Share

ស៊ូរ៉ោះ អាត់តាវហ្ពះ

នេះគឺជាការបដិសេធអំពីអល់ឡោះ និងរ៉សូលរបស់លោកចំពោះពួកស៊ីរិក ដែលពួក អ្នកបានចុះកតិកាសញ្ញា
ហេតុនេះ ចូរពួកអ្នកដើរសុសសព្វនៅលើដី រយៈពេល បួនខែ ហើយចូរពួកអ្នកជ្រាបចុះថា ពួកអ្នកពិតជាមិនអាចយកឈ្នះពីអល់ឡោះ បានឡើយ ហើយអល់ឡោះពិតជាអ្នកបង្អាប់កេរ្តិ៍ពួកអជំនឿ
នេះជាសេចក្តី ប្រកាសអំពីអល់ឡោះ និងរ៉សូលរបស់លោកទៅកាន់មនុស្សទាំងឡាយនាថ្ងៃហ័ជ្ជ ដ៏ធំបំផុតថា អល់ឡោះពិតជារួចផុតពីពួកស៊ីរិក ហើយរ៉សូលរបស់លោកក៏ផុតដែរ។ បើពួកអ្នកមានវិប្បដិសារី គឺជាការល្អសំរាប់ពួកអ្នក។ តែបើពួកអ្នកបានងាកចេញ ចូរពួកអ្នកជ្រាបចុះថា ពួកអ្នកពិតជាពុំមែនពួកបង្អាក់អល់ឡោះបានឡើយ។ ចូរអ្នក ផ្តល់ដំណឹងទៅពួកដែលមិនបានជឿ ស្តីពីទណ្ឌកម្មដ៏ខ្លោចផ្សា
លើកលែងតែពួក ស៊ីរិក ដែលពួកអ្នកបានចុះខសន្យាជាមួយ ក្រោយមកពួកគេមិនធ្វើឱ្យខ្វះខាតដល់ ពួកអ្នកបន្តិចឡើយ ហើយពួកគេក៏មិនគាំទ្រជនណាម្នាក់ប្រឆាំងនឹងពួកអ្នកដែរ។ ដូចនេះ ចូរពួកអ្នកបំពេញជូនពួកគេទាំងនោះ នូវខសន្យារបស់ពួកគេ រហូតដល់ កំណត់របស់ពួកគេ។ អល់ឡោះពិតជាស្រឡាញ់ពួកជនកោតខ្លាច
កាលណា បណ្តាខែពិសិដ្ឋបានរំលងផុតទៅ ចូរពួកអ្នកប្រយុទ្ធតទល់នឹងពួកស៊ីរិក នៅទីណា ដែលពួកអ្នកបានជួបប្រទះពួកគេ ចូរពួកអ្នកចាប់ចងពួកគេ ចូរពួកអ្នកហ៊ុំព័ទ្ធពួក គេ ហើយចូរពួកអ្នកអង្គុយឃ្លាំពួនស្ទាក់ពួកគេនៅគ្រប់ច្រកឆ្លងកាត់។ ប្រសិនបើ ពួកគេបានសារភាព ហើយព្រមបញ្ឈរសឡាតិ៍ និងបានផ្តល់ហ្សាកាតិ៍ ពេលនោះ ចូរពួកអ្នកបើកផ្លូវឱ្យពួកគេ អល់ឡោះពិតជាអ្នកដែលអភ័យទោសឱ្យ ជាអ្នកអាណិត អាសូរបំផុត
ហើយប្រសិនបើមានជនណាម្នាក់នៃពួកស៊ីរិក បានសុំទីជំរកពួន អាស្រ័យអំពីអ្នក ពេលនោះ ចូរអ្នកផ្តល់ជំរកដល់ជននោះ រហូតទាល់តែជននោះបាន ស្តាប់ឮសំដីអល់ឡោះ ក្រោយមក ចូរអ្នកផ្តល់ទៅជននោះ នូវទីសន្តិសុខរបស់គេ។ ទាំងនេះ បណ្តាលមកពីពួកគេ ពិតជាក្រុមពួកដែលមិនទាន់យល់ មិនទាន់ដឹង
ហេតុអ្វីទៅបានជាពួកស៊ីរិក ត្រូវមានខសន្យាមួយនៅឯអល់ឡោះ និងរ៉សូលរបស់ លោក។ លើកលែងតែពួកណាដែលពួកអ្នកបានចុះកិច្ចសន្យានៅឯម៉ាស្ជីទីលហារ៉ម ហើយដរាបណាពួកគេគោរពត្រឹមត្រូវចំពោះពួកអ្នកពេលនោះ ចូរពួកអ្នកគោរព ត្រឹមត្រូវចំពោះពួកគេទាំងនោះវិញ អល់ឡោះពិតជាស្រឡាញ់ពួកដែលគោរពកោត ខ្លាច
តើហេតុម្តេច បើនៅពេលពួកគេមានជ័យជំនះលើពួកអ្នក ពួកគេប្រាកដ ជានឹងមិនគោរពញាតិពន្ធ និងមិនគោរពអនុសញ្ញាដែលមានក្នុងចំណោមពួកអ្នក ឡើយ។ ពួកគេសោមនស្សចំពោះពួកអ្នកតែបបូរមាត់របស់ពួកគេ រីឯចិត្តរបស់ពួក គេមិនយល់ព្រមទេ ហើយភាគច្រើននៃពួកគេជាពួកដែលខិលខូច
ពួកគេបានដូរ អាយ៉ាត់ៗរបស់អល់ឡោះ នូវតំលៃតិចតួចបំផុត រួចពួកគេបានរាំងខ្ទប់ពីផ្លូវរបស់ លោកទៀត។ ពួកគេពិតជាអាក្រក់បំផុត នូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ
ពួកគេមិនគោរពញាតិពន្ធ និងមិនគោរពអនុសញ្ញា ដែលមានក្នុងជនជំនឿណា ម្នាក់ឡើយ។ ហើយពួកគេនេះ គឺជាពួកដែលរំលោភបំពាន
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: