Share

ស៊ូរ៉ោះ អាល់ហ្វាត់ហ៍

ការពិតយើងបានផ្តល់ជ័យជំនះឱ្យអ្នក នូវជ័យជំនះមួយយ៉ាងច្បាស់ក្រឡែត
ដើម្បី អល់ឡោះនឹងអភ័យទោសឱ្យអ្នក នូវបាបកម្មរបស់អ្នកដែលបានកន្លងផុតទៅ ហើយនឹង មិនទាន់បានមកដល់ ហើយលោកនឹងបំពេញនូវឧបការគុណរបស់លោកទៅលើអ្នក ហើយ លោកនឹងមគ្គុទ្ទេសអ្នកទៅកាន់ផ្លូវមួយដ៏ត្រឹមត្រូវ
ហើយដើម្បីអល់ឡោះនឹងជួយអ្នក នូវ ជំនួយមួយដ៏ពលានុពលបំផុត
លោកជាអ្នកដែលបានដាក់ចុះ នូវភាពស្ងប់ស្ងៀមទៅ ក្នុងចិត្តទាំងឡាយរបស់ពួកជំនឿ ដើម្បីពួកគេនឹងកើននូវជំនឿមួយ ទន្ទឹមនឹងជំនឿរបស់ពួក គេ។ ហើយអល់ឡោះមានពលទ័ពទាំងឡាយនៃមេឃ និងដី ហើយអល់ឡោះជាអ្នកដឹង បំផុត មហាគតិបំផុត
ដើម្បីលោកនឹងបញ្ចូលពួកបុរសមានជំនឿ និងពួកនារីមានជំនឿ ទៅកាន់ស្ថានសួគ៌ាទាំងឡាយ ដែលមានទន្លេៗហូរពីក្រោម ជាពួកដែលស្ថិតនៅអនន្តកាល នៅក្នុងស្ថានសួគ៌នោះ ហើយលោកនឹងលុបចោលពីពួកគេ នូវអកុសលទាំងឡាយរបស់ ពួកគេ។ ហើយព្រឹត្តិការណ៍ទាំងនេះ គឺជាជោគជ័យមួយធំសំបើមនៅឯអល់ឡោះ
ហើយ ដើម្បីលោកនឹងធ្វើទណ្ឌកម្មពួកបុរសពុតត្បុត និងពួកនារីពុតត្បុត ព្រមទាំងពួកបុរសស៊ីរិក និងពួកនារីស៊ីរិក ដែលប៉ាន់ស្មាននឹងអល់ឡោះ ដោយការស្មានអកុសល ពួកគេត្រូវរុំព័ទ្ធ ដោយអកុសល។ ហើយអល់ឡោះបានក្រៀវក្រោធទៅលើពួកគេ ហើយលោកបានប្រទេច ផ្តាសាពួកគេ និងបានរៀបចំសម្រាប់ពួកគេ នូវនរកឆាបឆេះ។ ហើយវាអាក្រក់ណាស់ ជាទី វិលត្រលប់
ហើយអល់ឡោះមានពលទ័ពទាំងឡាយនៃមេឃ និងដី ហើយអល់ឡោះ ជាអ្នកមានអានុភាព មហាគតិបណ្ឌិតបំផុត
ការពិត យើងបានចាត់បញ្ជូនអ្នកជាសាក្សី ម្នាក់ ព្រមទាំងជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកព្រមានម្នាក់
ដើម្បីពួកអ្នកជឿនឹង អល់ឡោះ ព្រមទាំងរ៉សូលរបស់លោក ហើយដើម្បីពួកអ្នកនឹងជួយគាំទ្រសាសនាលោក និងលើកតម្កើងលោក និងសំដែងកត្តិគុណចំពោះលោកពេលព្រឹក និងពេលរសៀល
ជាការពិតណាស់ ពួកដែលធ្វើសច្ចាប្រណិធាននឹងអ្នក ការពិត ពួកគេធ្វើសច្ចាប្រណិធាននឹង អល់ឡោះទេ យ៉ាទុនអល់ឡោះពីលើដៃរបស់ពួកគេ ដូចនេះ ជនណាដែលបានបំពារបំពាន សម្បថ ការពិត ជននោះបំពារបំពានសម្បថទៅលើខ្លួនឯងប៉ុណ្ណោះ។ រីឯជនដែលបានបំពេញ នូវអ្វីដែលខ្លួនបានសន្យានឹងអល់ឡោះហើយនោះ លោកនឹងផ្តល់ទៅជននោះ នូវសំណង មួយដ៏ធំក្រៃលែង
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: