Share

ស៊ូរ៉ោះ អាល់អាន់អាម

ការសរសើរសំរាប់អល់ឡោះដែលបានបង្កើតមេឃនិងដី ហើយបានបង្កើតភាព ងងឹត និងពន្លឺ។ រួចពួកដែលបានអជំនឿ ពួកគេនៅតែ(ចាត់ទុកវត្ថុផ្សេង) ស្មើនឹង ម្ចាស់ពួកគេ
លោកដែលបានបង្កើតពួកអ្នកពីដី បន្ទាប់មក លោកបានសម្រេច កាលកំណត់មួយ។ ហើយកាលកំណត់មួយទៀតត្រូវបានកំណត់នៅឯលោក។ រួចមកពួកអ្នកនៅតែមន្ទិលសង្ស័យ
លោក អល់ឡោះជាទីសក្ការៈនៅឯមេឃ និងនៅឯដី។ លោកដឹងអាថ៌កំបាំងរបស់ពួកអ្នក និងការបង្ហាញរបស់ពួកអ្នក ហើយលោកដឹងនូវអ្វីដែលពួកអ្នកខំរក
អាយ៉ាត់ណាមួយ នៃអាយ៉ាត់ៗម្ចាស់ ពួកគេដែលទៅដល់ពួកគេ សុទ្ធតែត្រូវពួកគេជាពួកគេចចេញពីអាយ៉ាត់ៗនោះ
ជាការពិតណាស់ ពួកគេបានបដិសេធការពិត នៅពេលដែលការពិតនោះបានទៅ ដល់ពួកគេ។ ហេតុនេះ ព័ត៌មានស្តីពីអ្វីដែលពួកគេធ្លាប់ចំអកដាក់នោះ នឹងត្រូវទៅ ដល់ពួកគេ
តើពួកគេមិនពិរចារណាទេឬ តើចំនួនប៉ុន្មានហើយ យើងបាន បំផ្លាញកាលពីមុនពួកគេនៃតំណមនុស្ស ដែលយើងបានផ្តល់លទ្ធភាពឱ្យពួកគេនៅ លើដីនូវអ្វីដែលយើងមិនដែលផ្តល់លទ្ធភាពឱ្យពួកអ្នក។ យើងបានឱ្យមេឃបញ្ជូន ទឹកភ្លៀងហូរហៀរទៅលើពួកគេ យើងបានចាត់ទន្លេជាច្រើនហូរពីក្រោមពួកគេ រួចយើងបានបំផ្លាញពួកគេដោយសារបាបកម្មពួកគេ ហើយយើងបានបង្កើតតំណ មនុស្សផ្សេងក្រោយពីពួកគេ
បើយើងបានបញ្ចុះទៅអ្នក នូវគម្ពីរមួយក្នុងក្រដាស រួចពួកគេបានស្ទាបគម្ពីរនោះនឹងដៃពួកគេ ច្បាស់ជាពួកដែលអជំនឿថា នេះគ្មាន អ្វីក្រៅពីអាគមគាថាដ៏ជាក់ច្បាស់នោះឡើយ
ពួកគេថា ហេតុអ្វីគេមិនបញ្ចុះ ម៉ាឡាអ៊ីកាត់ម្នាក់ទៅលើគាត់? បើយើងបានបញ្ចុះម៉ាឡាអ៊ីកាត់ម្នាក់ទៅ។ រឿង រ៉ាវពិតជាត្រូវបានសម្រេចភ្លាម ក្រោយមកពួកគេមិនត្រូវបានពន្យារឡើយ
ហើយបើយើងបានចាត់វាជាម៉ាឡាអ៊ីកាត់ យើងពិតជាចាត់ម៉ាឡាអ៊ីកាត់ នោះជាបុរស ហើយយើងពិតជាធ្វើឱ្យពួកគេច្រឡំ ដូចដែលពួកគេធ្លាប់ ច្រឡំស្រាប់
ជាការពិតណាស់ រ៉សូលៗពីមុនអ្នក ក៏ត្រូវបានគេចំអក ហើយពួកដែលបានមើលងាយក្នុងចំណោមពួកគេ ក៏បានត្រូវទណ្ឌកម?នូវ អ្វីដែលពួកគេបានចំអកនោះដែរ
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: