ស៊ូរ៉ោះ អាល់មុលក៍

មហាបវរ អ្នកដែលមានអំណាចគ្រប់គ្រង ហើយលោកជាអ្នកដែលមានសមត្ថភាពលើរាល់អ្វីៗ ទាំងអស់
ជាអ្នកដែលបង្កើតសេចក្តីស្លាប់ និងសេចក្តីរស់ ដើម្បីលោកនឹងសាកល្បងទាំងឡាយ តើអ្នកណាមួយក្នុងចំណោមពួកអ្នក ដែលល្អជាងគេខាងការសាង។ ហើយលោកជាអ្នកមាន អានុភាព ជាអ្នកអភ័យទោសឱ្យបំផុត
ជាអ្នកដែលបានបង្កើតប្រាំពីរមេឃត្រួតគ្នា ដែលអ្នក មិនឃើញមានការដាច់គ្នាណាមួយទេ នៅក្នុងការបង្កើតរបស់អ្នកមហាសប្បុរសនេះ។ ដូចនេះ ចូរអ្នកត្រលប់មើលម្តងទៀត តើអ្នកឃើញមានប្រេះស្រាំណាមួយទេ
ក្រោយមក ចូរអ្នកក្រឡេក ភ្នែកមើលម្តងហើយម្តងទៀត ភ្នែកនឹងវិលត្រលប់ទៅកាន់អ្នកវិញ នូវភាពអាម៉ាស់មួយក្នុង ករណីវាជាអ្នកនឿយណាយ
ជាការពិតណាស់ យើងបានតាក់តែងលំអមេឃដ៏ជិតបំផុតនេះ នូវតារាទាំងឡាយ ហើយយើងបានចាត់តារាទាំងនោះ ជាមធ្យោបាយគប់ប្រហារចំពោះពួក ស្ហៃតន។ ហើយយើងបានរៀបចំឱ្យពួកគេ នូវទណ្ឌកម្មនរកសន្ធោសន្ធៅ
សម្រាប់ពួកដែល បានអជំនឿនឹងម្ចាស់ពួកគេ គឺទណ្ឌកម្មនៃការឆាបឆេះ វានោះហើយជាទីវិលត្រលប់ដ៏អាក្រក់
កាលណាគេបានបោះពួកគេទំលាក់នៅក្នុងនោះ ពួកគេបានឮពីក្នុងនរកនោះ នូវសម្រែកថ្ងូរក្នុង ករណីនរកកំពុងពុះខ្ជោលព្រួសចេញ
នរកជិតតែនឹងផ្ទុះដោយកំហឹងខ្លាំង។ នៅរាល់លើក ដែលគេបោះទំលាក់នូវក្រុមពួកណាមួយទៅក្នុងនោះ ឆ្មាំនរកបានសួរពួកគេថា តើមិនទាន់មាន អ្នកព្រមានណាម្នាក់ទៅដល់ពួកអ្នកទេឬ?
ពួកគេបានឆ្លើយថា មាន! ពិតជាមានអ្នកដែល ព្រមានម្នាក់បានមកដល់ពួកយើង រួចពួកយើងក៏បានបដិសេធ ហើយពួកយើងថា អល់ឡោះមិន បានដាក់ចុះវត្ថុណាមួយទេ ពួកអ្នកគ្មានអ្វីក្រៅពីស្ថិតក្នុងការរសាត់វង្វេងដ៏ធំសម្បើមឡើយ
ហើយពួកគេថា ប្រសិនបើពួកយើងបានស្តាប់ ឬបានពិចារណា ពួកយើងមិនមែនមានឋិតក្នុង ពពួកនរកសន្ធោសន្ធៅនេះទេ
Load More
ដៃគូរបស់យើង: