ស៊ូរ៉ោះ អើសសហ្វហ្វាត

សច្ចាពួកដែលតំរៀបជួរនូវជួរមួយ
រួចសច្ចាពួកដែលដាក់កំហិតនូវកំហិតមួយ
រួច សច្ចាពួកដែលសូត្រនូវការរំលឹក
ការពិតម្ចាស់របស់ពួកអ្នកតែមួយគត់
គឺម្ចាស់ មេឃ និងដី ព្រមទាំងអ្វីនៅចន្លោះទាំងពីរវា និងជាម្ចាស់របស់បូព៌ាទិសទាំងឡាយ
ការពិត យើងបានតាក់តែងលំអមេឃលោកិយ ដោយការតាក់តែងលំអតារាទាំងឡាយ
ដើម្បីការពារពីរាល់ស្ហៃតនឧទ្ទាម
ពួកគេនឹងមិនឮសោះឡើយ ចំពោះក្រុមដែល នៅឋានលើ ហើយពួកគេនឹងត្រូវគេគប់មកពីគ្រប់ជ្រុង
ដើម្បីច្រានចេញ ហើយ សម្រាប់ពួកគេ គឺទណ្ឌកម្មដ៏រឿយៗ
លើកលែងតែអ្នកដែលបានលួចឆ្មក់ រួចមក ឧភា សិលាមួយដ៏រន្ទាលបានប្រដេញតាមអ្នកនោះ
Load More
ដៃគូរបស់យើង: