Share

ស៊ូរ៉ោះ អាន់នីសាក

ឱមនុស្ស! ចូរពួកអ្នកគោរពកោតខ្លាចម្ចាស់ពួកអ្នក ដែលបានបង្កើតពួកអ្នកមកពីរូបតែ មួយ (អាដាម) និងលោកបានបង្កើតពីរូបនោះ នូវដៃគូរបស់គេ(ហាវ៉ា)។ ហើយលោកបាន ពង្រាយពីគេទាំងពីរនោះ នូវបុរសនិងនារីជាច្រើន។ ចូរពួកអ្នកគោរពកោតខ្លាច អល់ឡោះដែលពួកអ្នកសួរគ្នាអំពីលោក និង(ចូរខ្លាចការផ្តាច់) ពង្សាវលី។ ជាការពិត ណាស់ អល់ឡោះជាអ្នកឃ្លាំមើលពួកអ្នក
ចូរពួកអ្នកប្រគល់ជូនកូនកំព្រានូវទ្រព្យ សម្បត្តិពួកគេ ហើយចូរពួកអ្នកកុំប្តូររបស់អាក្រក់យករបស់ល្អ។ ហើយចូរពួកអ្នកកុំស៊ី ទ្រព្យសម្បត្តិពួកគេ នឹងទ្រព្យសម្បត្តិពួកអ្នក។ ការពិតវាជាអំពើបាបមួយដ៏ធំអស្ចារ្យ
ហើយបើពួកអ្នកខ្លាចថា ខ្លួនឯងមិនយុត្តិធម៌ក្នុងរឿងកូនកំព្រា ចូរពួកអ្នករៀបការជា មួយនារីដែលត្រូវបានអនុញ្ញាតជូនពួកអ្នក ពីរ ឬបី ឬបួន។ បើពួកអ្នកខ្លាចថាខ្លួនឯងមិន យុត្តិធម៌ គឺតែមួយនាក់ប៉ុណ្ណោះ ឬទាសីដែលមានក្នុងកណ្តាប់ដៃពួកអ្នក។ឱ្យនេះគឺជិតបំផុត ដើម្បីកុំឱ្យពួកអ្នកលំអៀង
ចូរពួកអ្នកប្រគល់ប្រាក់ខាន់ស្លាឱ្យពួកនាង ជាការចាំបាច់។ បើពួកនាងបានស?គ្រ័ចិត្តជូនពួកអ្នកពីចំណែកណាមួយនៃខាន់ស្លានោះ ចូរពួកអ្នកទទួល ទានវាចុះ ដោយក្តីរីករាយអបអរ
ចូរពួកអ្នកកុំអាលប្រគល់ជូនទៅបណ្តាអនីតិជន នូវ ទ្រព្យសម្បត្តិពួកអ្នក ដែលអល់ឡោះចាត់ឱ្យពួកអ្នកគ្រប់គ្រង។ នៅក្នុងនេះ ចូរពួកអ្នកផ្តល់ ជាអាហារ និងសំលៀកបំពាក់ជូនពួកគេ ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យ សំដីដ៏សមរម្យ
ចូរពួកអ្នកពិសោធពួកកេ?ងកំព្រា ទាល់តែកាលណាពួកគេដល់អាយុ រៀបការ។ឱ្យឱ្យបើពួកអ្នកបានឃើញថា ពួកគេមានសុភនិច្ឆ័យ ចូរពួកអ្នកប្រគល់ឱ្យពួកគេនូវ ទ្រព្យសម្បត្តិពួកគេ។ ចូរពួកអ្នកកុំទទួលទានទ្រព្យសម្បត្តិពួកគេដោយហួសហេតុុ និងឆ្លៀត ឱកាសមុនពួកគេធំឡើង។ ជនដែលជាអ្នកធូរធារត្រូវចៀសវាង ហើយជនដែលជាអ្នកក្រ ត្រូវទទួលទានដោយសមរម្យ។ នៅពេលពួកអ្នកបានប្រគល់ឱ្យពួកគេនូវទ្រព្យសម្បត្តិរពួក គេ ចូរពួកអ្នករកសាក្សីលើពួកគេ។ គ្រប់គ្រាន់ហើយ អល់ឡោះជាគណនេយ្យករ
បុរសទាំងឡាយមានចំណែកមួយនៃអ្វីដែលបានបន្សល់ទុក ដោយមាតាបិតា និងញាតិដែលទទួលទ្រព្យមរតក។ នារីៗមានចំណែកមួយនៃអ្វីដែលបាន បន្សល់ទុកដោយមាតាបិតា និងញាតិដែលទទួលទ្រព្យមរតក ទោះបីតិច ឬ ច្រើននៃមរតកនោះក៏ដោយ។ ជាចំណែកមួយដែលគេតម្រូវ
ប្រសិនបើ កាលណាពេលចែក មានវត្តមានដោយញាតិជិត (ពួកគ?នាចំណែកមរតក) កុមារកំព្រា និងជនក្រីក្រ ចូរពួកអ្នកផ្តល់ជាអាហារទៅពួកគេពីមរតកនោះ ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសំដីដ៏សមរម្យ
ចូរឱ្យពួក (អាណាព្យាបាល)កោតខ្លាច បើពួកគេបន្សល់ទុកកូនចៅតូចៗនៅពីក្រោយ របស់ពួកគេ ពួកគេបារម្ភពីកូនចៅពួកគេ។ ហេតុនេះ ចូរពួកគេគោរពកោត ខ្លាចអល់ឡោះ ហើយចូរពួកគេនិយាយនូវពាក្យសំដីដ៏ត្រឹមត្រូវបំផុត
ការ ពិតពួកដែលស៊ីទ្រព្យសម្បត្តិកុមារកំព្រោដាយបំពាន តាមពិតពួកគេស៊ីភ្លើង ចូលទៅក្នុងពោះពួកគេ ហើយពួកគេនឹងចូលនរកឆាបឆេះ
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: