ក្នុងប្រទេស
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញបិទសិក្ខា​សាលាគរុកោ​សល្យ និងប្រគល់វិញ្ញា​បនបត្រ ជូនគ្រូបង្រៀន​ខ្មែរឥស្លាម
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញបិទសិក្ខា​សាលាគរុកោ​សល្យ និងប្រគល់វិញ្ញា​បនបត្រ ជូនគ្រូបង្រៀន​ខ្មែរឥស្លាម
ចុះផ្សាយ: Dec 31, 2015
(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ បានរៀបចំពិធីបិទវគ្គសិក្ខាសាលា បណ្តុះបណ្តាលគរុកោសល្យ គ្រូបង្រៀនខ្មែរឥស្លាមកម្ពុជា និង ការប្រគល់វិញ្ញាបនបត្រ គរុកោសល្យស្តង់ដាម៉ាឡេស៊ី ដល់គ្រូបង្គោល ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ជាប្រធាន អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ សួរសុខទុក្ខលោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សសាលារៀនអាល់អៀហសាន ដែលដំណើរការអប់រំស្តង់ដាឥស្លាម
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ សួរសុខទុក្ខលោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សសាលារៀនអាល់អៀហសាន ដែលដំណើរការអប់រំស្តង់ដាឥស្លាម
ចុះផ្សាយ: Dec 19, 2015
ភ្នំពេញ៖ ឆ្លៀតពីកិច្ចការដ៏មមាញឹក ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និង សិស្សានុស្សិស្ស នៃសាលារៀន អាល់អៀហ្សាន ស្ថិតនៅ ភូមិគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥។
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញសាកសួរសុខទុក្ខសិស្សានុសិស្ស និង ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញសាកសួរសុខទុក្ខសិស្សានុសិស្ស និង ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ
ចុះផ្សាយ: Dec 19, 2015
ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីផ្តល់ថវិកាសាងសង់អាគារអន្តេវាសិកដ្ឋាន ផ្តល់សៀវភៅសិក្សា និង សម្លៀកបំពាក់ ដែលសរុបជាង ៦០ម៉ឺនដុល្លា នៅស្នាក់ការកណ្តាលគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជារាជធានីភ្នំពេញ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទៅសាកសួរសុខទុក្ខសិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាអន្តរជាតិអាល់រ៉ស់ម៉ាស់ ជាសាលារៀនលំដាប់ស្តង់ដារអន្តរជាតិមួយដំបូងគេ ដែលមានវត្តមាននៅលើទឹកដីនៃខេត្តត្បូងឃ្មុំ ក្នុងឃុំកោងកាង ស្រុកពញាក្រែក ជាគម្រោងឧបត្ថម្ភរបស់សប្បុរសជននៃរដ្ឋគុយវ៉ែត តាមរយៈអង្គការពិភពលោកនៃក្តីមេត្តា មានតម្លៃប្រមាណ៤លានដុល្លាអាមេរិក។
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញអធិបតី ក្នុងពីធីប្រគល់អំណោយអន្តេវាសិកដ្ឋាន ព្រមទាំង សៀវភៅសិក្សា និងអំណោយផ្សេងៗមានតម្លៃសរុប ៦០៨ ៨០០ដុល្លា
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញអធិបតី ក្នុងពីធីប្រគល់អំណោយអន្តេវាសិកដ្ឋាន ព្រមទាំង សៀវភៅសិក្សា និងអំណោយផ្សេងៗមានតម្លៃសរុប ៦០៨ ៨០០ដុល្លា
ចុះផ្សាយ: Dec 18, 2015
ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែធ្នូ២០១៥ ស្ថាប័នកិច្ចការឥស្លាមរដ្ឋសហព័ន្ឋម៉ាឡេស៊ី (MAIWP) ដឹកនាំដោយ លោក Dato' Muhammad Bin S. Ahmad បានធ្វើពិធីប្រគល់សៀវភៅសិក្សា កម្រិតមត្តេយ្យសាសនា ស្តង់ដារម៉ាឡេស៊ី គិតជាថវិកាចំនួន ១៤០០០០០ រិហ្គិតម៉ាឡេស៊ី ស្មើនឹង ៣៥០,០០០ ដុល្លា ដើម្បីផ្គត់ផ្គង់ទៅតាមសាលារៀនទូទាំងប្រទេស និង ឧបត្ថម្ភសំលៀកបំពាក់ថ្វាយបង្គំបុរស ស្រ្តីឥស្លាម គិតជាថវិកាចំនួន ៣៦៨,០០០ រិហ្គិត ស្មើនឹង ៩២០០០ ដុល្លា ដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដើម្បីធ្វើការចែកចាយជូនសិស្សានុសិស្ស។
