Share

ស៊ូរ៉ោះ អាល់មុតទើស្សសៀរ៍

ឱអ្នកគ្របដណ្តប់ភួយ!
ចូរអ្នកក្រោកឈរឡើង រួចមក ចូរអ្នកទៅដាស់តឿនគេ
ហើយចំពោះម្ចាស់ របស់អ្នក ចូរអ្នកលើកតំកើង
ហើយចំពោះសំលៀកបំពាក់របស់អ្នក ចូរអ្នកសំអាត
ហើយចំពោះ អំពើទោសៈ ចូរអ្នកចៀសឱ្យឆ្ងាយ
ហើយចូរអ្នកកុំផ្តល់អ្វីមួយ ក្នុងករណីអ្នកចង់បានច្រើនមកវិញ
ហើយដើម្បីម្ចាស់អ្នក ចូរអ្នកអត់ធ្មត់
រួចមក កាលណាគេបានផ្លុំត្រែ
គឺទាំងនោះ នាថ្ងៃនោះ គឺជា ថ្ងៃមួយដ៏លំបាកបំផុត
លើពួកដែលអជំនឿមិនមែនងាយស្រួលទេ
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: