Share

ស៊ូរ៉ោះ អាល់ហ្ស៊ុខរុហ្វ

ហា មីម
សច្ចានឹងគម្ពីរដ៏សែនច្បាស់
ការពិត យើងបានចាត់ទុកគម្ពីរ គួរអាន ជាភាសាអារ៉ាប់ សង្ឃឹមថាពួកអ្នកយល
ហើយគម្ពីរនេះ ពិតជា នៅក្នុងមេគម្ពីរ(ឡោហ៍មះហ៊្វូហ្ស)ដែលមាននៅឯយើង គឺជាអ្នកឧត្តុង្គឧត្តម មហាគតិបណ្ឌិត
តើយើងគួរបោះបង់ចំពោះការរំលឹកពីពួកអ្នក ដោយសារ តែពួកអ្នកជាក្រុមមនុស្សមួយរំលោភបំពានឬ?
ហើយតើប៉ុន្មាន នៃណាពី ពីដែលយើងបានចាត់បញ្ចូនកាលពីជំនាន់ដំបូង?
ហើយគ្មានណាពីណា ទេ ដែលបានទៅដល់ពួកគេ ក្រៅពីពួកគេបានចំអកដាក់គេនោះឡើយ
ដូចនេះ យើងបានបំផ្លិចបំផ្លាញអ្នកដែលមាន កម្លាំងខ្លាំងជាង ពួកនេះ ហើយ គំរូរបស់ពួកជំនាន់ដំបូងនេះ បានឆ្លងផុតទៅ
ហើយប្រសិន បើអ្នកបាន សួរពួកគេ តើអ្នកណាបង្កើតមេឃនិងដី? ពួកគេប្រាកដជាឆ្លើយថា បានបង្កើត ទាំងអស់នោះ គឺអ្នកដែលមានអានុភាព ជាអ្នកដឹងបំផុត
ជាអ្នកដែលបាន ចាត់ឱ្យពួកអ្នក មានដីជាកន្លែងស្នាក់ ហើយលោកបានចាត់ ឱ្យពួកអ្នកមាន ផ្លូវទាំងឡាយនៅលើដី។ សង្ឃឹមថា ពួកអ្នកនឹងទទួលបានមគ្គុទ្ទេសន៍
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: