នារសៀលថ្ងៃសុក្រទី៥ ខែមេសាឆ្នាំ ២០២៤ ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា និងជាប្រធាន CMDF ប្រចាំខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធាន CMDF បានអញ្ជើញចុះសុខទុក្ខ និងនាំយកអំណោយ ចំនួន 170 គ្រួសារ របស់ក្រសួងគរុភណ្ឌសាសនាប្រទេសកាតា តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជាកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ចែកជូនដល់បងប្អូនសាសនិកឥស្លាម នៅភូមិវិហារសំបូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពិធីនេះទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាត់ ហ្គោហ្វូតអភិបាលរងខេត្ត លោកស្រីអភិបាលរងស្រុក លោកមេឃុំ មេភូមិ និងក្រុមការងារ ជាគណៈអុីម៉ាំខេត្ត គណៈអុីម៉ាំស្រុក យុវជន CMYA អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនកុះករ។