ក្នុងប្រទេស
ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar Malaysia នៅវិមានសន្តិភាព
ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar Malaysia នៅវិមានសន្តិភាព
ចុះផ្សាយ: Jul 23, 2016
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ប្រតិភូគ្រឹះស្ថានហិរញ្ញវត្ថុ Amanah Ikhtiar នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោកបណ្ឌិត Dr. Zubir Bin Harun ជានាយកប្រតិបត្តិ អញ្ជើញជូលជួប សម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញប្រគល់កញ្ចប់អំណោយ ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ១៥០០គ្រួសារ និងទទួលទានអាហារស្រាយបួស ជាមួយប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង ភ្នំពេញ និង កំពង់ធំ
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញប្រគល់កញ្ចប់អំណោយ ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ១៥០០គ្រួសារ និងទទួលទានអាហារស្រាយបួស ជាមួយប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង ភ្នំពេញ និង កំពង់ធំ
ចុះផ្សាយ: Jun 17, 2016
កំពង់ឆ្នាំង៖ មួយថ្ងៃបន្ទាប់ពីបញ្ចប់ពិធីពិធីទទួលទានអាហារស្រាយបួសនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការរៀបចំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ស្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបន្តអញ្ជើញសំណេះសំណាល និងចែកកញ្ចប់ម្ហូបអាហារសម្រាប់ខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរឥស្លាមនៅខេត្តចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ សរុបប្រជាពលរដ្ឋក្រីក្រដែលទទួលអំណោយមានចំនួន ១៥០០គ្រួសារ
សម្តេចតេជោ៖ ភាពខុសគ្នាខាងជាតិសាសន៍ និងសាសនាមិនមែនជាឧបសគ្គរារាំង ដំណើរការអភិវឌ្ឍ ប្រទេសកម្ពុជានោះទេ
សម្តេចតេជោ៖ ភាពខុសគ្នាខាងជាតិសាសន៍ និងសាសនាមិនមែនជាឧបសគ្គរារាំង ដំណើរការអភិវឌ្ឍ ប្រទេសកម្ពុជានោះទេ
ចុះផ្សាយ: Jun 14, 2016
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ បញ្ជាក់ដោយមោទនភាពថា «អ្វីដែលខ្ញុំធ្លាប់ និយាយតាំងពីដើមទីនៅក្នុងរយៈពេលជាង ៣០ឆ្នាំរួចមកហើយ ខ្ញុំតែងនិយាយថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនាមិនមែនជាឧបសគ្គរារាំងនៃដំណើរការអភិវឌ្ឍ ប្រទេសនោះទេ»។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ តំណាងអង្គការសហប្រតិបត្តិការឥស្លាម(OIC)
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ តំណាងអង្គការសហប្រតិបត្តិការឥស្លាម(OIC)
ចុះផ្សាយ: Jun 13, 2016
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Dr. Yousef Alothaimeen អគ្គនាយកខុទ្ទកាល័យអគ្គលេខាធិការ អង្គការសហប្រតិបត្តិការឥស្លាម (OIC) អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច តំណាង ឯកឧត្តម Iyad Ameen Madani អគ្គលេខាធិការ OIC ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងគណៈប្រតិភូ នៅវិមានសន្តិភាព។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ចែកអំណោយដល់ខ្មែរឥស្លាម ត្រៀមចូលបួសរ៉ាម៉ាឌន
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ចែកអំណោយដល់ខ្មែរឥស្លាម ត្រៀមចូលបួសរ៉ាម៉ាឌន
ចុះផ្សាយ: Jun 05, 2016
កំពង់ចាម៖ ជាកិច្ចស្វាគមន៍ដល់ខែបួសរ៉ាម៉ាឌន របស់សាសនាឥស្លាម នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញចែកអំណោយមនុស្សធម៌ ជូន សហគម៍ឥស្លាម ដើម្បីត្រៀមចូលបួសរ៉ាម៉ាឌន ដែលជាខែ ដ៏ពិសិដ្ឋ របស់ឥស្លាមទូទាំងសកលលោក ឆ្នាំ១៤៣៧ មូហាំម៉ាត់សករាជ។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ សម្ពោធសាមិទ្ឋផលនានានៅខេត្តត្បូងឃ្មុំ អញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ សម្ពោធសាមិទ្ឋផលនានានៅខេត្តត្បូងឃ្មុំ អញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត
ចុះផ្សាយ: May 24, 2016
នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអំនាយករដ្ឋមន្រ្តី និង លោកជំទាវ បានអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដើម្បីសម្ពោធសាមិទ្ឋផលនានា របស់សមាគមអាល់រ៉ាស៊ីទីមុស្លិមកម្ពុជា ដែលមានតម្លៃសរុបជាង ១លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះរួមមានអាគារសិក្សា អន្តេរវាសិកដ្ឋាន វិហារឥស្លាម អណ្តូងទឹកស្អាត បង្គន់អនាម័យ និង សាមិទ្ឋផលនានាជាច្រើនទៀត ដែលជាអំណោយ របស់ សប្បុរសជនមកពីប្រទេសម៉ាឡេស៊ី ព្រុយណេ សាំងហ្គាពួរ។
ឯកឧត្តម ហ៊ុន ម៉ា​នី ជំរុញ​ឲ្យ បង្កើត​អន្តេវាសិកដ្ឋាន​ដល់​សិស្ស​នារីមុស្លិម ដើម្បី​បន្ត​ការសិក្សា​
ឯកឧត្តម ហ៊ុន ម៉ា​នី ជំរុញ​ឲ្យ បង្កើត​អន្តេវាសិកដ្ឋាន​ដល់​សិស្ស​នារីមុស្លិម ដើម្បី​បន្ត​ការសិក្សា​
ចុះផ្សាយ: May 17, 2016
ភ្នំពេញ៖ ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារ​អន្តេវាសិកដ្ឋាន​និស្សិត​នារី​មុស្លិម ទី១ និង ទី២ ​ដែលបានប្រារព្ធធ្វើឡើងនៅភូមិ២ សង្កាត់​ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹក​ថ្ងៃទី​១៧ ខែ ឧសភា ឆ្នាំ ២០១៦នេះ ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ដ៏ខ្ពង់ខ្ពស់សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​លើក​ឡើង​ថា ការបង្កើត​អគារ​អន្តេវាសិកដ្ឋាន​ សម្រាប់​និស្សិត​ស្ត្រី​ឥស្លាម ស្នាក់នៅ​សិក្សា​រៀនសូត្រ
លោកជំទាវ ម៉ែន សំអន៖ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងលើកទឹកចិត្ដ រាល់ការប្រតិបត្តិគ្រប់សាសនា
លោកជំទាវ ម៉ែន សំអន៖ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងលើកទឹកចិត្ដ រាល់ការប្រតិបត្តិគ្រប់សាសនា
ចុះផ្សាយ: Mar 28, 2016
ភ្នំពេញ៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដគាំទ្រ និងផ្ដល់ការលើកទឹកចិត្ដ ដល់គ្រប់សាសនានៅកម្ពុជា ព្រោះសាសនានីមួយៗ សុទ្ធតែអប់រំ ឱ្យមនុស្សគ្រប់រូបគោរពប្រណិប័តន៍ ផ្លូវចិត្ដ ផ្លូវកាយ ឱ្យប្រព្រឹត្ដតែអំពើល្អនៅក្នុងសង្គម។
ឯកឧត្តមបណ្ឌិត មិន ឃិន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក ការសូត្រគម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិលើកទី ២៥ ឆ្នាំ២០១៦
ឯកឧត្តមបណ្ឌិត មិន ឃិន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក ការសូត្រគម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិលើកទី ២៥ ឆ្នាំ២០១៦
ចុះផ្សាយ: Mar 26, 2016
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នេះ ឯកឧត្តមបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក ការសូត្រគម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិលើកទី ២៥ ឆ្នាំ២០១៦ នៅវិហារឥស្លាម អាល់សារកាល បឹងកក់ សង្កាត់ស្រះចក រាជធានីភ្នំពេញ។ ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោកឧកញ៉ា សុះ កំរី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូត កងកម្លាំងប្រដាប់អាវុធ អ៊ីម៉ាំ តួន បេក្ខជន បេក្ខនារី បងប្អូនសាសនិកឥស្លាម ជាច្រើនកុះករ។
ភូមិគំរូ តម្លៃ ១.៣ លានដុល្លារ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានបើកការដ្ឋានសាងសង់
ភូមិគំរូ តម្លៃ ១.៣ លានដុល្លារ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានបើកការដ្ឋានសាងសង់
ចុះផ្សាយ: Mar 11, 2016
កណ្តាល៖ ភូមិគំរូទី៥ របស់សមាគមពិភពលោកនៃក្តីមេត្តា និងសម្របសម្រួលសង្គមនៃរដ្ឋកូវ៉ែត សហការជាមួយ សមាគមសម្របសម្រួល និង អភិវឌ្ឍន៍សង្គម ដែលនឹងត្រូវសាងសង់លើផ្ទៃដីទំហំ ២.៥ ហិចតា សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងគ្មានជម្រកអាស្រ័យ ចំនួន ១៣០ គ្រួសារ គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ១.៣ លានដុល្លារអាមេរិក ក្រោមជំនួយរបស់ មូលនិធិសៀខសានីពិនអាប់ឌុលឡោះដើម្បីបំរើសេវាមនុស្សធម៌ ហៅកាត់ថា រ៉ាហ្វ (RAF) ពីប្រទេសកាតា។
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ប្រជុំពិភាក្សា លើការរៀបចំពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី២៥ ឆ្នាំ២០១៦
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ប្រជុំពិភាក្សា លើការរៀបចំពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី២៥ ឆ្នាំ២០១៦
ចុះផ្សាយ: Mar 07, 2016
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ នេះ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានរៀបចំការប្រជុំមួយ ដើម្បីពិភាក្សាលើការរៀបចំពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី២៥ ឆ្នាំ២០១៦ ដែលនឹងប្រារព្ធឡើងក្នុងបរិវណវិហារធំអាល់សារកាល បឹងកក់ រាជធានីភ្នំពេញ ថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។
ឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីបើក ពិធីសូត្រគម្ពីរអាល់គួរអានុលការីមប្រចាំខេត្តកំពត ឆ្នាំ២០១៦
ឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីបើក ពិធីសូត្រគម្ពីរអាល់គួរអានុលការីមប្រចាំខេត្តកំពត ឆ្នាំ២០១៦
ចុះផ្សាយ: Mar 07, 2016
កំពត: នៅល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ នេះ ឯកឧត្តម ខូយ ឃុនហួរ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាទីប្រឹក្សាផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបើក ពិធីសូត្រគម្ពីរអាល់គួរអានុលការីមប្រចាំខេត្តកំពត ឆ្នាំ២០១៦ នៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ គណ:អ៊ីម៉ាំខេត្ត ហាកឹម តួន បេក្ខជន បេក្ខនារី សិស្សានុសិស្ស និងបងប្អូនសាសនិកឥស្លាម ព្រមទាំង បងប្អូនពុទ្ធសាសនិកផងដែរ ប្រមាណ ១០៥០នាក់។
និស្សិតខ្មែរឥស្លាម ៣នាក់ មានសំណាងបានទទួលអាហារូបករណ៍ ទៅសិក្សានៅសកលវិទ្បាល័យលំដាប់ផ្កាយប្រាំ នៅម៉ាឡេស៊ី
និស្សិតខ្មែរឥស្លាម ៣នាក់ មានសំណាងបានទទួលអាហារូបករណ៍ ទៅសិក្សានៅសកលវិទ្បាល័យលំដាប់ផ្កាយប្រាំ នៅម៉ាឡេស៊ី
ចុះផ្សាយ: Feb 28, 2016
ភ្នំពេញ៖ និស្សិតខ្មែរឥស្លាម ៣នាក់ មានសំណាងបានទទួលអាហារូបករណ៍ បន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិឡាល័យ The Binary University ម៉ាឡេស៊ី សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៩ ដែលជាសកលវិទ្បាល័យលំដាប់ផ្កាយប្រាំ ហើយជាសកលវិទ្បាល័យ ១ ក្នុងចំណោម ៥ ដែលល្បីជាងគេផ្នែកអប់រំនៅម៉ាឡេស៊ី និងជាសាខាសកលវិឡាល័យ The Binary University នៃប្រទេសចក្រភពអង់គ្លេស។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ វិហារឥស្លាម នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ វិហារឥស្លាម នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ចុះផ្សាយ: Feb 27, 2016
ត្បូងឃ្មុំ៖ វិហារឥស្លាមថ្មីមួយដែលមានទំហំ ១៥គុណនឹង២០ម៉ែត្រ ស្ថិតនៅភូមិជៀសទី២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា ជួបជុំសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិកសមាជិកា ជាលើកដំបូង
សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា ជួបជុំសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិកសមាជិកា ជាលើកដំបូង
ចុះផ្សាយ: Feb 25, 2016
រាជធានីភ្នំពេញៈ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា បានរៀបចំពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ គ្រប់រាជធានីខេត្ត សមាជិកសមាជិកា ដែលជាការ ជួបជុំលើកដំបូង របស់សមាគមមួយនេះ បន្ទាប់ពីត្រូវបានចុះបញ្ជី នៅក្នុងក្រសួងមហាផ្ទៃកាល ពីចុងឆ្នាំ២០១៥នេះ។
គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា រៀបចំពិធីជួបជុំសំណេះ សំណាលជាមួយគណៈអ៊ីម៉ាំ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស
គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា រៀបចំពិធីជួបជុំសំណេះ សំណាលជាមួយគណៈអ៊ីម៉ាំ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស
ចុះផ្សាយ: Feb 25, 2016
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានរៀបចំពិធីជួបជុំសំ ណេះសំណាលជាមួយ គណៈអ៊ីម៉ាំ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ ក្នុងនេះដែរក៏មានវត្តមានរបស់ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លមកម្ពុជា
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ វិហារ និង សាលារៀនឥស្លាម នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ វិហារ និង សាលារៀនឥស្លាម នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង
ចុះផ្សាយ: Feb 22, 2016
នៅព្រឹកថ្ងៃទី ២០ កុម្ភៈ ២០១៦ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង លោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម ATTAQWA UTHMAN BIN AFFAN និង សាលារៀនឥស្លាម នៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ឯកឧត្តម អ៊ិត សំហេង និង ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ជួបសំណេះសំណាល ជាមួយនិស្សិតខ្មែរឥស្លាម ដែលកំពុងសិក្សា នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត
ឯកឧត្តម អ៊ិត សំហេង និង ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ជួបសំណេះសំណាល ជាមួយនិស្សិតខ្មែរឥស្លាម ដែលកំពុងសិក្សា នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត
ចុះផ្សាយ: Feb 11, 2016
ទីក្រុងរីយ៉ាដ: នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោង ៨:០០ យប់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិកគណៈប្រតិភូកម្ពុជាទាំងអស់ បានជួបសំណេះសំណាលជាមួយនិស្សិតខ្មែរឥស្លាមកម្ពុជាចំនួន​ ១៨ នាក់ ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានានៅទីក្រុងរីយ៉ាដ...
ម៉ាស្ជិទថ្មីមួយទៀត តម្លៃ ៦៦ម៉ឺនដុល្លា ក្នុងក្រុងកំពង់ចាម សាងសង់ជិតរួចរាល់ហើយ
ម៉ាស្ជិទថ្មីមួយទៀត តម្លៃ ៦៦ម៉ឺនដុល្លា ក្នុងក្រុងកំពង់ចាម សាងសង់ជិតរួចរាល់ហើយ
ចុះផ្សាយ: Jan 16, 2016
កំពង់ចាម៖ បងប្អូនសាសនិកឥស្លាមកម្ពុជា មានក្តីសប្បាយរីករាយ ដោយពួកគេមានវិហារ ឬម៉ាស្ជិទ ដែលជាទីគោរពសក្ការ:សាសនារបស់ខ្លួននៅស្ទើរគ្រប់ភូមិទាំងអស់ទូទាំងប្រទេស ជាង៥០០ភូមិ។ ជាមួយគ្នានេះដែរ បងប្អូន សាសនិកឥស្លាមនៅក្នុងភូមិរការ ក្រុងកំពង់ចាម កាន់តែមានក្តីរំភើបថែមទៀត ដោយពួកគេ បានទទួលម៉ាស្ជិទថ្មីមួយទៀត ដែលមានតម្លៃ ៦៦ម៉ឺនដុល្លាអាមេរិក ជំនួសវិហារចាស់នៅក្នុងភូមិរបស់ពួកគេ ដែលមកដល់ពេលនេះ សាងសង់រួចរាល់បាន ៨០% ហើយ។
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ជួបសំណេះសំណាល ថ្នាក់ដឹកនាំ និង គ្រូខ្មែរឥស្លាម នៅក្រុងសួង ខេត្តត្បួងឃ្មុំ
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ជួបសំណេះសំណាល ថ្នាក់ដឹកនាំ និង គ្រូខ្មែរឥស្លាម នៅក្រុងសួង ខេត្តត្បួងឃ្មុំ
ចុះផ្សាយ: Jan 16, 2016
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លៀតឱកាស ជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំឥស្លាម និង លោកគ្រូ-អ្នកគ្រូឥស្លាម ប្រមាណ ៣០នាក់ ដែលមកពីក្រុងសួង និងស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំ។ ការជួបជុំនេះ ធ្វើឡើងនៅក្នុងអាហារដ្ឋានមួយកន្លែង ស្ថិតនៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ មុនពេលដែលលោក បន្តដំណើរទៅសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឥស្លាម និងពិនិត្យការដ្ឋានសាងសង់វិហារឥស្លាម នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃដដែល។
ព័ត៌មានតាមផ្នែក
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: