នារសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកថ្នាក់កណ្តាល នៃអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការ CMDF អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន ១៧៥ គ្រួសារ នៅភូមិមេប៉្រៃ ឃុំពូជ្រៃ ស្រុកពេជ្រដា ចំនួន ១៧៥ គ្រួសារ ខេត្តមណ្ឌលគិរី។
អំណោយខាងលើទទួលបាន ពីក្រសួងគរុភណ្ឌសាសនាប្រទេសកាតា (AWQAF) តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)៕