រសៀលថ្ងៃសៅរ៍ទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា អញ្ជើញសំណេះសំណាល និងចែលកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនជូនបងបងប្អូនសាសនិកឥស្លាម ចំនួន ២៥០ គ្រួសារ ស្ថិតនៅភូមិ ដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
អំណោយខាងលើទទួលបាន ពីក្រសួងគរុភណ្ឌសាសនាប្រទេសកាតា (AWQAF) តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)៕