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធីជួបជុំ ក្មេងកំព្រាលើកទី១ និងផ្តល់ប្រាក់ឧត្ថម្ភសម្រាប់ឆ្នាំ២០១៥
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធីជួបជុំ ក្មេងកំព្រាលើកទី១ និងផ្តល់ប្រាក់ឧត្ថម្ភសម្រាប់ឆ្នាំ២០១៥
ចុះផ្សាយ: Dec 15, 2015
នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅឯមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ មានប្រារព្ធពិធីជួបជុំក្មេងកំព្រាមុស្លិមកម្ពុជាលើកទី១ ទូទាំងប្រទេស និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧកញ៉ា អូស្សាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សាសនិកឥស្លាមប្រមាណ ៥០០នាក់ ចូលរួមកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយទស្សនទានសីលធម៌សាសនា ដើម្បីខដុមនីយកម្មនៅកម្ពុជា
សាសនិកឥស្លាមប្រមាណ ៥០០នាក់ ចូលរួមកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយទស្សនទានសីលធម៌សាសនា ដើម្បីខដុមនីយកម្មនៅកម្ពុជា
ចុះផ្សាយ: Dec 15, 2015
ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយទស្សនទានសីលធម៌សាសនា ដើម្បីសុខដុមនីយកម្មនៅកម្ពុជា ដែលប្រារព្វធ្វើឡើង នៅសាលមហោស្រព និងសន្និសីទ កោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួម ពីសំណាក់តំណាងសាសនាធំៗនៅកម្ពុជា ពោលគឺ សាសនាព្រះពុទ្ធ សាសនាឥស្លាម និងសាសនាគ្រិស្ត ព្រមទាំងបណ្តា អង្គការ សមាគម ដែលមានចារិតសាសនាផងដែរ។ ចំពោះ សាសនិកឥស្លាមដែលបានអញ្ជើញចូលរួម រួមមាន ថ្នាក់ដឹកនាំ គណៈអ៊ីម៉ាំ រាជធានី-ខេត្ត ហាកឹម តួន សិស្ស-និស្សិត និងបងប្អូនសាសនិកឥស្លាម ប្រមាណ៥០០នាក់ មកពីគ្រប់បណ្តា រាជធានី ខេត្ត ទូទាំងប្រទេស។
គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ប្រារព្ឋពិធីប្រគល់សៀវភៅសិក្សាឥស្លាមកម្រិតបឋម ដែលបោះពុម្ភលើកទី៣ ចំនួន១៨០០០ក្បាល
គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ប្រារព្ឋពិធីប្រគល់សៀវភៅសិក្សាឥស្លាមកម្រិតបឋម ដែលបោះពុម្ភលើកទី៣ ចំនួន១៨០០០ក្បាល
ចុះផ្សាយ: Nov 30, 2015
រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅឯទីស្តីការគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា មានប្រារព្ឋពិធីប្រគល់សៀវភៅសិក្សាឥស្លាមកម្រិតបឋម ជាភាសាចាម ដែលបោះពុម្ភលើកទី៣ ចំនួន១៨០០០ក្បាល ដើម្បីចែកជូនដល់បណ្តាសាលារៀនខ្មែរឥស្លាមនានាទូទាំងប្រទេស។ នេះគឺជា អំណោយរបស់ ស្ថាប័នកិច្ចការសាសនាឥស្លាមរដ្ឋសាឡាងរ ប្រទេសម៉ាឡេស៊ី ដែលចំណាយទឹកប្រាក់ ៧៩០០០ រិញគិត ម៉ាឡេស៊ី ស្មើនឹងប្រមាណ ២០៨០០ដុល្លាអាមេរិក។ សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ស្ថាប័ននេះក៏ទើបតែបានឧបត្ថម្ភបោះពុម្ភសៀវភៅកម្រិតដដែលនេះចំនួន ២លើករួចមកហើយ ដែលលើកទី១ ចំនួន ១២០០០ក្បាល និងលើកទី២ ចំនួន ១២០០០ក្បាល បន្ថែមទៀ។
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់់ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអាគារសិក្សានៅក្រុងពោធិសាត់‏
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់់ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអាគារសិក្សានៅក្រុងពោធិសាត់‏
ចុះផ្សាយ: Oct 20, 2015
ពោធិសាត់៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៥ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី សម្ពោធដាក់អោយប្រើប្រាស់អាគារសិក្សា Nur Hidayah Al Islamyah នៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។
តំណាងអ្នកវិនិយោគ និងសហករថៃ ជាង៣០ ពិនិត្យពីលទ្ឋភាព នៃសក្តានុពលវិនិយោគនៅកម្ពុជា
តំណាងអ្នកវិនិយោគ និងសហករថៃ ជាង៣០ ពិនិត្យពីលទ្ឋភាព នៃសក្តានុពលវិនិយោគនៅកម្ពុជា
ចុះផ្សាយ: Oct 11, 2015
ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគ និង តំណាងមេដឹកនាំសហករជាង៣០ មកពី ១០ខេត្ត នៃប្រទេសថៃ ជាពិសេស តំបន់ភាគខាងត្បូងនៃប្រទេសនេះ បានដឹកនាំគណៈប្រតិភូ ចូលជួបពិភាក្សាការងារជាមួយ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលមានការអញ្ជើញចូលរួមដោយ សហគ្រិនក្នុងស្រុកមួយចំនួន ជាពិសេសអ្នកវិនិយោគវិស័យកសិកម្ម វិស័យទេសចរណ៍ អចលនទ្រព្យ ជាដើម។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅ ស្រុកកោះធំ ខេត្តកណ្តាល
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅ ស្រុកកោះធំ ខេត្តកណ្តាល
ចុះផ្សាយ: Oct 10, 2015
កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខ បងប្អូនខែ្មរឥស្លាម នៅភូមិចាមលើ ស្រុកកោះធំ ខេត្តកណ្តាល នាឱកាសដែល សមាគមគ្រូពេទ្យឥស្លាមកម្ពុជា សហការជាមួយសមាគមគ្រូពេទ្យឥស្លាមថៃ ដែលមានលោក Dr. Mohd. Fahmi Talib ជាប្រធាន បានចុះធ្វើការ ខតាន់ (កាត់ស្បែកសម្អាតប្រដាប់ភេទកុមារា) ជូនកុមារានៅក្នុងភូមិនេះចំនួន ១០៨នាក់។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី ជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ នៅវិមានសន្តិភាព
អនុរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី ជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ នៅវិមានសន្តិភាព
ចុះផ្សាយ: Oct 06, 2015
ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ លោកស្រី Puan Fenny Nuli អនុរដ្ឋមន្រ្តី ក្រសួងការបរទេសម៉ាឡេស៊ី និង គណៈប្រតិភូអមដំណើរ មកពីក្រសួងទេសចរណ៍ និង ក្រសួង ការងារបណ្តុះបណ្តាលវិជ្ជាជីវៈនៃប្រទេសម៉ាឡេស៊ី និង តំណាងស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បាន អញ្ជើញចូលជូបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅវិមាន សន្តិភាព។
ប្រជាពលរដ្ឋខ្មែរឥស្លាម ដែលបានបំពេញបុណ្យហាជ្ជ បានវិលត្រលប់មកដល់កម្ពុជា ជាបណ្តើរៗ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥
ប្រជាពលរដ្ឋខ្មែរឥស្លាម ដែលបានបំពេញបុណ្យហាជ្ជ បានវិលត្រលប់មកដល់កម្ពុជា ជាបណ្តើរៗ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥
ចុះផ្សាយ: Oct 01, 2015
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា នេះវេលាម៉ោងប្រមាណ៤:៣០នាទី សាសនិកខ្មែរឥស្លាម ប្រមាណ ៤៤នាក់ ក្នុងនោះ មាន៤០ នាក់ដែលទទួលការឧបត្ថម្ភ ការអញ្ជើញទៅប្រតិបត្តិបុណ្យហាជ្ជ ដោយព្រះចៅ សុលម៉ាន ព្រះមហាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអូឌីត និង ៤នាក់ឧបត្ថម្ភដោយ អង្គការសម្ព័ន្ឋពិភពឥស្លាម ( Muslim World League)។ ហើយក្រៅពីនោះ នៅមានអ្នកដែលទៅប្រារព្ឋបុណ្យហាជ្ជ ជាង៦០០នាក់ទៀត នឹងធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃបន្តបន្ទាប់។
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធីបិទ សិក្ខាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អ៊ីមុំា និង គ្រូបង្រៀនឥស្លាមកម្ពុជា
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធីបិទ សិក្ខាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អ៊ីមុំា និង គ្រូបង្រៀនឥស្លាមកម្ពុជា
ចុះផ្សាយ: Sep 27, 2015
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខ្មែរឥស្លាមទូទាំងប្រទេស ចំនួន ១០០នាក់ នៅមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ ក្នុងឱកាសនៃពិធីបិទ សិក្ខាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អ៊ីមុំា និង គ្រូបង្រៀនឥស្លាមកម្ពុជា ដែលសិក្ខាសាលានេះ ទទួលបានការឧត្ថម្ភគាំទ្រពីសំណាក់ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) និង សមាគមវិនិយោជិតសេវាកម្មសាសនាឥស្លាមម៉ាឡេស៊ី (PKPU)។
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់៖ បងប្អូនសាសនិកឥស្លាម ៦៨០នាក់ ក្នុងចំណោម ១២០០នាក់ បានទទួលទិដ្ឋាការ ទៅធ្វើបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់៖ បងប្អូនសាសនិកឥស្លាម ៦៨០នាក់ ក្នុងចំណោម ១២០០នាក់ បានទទួលទិដ្ឋាការ ទៅធ្វើបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត
ចុះផ្សាយ: Sep 14, 2015
ភ្នំពេញ៖ នៅក្នុងឱកាសដែល ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញជូនដំណើរ បងប្អូនសាសនិកឥស្លាមកម្ពុជា ចំនួន ១០៦នាក់ ចេញដំណើរទៅប្រារព្វពិធីបុណ្យហាជ្ជ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា នេះ លោកឧកញ៉ា បានបង្ហើបប្រាប់ពីតួរលេខសរុបសម្រាប់ឆ្នាំ២០១៥ នៃអ្នកដែលត្រូវទៅចូលរួមក្នុងបុណ្យនេះ។ លោកថាក្នុងចំណោមបងប្អូនសាសនិកឥស្លាមចំនួន ១២០០នាក់ ដែលបានចុះឈ្មោះ ទាំងនៅតាមក្រុមហ៊ុនដឹកនាំហាជ្ជី និង ផ្លូវការ គិតមកដល់ពេលនេះ មានតែចំនួន ៦៨០នាក់ ប៉ុណ្ណោះ ដែលបានទទួលទិដ្ឋាការ អនុញ្ញាតិឲ្យទៅចូលរួមបុណ្យខាងលើ។ ក្នុងចំណោមសាសនិកឥស្លាមទាំង ៦៨០នាក់ គឺ ៦៤០នាក់ អញ្ជើញទៅដោយចំណាយថវិកាផ្ទាល់ខ្លួន ឯ ៤០នាក់ទៀត ជាក្រុមហាជ្ជីផ្លូវការ ដែលឧបត្ថម្ភដោយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
No Image
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ និងលោកជំទាវ អញ្ជើញជាកិត្តិយស ជូនដំណើរ សាសនិកឥស្លាមកម្ពុជា ទៅប្រារព្វពិធីបុណ្យហាជ្ជ ឆ្នាំ២០១៥
ចុះផ្សាយ: Sep 13, 2015
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងលោកជំទាវ បានអញ្ជើញជាកិត្តិយស ក្នុងពិធីជូនដំណើរ សាសនិកឥស្លាមកម្ពុជា ដែលទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលដឹកនាំដោយក្រុមហ៊ុនអាល់ប៉ារ៉ាកាស់ចំនួន ៨០នាក់ ចេញដំណើរ ពេលព្រឹកតាមជើងយន្តហោះ ម៉ាឡេស៊ីអ៊ែឡាញ និង ជូនដំណើរមួយក្រុមទៀតនៅ រសៀលថ្ងៃដដែល ចំនួន ៨៦នាក់ ដែលចេញដំណើរតាមជើងយន្តហោះកាតា។
មេដឹកនាំឥស្លាមថៃភាគខាងត្បូង ចង់ស្វែងយល់ពីគំរូដឹកនាំ សម្តេចតេជោ ហ៊ុន សែន
មេដឹកនាំឥស្លាមថៃភាគខាងត្បូង ចង់ស្វែងយល់ពីគំរូដឹកនាំ សម្តេចតេជោ ហ៊ុន សែន
ចុះផ្សាយ: Sep 09, 2015
ក្នុងវេទិកាតាំងពិព័រណ៌ហាឡាល់អន្តរជាតិនៅភាគខាងត្បូង ឆ្នាំ២០១៥ ដែលបានរៀបចំនៅក្នុងសាកលវិទ្យាល័យ Yala Rajabhat (មានសាខាជាង៤០នៅថៃ) កាលពីរាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសសចំពោះបងប្អូនខ្មែរឥស្លាម ដោយមិនរើសអើងសាសនា ពូជសាសន៍អ្វីឡើយ...
ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បាន ស្រីមុំ ជួបសំណេះសំណាល ជាមួយពលករខ្មែរនៅម៉ាឡេស៊ី
ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បាន ស្រីមុំ ជួបសំណេះសំណាល ជាមួយពលករខ្មែរនៅម៉ាឡេស៊ី
ចុះផ្សាយ: Sep 07, 2015
ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បាន ស្រីមុំ តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ បានជួបសំណេះសំណាលជាមួយពលករ ពលការិនីខ្មែរ ប្រមាណ ៣០០នាក់ ដែលកំពុង បម្រើការងារនៅ ក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវេជ្ជាជីវៈ និង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខ្មែរឥស្លាម ជាច្រើនរូបផងដែរ។
រដ្ឋាភិបាលកាតា ឧបត្ថម្ភអគារពាណិជ្ជកម្មមួយ សម្រាប់សហគមន៍ខ្មែរឥស្លាម ដែលអាចរកចំណូលបាន រហូតដល់ ៥ម៉ឺនដុល្លារក្នុងមួយខែ
រដ្ឋាភិបាលកាតា ឧបត្ថម្ភអគារពាណិជ្ជកម្មមួយ សម្រាប់សហគមន៍ខ្មែរឥស្លាម ដែលអាចរកចំណូលបាន រហូតដល់ ៥ម៉ឺនដុល្លារក្នុងមួយខែ
ចុះផ្សាយ: Aug 25, 2015
ភ្នំពេញៈ តាមការឲ្យដឹងពីសំណាក់លោក Jabar Ali Husain Al Dossari ឯកអគ្គរដ្ឋទូតនៃប្រទេសកាតាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅ ទីក្រុងបាងកក ប្រទេសថៃ ថា រដ្ឋាភិបាលនៃរដ្ឋកាតា បានសម្រេចជួយសាងសង់អគារពាណិជ្ជកម្មមួយ ដែលតាមគម្រោង អគារនោះនឹងអាចរកចំណូលបាន ក្នុងចន្លោះពី ២ម៉ឺន ទៅ ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែៗ សម្រាប់ឲ្យសហគមន៍ខ្មែរឥស្លាម ប្រើប្រាស់ទៅតាមតម្រូវការរបស់ខ្លួន។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន និង ឯកឧត្តមឧកញ៉ អូស្មាន ហាស្សាន់ ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងបងប្អូនខ្មែរឥស្លាម ប្រមាណជិត ៥០០នាក់ នៅខេត្តព្រះសីហនុ
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន និង ឯកឧត្តមឧកញ៉ អូស្មាន ហាស្សាន់ ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងបងប្អូនខ្មែរឥស្លាម ប្រមាណជិត ៥០០នាក់ នៅខេត្តព្រះសីហនុ
ចុះផ្សាយ: Aug 10, 2015
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន សមាជិកគណ:អចិន្ត្រៃយ៍ គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារ គណ:កម្មាធិការកណ្តាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញចែកអំណោយ និង សំណេះសំណាល សាកសួរសុខទុក្ខថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរឥស្លាម ប្រមាណ៤៩១នាក់ ទូទាំងខេត្តព្រះសីហនុ។ ពិធីសំណេះសំណាលនេះ ក៏មានវត្តមានរបស់ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស ជាច្រើនរូបទៀត។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ផ្តល់កម្លាំងចិត្ត ជូនយុវជនបញ្ញវ័ន្ត អោយក្លាយជាសហគ្រិនជោគជ័យ ក្នុងសមាហរណកម្មអាស៊ាន ចុងឆ្នាំ២០១៥
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ផ្តល់កម្លាំងចិត្ត ជូនយុវជនបញ្ញវ័ន្ត អោយក្លាយជាសហគ្រិនជោគជ័យ ក្នុងសមាហរណកម្មអាស៊ាន ចុងឆ្នាំ២០១៥
ចុះផ្សាយ: Aug 10, 2015
ភ្នំពេញ៖ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ប្អូនៗបញ្ញវ័ន្តដែលមានចំណូល ចិត្តក្នុងកា រអភិវឌ្ឍន៍ ខ្លួនជាម្ចាស់សហគ្រិនទាំងឡាយ នឹងទទួលបានជោគជ័យ ជាមិនខានសម្រាប់ ការប្រកួតប្រជែង លើឆាកសមាហរណកម្មអាស៊ាន ដែលនឹងចាប់ផ្តើម នាចុងឆ្នាំ២០១៥ សំអាងលើសេចក្តីតស៊ូ របស់ ប្អូនៗប្រកបដោយសុឆន្ទៈ រួមទាំងភាពអំណោយផល គ្រប់បែបយ៉ាងដែលកម្ពុជា
ព័ត៌មានតាមផ្នែក
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: