Share

ស៊ូរ៉ោះ ហ្គហ្វៀរ៍

ហា មីម
ការដាក់ចុះគម្ពីរមកពីអល់ឡោះ ដែលជាអ្នកមានឥទ្ធិពល“ ជាអ្នកដឹងបំផុត
ជាអ្នកដែលអភ័យទោសបាបកម្ម ហើយជាអ្នកទទួលការសារភាព ជាអ្នកតឹងរ៉ឹង ទណ្ឌកម្ម ជាអ្នកប្រកបដោយការអនុគ្រោះ។ គ្មានទេម្ចាស់ក្រៅពីលោក។ ឆ្ពោះ ទៅលោក គឺកន្លែងវិលត្រលប់វិញឱ្យ
នឹងមិនឈ្លោះប្រកែកគ្នានៅក្នុងអាយ៉ាត់ៗអល់ ឡោះទេ លើកលែងតែពួកដែលមិនបានជឿ។ ហើយចូរអ្នកកុំឱ្យសកម្មភាព ពួកគេ ពាសពេញប្រទេសនោះ នឹងបោកបញ្ឆោតអ្នកឱ្យសោះ
បានបដិសេធដោយក្រុម មនុស្សរបស់ណូហ៍ កាលពីមុនពួកគេ និងពួកសហពលកម្ម បន្ទាប់ពីក្រុមមនុស្ស របស់ណូហ៍។ រាល់សហគមន៍បានប៉ងប្រាថ្នាចំពោះរ៉សូលពួកគេ ដើម្បីពួកគេនឹង ចាប់រ៉សូលនោះ ហើយពួកគេបានឈ្លោះប្រកែកគ្នាដោយអំពើខុសឆ្គង ដើម្បីពួកគេ នឹងលុបបំបាត់សច្ចការដោយសារអំពើខុសឆ្គង រួចយើងក៏បានចាប់ក្របួចពួកគេ តើយ៉ាងដូចម្តេចដែរទណ្ឌកម្មរបស់យើង?
ប្រៀបដូចនេះ ហើយសំដីម្ចាស់អ្នក បានប្រាកដ រួចហើយទៅលើពួកដែលអជំនឿពួកគេ ពិតជាក្រុមពួកនរក
ពួកដែលកំពុងទ្រអារ៉ស្ស ហើយនឹងអ្នកដែលនៅជុំវិញ អារ៉ស្ស ពួកគេទាំងនេះ កំពុងសូត្រធម៌បរិសុទ្ធដោយការសរសើរម្ចាស់ពួកគេ ហើយពួកគេជឿនឹងលោក ហើយសុំអភ័យទោសឱ្យពួកដែលបានជឿ ឱម្ចាស់ពួកយើង លោកបានទូលំទូលាយ ចំពោះរាល់វត្ថុទាំងអស់ផ្នែកខាងក្តីអាណិតស្រលាញ់ និងការដឹង ដូចនេះ សូមលោក អភ័យទោសផង ឱ្យពួកដែលបានសារភាព និងបានគោរពតាមផ្លូវរបស់លោក ហើយសូមលោកការពារពួកគេផង នូវទណ្ឌកម្មរបស់នរកដ៏សន្ធោសន្ធៅ
ឱម្ចាស់ពួកយើង ហើយសូមលោកមេត្តាបញ្ចូលពួកគេទៅឋានសួគ៌ាដ៏រមណី (អាត់និន) ផង ដែលលោកបានសន្យាចំពោះពួកគេ និងចំពោះពួកអ្នកដែលបានសាងអំពើកុសល ក្នុង ចំណោមជីដូនជីតារបស់ពួកគេ និងភរិយារបស់ពួកគេ និងកូនចៅរបស់ពួកគេ។ ការពិត លោកជាអ្នកដែលមានឥទ្ធិពល ជាអ្នកមហាគតិបណ្ឌិត
ហើយសូមលោកការពារពួក គេផង នូវអកុសលទាំងឡាយ។ ហើយជនណាដែលលោកការពារ នូវអកុសលទាំងឡាយ នៅថ្ងៃនោះ លោកពិតជាបានអាណិតស្រឡាញ់ជននោះ។ នេះគឺជាជោគជ័យដ៏ធំក្រៃ លែង
ពួកដែលបានអជំនឿ គេពិតជានឹងស្រែកប្រកាសចំពោះពួកគេថា ការខឹងសម្បា របស់អល់ឡោះ ពិតជាធំជាងការខឹងសម្បារបស់ពួកអ្នកចំពោះខ្លួនពួកអ្នកផ្ទាល់ នៅពេល ដែលគេអំពាវនាវពួកអ្នកទៅកាន់ការជំនឿ ពេលនោះពួកអ្នកបែរជាអជំនឿទៅវិញ
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: