Share

ស៊ូរ៉ោះ សទ

សទ។ សច្ចានឹងគួរអាន ដែលប្រកបដោយការរំលឹក
ប៉ុន្តែពួកដែលបានអជំនឿស្ថិតក្នុង ភាពក្អេងក្អាងនិងជំទាស់
ជាច្រើនជំនាន់មកហើយនៃកាលសម័យមុនពួកគេ យើងបាន បំផ្លាញ រួចមក ពួកគេបានស្រែកហៅ ហើយពេលនោះមិនអាចគេចខ្លួនបានឡើយ
ហើយ ពួកគេបានឆ្ងល់ករណីដែលអ្នកព្រមានម្នាក់ ក្នុងចំណោមពួកគេបានទៅដល់ពួកគេ ហើយ ពួកអជំនឿថា នេះគឺជាគ្រូមន្តអាគមម្នាក់ដែលភូតកុហកបំផុត
តើគេនេះបានចាត់ទុក ម្ចាស់ទាំងឡាយ ជាម្ចាស់តែមួយឬ? នេះគឺពិតជាប្រការមួយដ៏ចម្លែយ៉ាងប្រាកដ
ហើយ អ្នកមុខអ្នកការចំណោមពួកគេ បានចេញដំណើរដោយថា ចូរពួកអ្នកធ្វើដំណើរទៅហើយ ចូរពួកអ្នកអត់ធ្មត់នៅលើរឿងម្ចាស់ទាំងឡាយរបស់ពួកអ្នក។ នេះពិតជាប្រការមួយដែល ត្រូវគេប្រាថ្នា
យើងពុំដែលបានឮដូច្នេះទេ នៅក្នុងសាសនាចុងក្រោយនេះ នេះគ្មានអ្វី ក្រៅពីការប្រឌិតមួយឡើយ
តើគេបានដាក់ចុះ ទៅលើជននោះនូវការរំលឹក នៃចំណោម ពួកយើងឬ?។ មិនតែប៉ុណ្ណោះទេ ពួកគេស្ថិតក្នុងការសង្ស័យមួយពីការរំលឹករបស់យើង។ លើសពីនេះទៅទៀត ពួកគេមិនទាន់បានទទួលរសជាតិទណ្ឌកម្មយើង
ឬមួយនៅឯពួក គេ មានរតនសម្បត្តិ នៃក្តីអាណិតអាសូររបស់ម្ចាស់អ្នកដែលពលានុពល ដែល មហាប្រទាន
ឬមួយ ពួកគេជាអធិបតេយ្យមេឃនិងដី ព្រមទាំងអ្វីនៅចន្លោះទាំងពីរវា? ដូចនេះ ចូរ ពួកគេឡើង ទៅតាមមធ្យោបាយទាំងឡាយ
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: