នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញទទួលស្វាគមន៍ការមកដល់របស់ H.E Tan Sri Abang Johari Tun Openg ប្រធានអង្គការក្រុមប្រឹក្សាឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក( RISEAP) និងជាប្រធានរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមមហាសន្និបាត RISEAP លើកទី២០ នៅកម្ពុជា។
កម្មវិធីបើកមហាសន្និបាតខាងលើ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដែលមានប្រតិភូបរទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ឯកអគ្គរាជទូត/រដ្ឋទូតឥស្លាម ថ្នាក់ដឹកនាំខ្មែរឥស្លាម ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ ចំនួនសរុបចំនួន ១០០០នាក់៕
Previous