គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម៉ាឡេស៊ីដ៏ធំមួយ បោះទុនវិនិយោគនៅកម្ពុជា

ចុះផ្សាយ: Apr 12, 2017

(ភ្នំពេញ)៖ Amana Ikhtiar Microfinance គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាម នៃប្រទេសម៉ាឡេស៊ីដ៏ធំមួយ បានចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជា ដោយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នេះ បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់(MOU) រវាង Amana Ikhtiar Microfinance  ដឹកនាំដោយ Dr. Zubir Harun ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ទៅលើផ្នែកសំខាន់ៗចំនួន ៣ រួមមាន៖ ១. ការផ្តល់ប្រាក់កម្ចីសម្រាប់អជីវកម្មខ្នាតតូច ចន្លោះ ២៥០០ដុល្លា ដល់៥០០០ដុល្លា។ ២. ការបើកលក់ផលិតផលហាឡាល មានដូចជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ៣.ជំនាញតម្លើង និង បណ្តុះបណ្តាលប្រព័ន្ធព័ត៌មានវិទ្យា។

ការបោះទុនវិនិយោគនេះ គឺផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋក្រីក្រ ខ្វះខាតដើមទុន ក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារពួកគាត់ ដោយផ្អែកទៅលើចំណេះ និងជំនាញដែលពួកគាត់មានស្រាប់ និងបំពាក់បំប៉នបន្ថែម។

ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា​ បានឲ្យដឹងថា គម្រោងនេះនឹងដំណើរការនៅចុងឆ្នាំ២០១៧ ខាងមុខ ដែលនឹងដាក់ស្នាក់ការនៅឯមជ្ឍណ្ឌលម៉ូឌែន ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ លោកថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ទោះបីមិនបានទាំងមួល ក៏បានមួយផ្នែកធំក្នុងការជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាជាទូទៅ ទាំងមុស្លិម និង មិនមែនមុស្លិម។ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង នឹងទទួលបានបទពិសោធន៍កាន់តែច្រើន ក្នុងការប្រកបអាជីវកម្មខ្នាតតូចកាន់តែច្រើន ព្រមទាំងនឹងទទួលបានការបណ្តុះបណ្តាលផ្នែកប្រព័ន្ធព័ត៌មានវិទ្យាផងដែរ។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ចុះផ្សាយ: Mar 13, 2017
ចុះផ្សាយ: Dec 30, 2016
ចុះផ្សាយ: Dec 30, 2016
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: