Share

ស៊ូរ៉ោះ កហ្វ

កហ្វ។ សច្ចាគួរអានដ៏មហាកត្តិគុណ
ប៉ុន្តែពួកគេបានឆ្ងល់ពីអ្នកព្រមានម្នាក់នៃពួកគេ ដែល បានទៅដល់ពួកគេ រួចមកពួកអជំនឿថា បែបនេះគឺជាប្រការមួយដ៏ចំឡែកបំផុត
យ៉ាងម៉េច ដែរ កាលណាយើងបានស្លាប់ទៅហើយ ហើយយើងបានក្លាយទៅជាធូលីដីទៅហើយនោះ? ទាំងនេះ គឺជាការវិលត្រលប់មួយដ៏សែនឆ្ងាយបំផុត
ការពិត យើងបានដឹងហើយនូវ អ្វីដែលផែនដីបានកាត់បន្ថយពីពួកគេនោះ ហើយនៅឯយើងមានបញ្ជីមួយ ដែលត្រូវបានរក្សា
ការពិត ពួកគេបានបដិសេធនឹងសច្ចភាព នៅពេលដែលសច្ចភាពបានទៅដល់ពួកគេ ពេល នោះ ពួកគេស្ថិតក្នុងការងារមួយដ៏ស្រពេចស្រពិល
តើពួកគេមិនទាន់បានពិនិត្យសង្កេតទៅ មេឃទាំងឡាយនៅលើពួកគេទេឬ? តើយើងបានស្ថាបនាវា ហើយយើងបានតាក់តែងវា យ៉ាងដូចម្តេចខ្លះ? ហើយវាឥតមានស្នាមបែកក្រហែងណាមួយនោះ?
ហើយនិងផែនដី យើងបានលាតសន្ធឹងវា ហើយយើងបានដាក់នៅក្នុងដីនូវភ្នំគិរីទាំងឡាយ ព្រមទាំងយើងបាន បណ្តុះនៅក្នុងដី នូវគ្រប់ប្រភេទ(គ្រាប់)ដ៏ល្អឆើត
ជាការស្វែងយល់ និងជាការរំលឹក ចំពោះរាល់អ្នកគោរពដែលវិលទៅកាន់លោកវិញ
ហើយយើងបានបង្អុរពីមេឃទាំងឡាយ នូវទឹកដ៏ប្រសិទ្ធិ រួចមកដោយសារទឹក យើងបានបណ្តុះនៅចំការទាំងឡាយ ព្រមទាំងគ្រាប់ ធញ្ញជាតិដែលត្រូវច្រូតកាត់
ហើយនិងលម៉ើដ៏ខ្ពស់សន្លឹម វាមានសន្លឹកក្តោបយ៉ាងកន្តុល បំផុត
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: