Share

ស៊ូរ៉ោះ ម៉ាអ៊ីឌះ

ឱ ពួកដែលបានជឿ! ចូរពួកអ្នកបំពេញកិច្ចសន្យា។ គេបានអនុញ្ញាតឱ្យពួកអ្នកនូវ សត្វពាហនៈ លើកលែងតែអ្វីដែលគេបានសូត្រទៅលើពួកអ្នក ដែលមិនអនុញ្ញាត ឱ្យប្រមាញ់ក្នុងពេលពួកអ្នកជាពួកអិហរ៉ាមនោះ។ ការពិតអល់ឡោះ សម្រេចនូវ អ្វីដែលលោកប្រាថ្នា
ឱ ពួកដែលបានជឿ! ចូរពួកអ្នកកុំបំពានស៊ីអើររបស់ អល់ឡោះ ខែបំរាម សត្វហ័ទ៉្យះ (សត្វសម្រាប់បូជាយញ្ញ) សត្វដែលគេបំពាក់ ប្រឡៅក និងពួកដែលសំដៅទៅពៃតុលឡោះ ក្នុងបំណងស្វែងរកការអនុ- គ្រោះ និងការយល់ព្រមពីម្ចាស់របស់ពួកគេ។ កាលណាពួកអ្នកបានរួចរាល់ ពីអិហរ៉ាមនោះ ពួកអ្នកអាចប្រមាញ់បា់ន។ ហើយចូរកុំបណ្តោយឱ្យចិត្តស្អប់ខ្ពើម ចំពោះមនុស្សមួយក្រុម ដែលធ្លាប់បានរារាំងពួកអ្នកពីម៉ាស្ជីទិលហារ៉ាមនោះ ញុះញង់ពួកអ្នកឱ្យបំពានឱ្យសោះ។ ចូរពួកអ្នកជួយគ្នាលើអំពើល្អ និងការគោរព កោតខ្លាច ហើយចូរពួកអ្នកកុំជួយគ្នាលើអំពើបាប និងការធ្វើសត្រូវ។ចូរពួកអ្នក គោរពកោតខ្លាចអល់ឡោះ។ ការពិតអល់ឡោះ ជាអ្នកធ្វើទោសខ្លាំងបំផុត
គេបានហាមលើពួកអ្នកនូវសត្វងាប់ ឈាម សាច់ជ្រូក និងសត្វដែលគេ សំឡេះដោយរលឹកឈេ?ាះក្រៅពីអីល់ឡោះ សត្វស្លាប់ដោយស្ទះដង្ហើម ដោយ គប់ ដោយធ្លាក់ ដោយជល់គ្នា ដោយសត្វសាហាវស៊ី លើកលែងតែសត្វដែល ពួកអ្នកបានសំឡេះទាន់ សត្វដែលគេបានសំឡេះក្នុងនាមបដិមា និងករណីពួក អ្នកផ្សងដោយព្រួញ។ ទាំងអស់នោះ គឺជាអំពើលេ?សី។ ថ្ងៃនេះ ពួកដែលអជំនឿ បានអស់សង្ឃឹមពីសាសនាពួកអ្នក ហេតុនះ ពួកអ្នកមិនត្រូវខ្លាចពួកគេទេ ពួក អ្នកត្រូវខ្លាចយើង។ ថ្ងៃនេះយើងបានបង្គ្រប់ឱ្យពួកអ្នក នូវសាសនាពួកអ្នក យើង ក៏បានបំពេញទៅលើពួកអ្នក នូវការអនុគ្រោះរបស់យើង ហើយយើងបានយល់ ព្រមឥស្លាមជាសាសនារបស់ពួកអ្នក។ ជនណាដែលត្រូវបង្ខំក្នុងការស្រេកឃ្លាន ពុំមែនអ្នកលំអៀងទៅអំពើបាបទេ ការពិតអល់ឡោះជាអ្នកប្រោសប្រណី មេត្តា ករុណាបំផុត
ពួកគេសួរអ្នកពី (អាហារ) ដែលគេបានអនុញ្ញាតឱ្យពួកគេ។ចូរ ថាទៅ គេបានអនុញ្ញាតឱ្យពួកអ្នកនូវអាហារល្អៗ និងសត្វព្រៃដែលពួកអ្នកបាន បង្រៀនឆ្កែ(ឱ្យចាប់) ដោយពួកអ្នកបង្រៀនវាតាមអ្វីដែលអល់ឡោះបានបង្រៀន ពួកអ្នក ដូចនេះ ចូរពួកអ្នកទទួលទាន នូវអ្វីដែលវាបានចាប់យកមកជូនពួកអ្នក ពួកអ្នកត្រូវពោលឈេ?អាះល់ឡោះនៅលើរឿងនេះ។ ហើយចូរពួកអ្នកគោរព កោតខ្លាចអល់ឡោះ។ ការពិតអល់ឡោះជាអ្នករហ័សរហួនបំផុតក្នុងការវិនិច្ឆ័យ
ថ្ងៃនេះ គេបានអនុញ្ញាតឱ្យពួកអ្នកនូវចំណីល្អៗ។ ចំណីពួកដែលគេផ្តល់គីតាប គឺអនុញ្ញាតឱ្យពួកអ្នក ហើយចំណីរបស់ពួកអ្នក គឺអនុញ្ញាតឱ្យពួកគេ។ ហើយ និងពួកនារីស្អាតស្អំនៃពួកមានជំនឿ និងនារីស្អាតស្អំនៃពួកដែលគេផ្តល់គីតាប មុនសម័យកាលពួកអ្នក កាលណាពួកអ្នកបានប្រគល់ជូនពួកនាង នូវខាន់ស្លាពួក នាង ជាពួកបុរសស្អាតស្អំ ពុំមែនជាបុរសអតិចារទេ ហើយក៏ពុំមែនជាបុរស យកពួកនាងធ្វើជាសាហាយស?ន់ដែ់រ។ ជនណាបោះបង់ជំនឿ អំពើរបស់ជននោះ ពិតជាត្រូវរលាយអស់ ហើយនៅបរលោក ជននោះក្នុងចំណោមពួកខាតបង់
ឱ ពួកដែលបានជឿ! កាលណាពួកអ្នកចង់ក្រោកទៅសឡាតិ៍ ពួក អ្នកត្រូវលាងមុខពួកអ្នក និងដៃពួកអ្នករហូតដល់កែងដៃ ពួកអ្នកត្រូវ ជូតក្បាលពួកអ្នក ហើយពួកអ្នកត្រូវលាងជើងពួកអ្នករហូតដល់ភ្នែក គោរ។ បើពួកអ្នកជាអ្នកជូនូព ពួកអ្នកត្រូវងូតសម្អាត។ បើពួកអ្នក ជាអ្នកមានជំងឺ ឬក្នុងការធ្វើដំណើរ ឬម្នាក់ៗនៃពួកអ្នកទើបនឹងមក ពីបន្ទោរបង់់ ឬក៏បានប៉ះនារី រួចពួកអ្នកគ្មានទឹក ចូរពួកអ្នកតម្រង់ទៅ ដីដ៏ស្អាត (តាយ៉ាំមុំ) ហើយត្រូវជូតមុខ និងដៃរបស់ពួកអ្នកនឹងដី នោះ។ អល់ឡោះលោកគ្មានបំណងនឹងដើម្បីធ្វើឱ្យពួកអ្នកមានការ លំបាកទេ ក៏ប៉ុន្តែលោកមានបំណង ដើម្បីលោកនឹងជម្រះសម្អាតពួក អ្នក និងដើម្បីលោកនឹងបំពេញការអនុគ្រោះរបស់លោក ទៅលើពួក អ្នក ដើម្បីឱ្យពួកអ្នកដឹងគុណ
ចូរពួកអ្នករំលឹកពីការអនុគ្រោះ របស់អល់ឡោះទៅលើពួកអ្នក និងពីកិច្ចសន្យារបស់លោក ដែល លោកបានសន្យានឹងពួកអ្នក នៅពេលដែលពួកអ្នកថា យើងបានឮ ហើយ យើងបានគោរពតាមហើយ។ ចូរពួកអ្នកគោរពកោតខ្លាច អល់ឡោះ ការពិតអល់ឡោះ ជាអ្នកដែលដឹងបំផុត ពីអ្វីដែលមាន ក្នុងទ្រូង
ឱ ពួកដែលបានជឿ! ចូរពួកអ្នកតាំងខ្លួនជាអ្នកឈរដ៏រឹង មាំ ដើម្បីអល់ឡោះជាសាក្សីដោយយុត្តិធម៌។ ហើយចូរកុំបណ្តោយឱ្យ ចិត្តស្អប់ខ្ពើមចំពោះមនុស្សមួយក្រុមនោះ បានញុះញង់ពួកអ្នក មិន ឱ្យប្រកាន់យុត្តិធម៌។ ចូរពួកអ្នកប្រកាន់យុត្តិធម៌។អំពើយុត្តិធម៌ គឺជិត ណាស់ចំពោះការគោរព។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ។ ការពិតអល់ឡោះ ជាអ្នកដែលដឹងបំផុតពីអ្វីដែលពួកអ្នកប្រព្រឹត្ត
អល់ឡោះបានសន្យាចំពោះពួកដែលបានជឿ និងបានសាងអំពើល្អ ពួកគេត្រូវបានការប្រោសប្រណី និងរង្វាន់មួយយ៉ាងធំក្រៃលែង
ហើយពួកដែលបានអជំនឿ និងបានបដិសេធនឹងអាយ៉ាត់ៗរបស់ យើង ពួកទាំងនោះជាពួកនរកឆាបឆេះ
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: