីទឹកចិត្តសប្បុរសធម៌របស់បុគ្គល និង/ឬសមូហភាពខ្មែរឥស្លាម ដែលមានឆន្ទៈយ៉ាងមុតមាំក្នុងការប្រកាន់ខ្ជាប់នូវសាសនាឥស្លាម ស្នេហាជាតិ ស្រឡាញ់សន្តិភាព ប្រជាធិបតេយ្យ សេរីភាព និងចូលរួមដោយស្ម័គ្រចិត្ដក្នុងការបង្ករឱ្យ CMDF ទាំងក្នុងជីវភាពរស់នៅ និងធនធានមនុស្ស ចូលរួមក្នុងការកសាង និងអភិវឌ្ឍ សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។

CMDF គឺជាអង្គការឯកជនដែលមិនប្រកាន់បក្សពួក មិនស្វែងរកប្រាក់ចំណេញ និងប្តេជ្ញាចិត្តក្នុងការងារសង្គមសម្រាប់សហគមន៍ឥស្លាម។

គោលបំណង

– ដើម្បីអនុវត្តកម្មវិធីប្រកបដោយភាពច្នៃប្រឌិត សម្រាប់ដំណោះស្រាយអភិវឌ្ឍន៍ដោយសកម្ម
– ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ
– ជួយលើកកម្ពស់តួនាទីរបស់ជនមុស្លិមនៅក្នុងសង្គម
– ដើម្បីពង្រឹងការអប់រំឥស្លាម និងការអប់រំទូទៅ នៅក្នុងសហគមន៍ឥស្លាម
– គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ កម្រិតជីវភាពរបស់សហគមន៍ឥស្លាម

ចក្ខុវិស័យ

ភាពក្រីក្រ ភាពលំបាក និងកម្រិតការអប់រំទាបនៅក្នុងសហគមន៍ឥស្លាម គឺជាកង្វល់របស់យើង ដូច្នេះហើយយើងមានតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយគ្រប់វិធីសាស្រ្ត ដើម្បីស្ដារឡើងវិញឱ្យបានប្រសើរឡើង។

បេសកកម្ម

ខិតខំដោះស្រាយភាពក្រីក្រ និងបុព្វហេតុរបស់វា ដោយបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព ដែលអាចឱ្យបុគ្គល និងសហគមន៍របស់យើង រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយស ដោយគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់សេដ្ឋកិច្ច និងយុត្តិធម៌សង្គម។