ស៊ូរ៉ោះ អាល់ជើស៊ីយ៉ះ

ហា មីម
ការដាក់ចុះគម្ពីរមកអំពីអល់ឡោះ ដែលជាអ្នកមានអានុភាព មហាគតិបណ្ឌិត
នៅឯ មេឃ និងដី ពិតជាភស្តុតាងៗសម្រាប់ពួកអ្នកមានជំនឿ
ហើយនៅក្នុងកំណើតពួកអ្នក និងសត្វដែល កើតរីករាលដាល ជាភស្តុតាងៗសម្រាប់ក្រុមមនុស្សមួយ ដែលបានជឿយ៉ាងប្រាកដ
ដំណើរផ្លាស់គ្នា នៃពេលយប់ និងពេលថ្ងៃ ។ ហើយក្នុងភាក្សាហារ (ទឹក) ដែលអល់ឡោះបានដាក់ចុះពីមេឃ រួចមក ដោយសារវានោះ លោកបានផ្តល់ជិវិតទៅដី បន្ទាប់ពីដីនោះស្លាប់ ហើយក្នុងការបង្វែរនៃខ្យល់ ជា ភស្តុតាងសម្រាប់ក្រុមមនុស្សមួយ ដែលបានពិចារណា
ទាំងអស់នោះហើយ ជាអាយ៉ាត់ៗអល់ឡោះ ដែលយើងបានសូត្រអាយ៉ាត់នោះ ទៅលើអ្នកដោយសច្ចៈ។ ដូចនេះបន្ទាប់ពីអល់ឡោះ និងអាយ៉ាត់ៗ នេះទៅ តើពាក្យសំដីណាមួយដែលពួកគេនឹងមានជំនឿ?
គឺអភ័ព្វមួយ សម្រាប់អ្នកដែលពូកែភូត កុហកបំផុត ហើយសាងបាបកម្មទៀត
គេបានឮ នូវអាយ៉ាត់ៗអល់ឡោះ ដែលគេបានសូត្រទៅ លើគេ ក្រោយមក គេនៅតែជាអ្នកវាយប្ញកក្រអឺតទៀត ហាក់បីដូចខ្លួនគេ មិនឮសោះនូវអាយ៉ាត់ៗនោះ។ ដូចនេះ ចូរអ្នកផ្តល់ដំណឹងទៅជននោះ នូវទណ្ឌកម្មមួយដ៏ខ្លោចផ្សា
ហើយកាលណាជន នោះបានដឹងអ្វីមួយនៃអាយ៉ាត់ៗយើង ជននោះបានទទួលយកអាយ៉ាត់ៗនោះ ធ្វើជាការចំអកដាក់។ ពួកទាំងនោះហើយ ដែលសម្រាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ទាបថោកបំផុត
ពីខាងក្រោយពួកគេ គឺនរកអវិចី។ នឹងមិនអាចការពារពួកគេបន្តិចសោះឡើយ អ្វីដែលពួកគេបានខំប្រឹងធ្វើនោះ ហើយ ក៏មិនការពារបានដែរ អ្វីដែលពួកគេបានទទួលយកធ្វើជាអ្នកគាំពារដោយពុំមែនអល់ឡោះ។ ហើយ សម្រាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ធំសំបើមក្រៃលែង
Load More
ដៃគូរបស់យើង: