Share

ស៊ូរ៉ោះ យ៉ាស៊ីន

យ៉ា ស៊ីន
សច្ចានឹងអាល់គួរអានដ៏មហាគតិបណ្ឌិត
ការពិតអ្នកប្រាកដជាឋិតក្នុង ចំណោមពួករ៉សូល
នៅលើមាគ៌ាមួយដ៏ត្រឹមត្រូវបំផុត
ដែលដាក់ចុះមកពីម្ចាស់ដែល ពលានុពល ដែលអាណិតអាសូរបំផុត
ដើម្បីអ្នកនឹងដាស់តឿនចំពោះពួកដែលបុព្វបុរស របស់ពួកគេ មិនដែលដាស់តឿនចំពោះពួកគេទេ រួចពួកគេ គឺជាពួកដែលវង្វេងវង្វាន់
ជា ការពិតណាស់ សំដីបានប្រាកដពិតទៅលើភាគច្រើននៃពួកគេ រួចពួកគេនៅតែមិនជឿទៀត
ការពិតយើងបានដាក់នៅនឹងករបស់ពួកគេ នូវឃ្នាងទាំងឡាយ ហើយឃ្នាងទាំងនោះ បាន ក្បួចរហូតទៅដល់ចង្កា រួចមកពួកគេត្រូវងើយក្បាល
ហើយយើងបានដាក់នៅមុខពួកគេ នូវរបាំងមួយ ហើយនៅពីក្រោយរបស់ពួកគេនូវរបាំងមួយ រួចមកយើងបានគ្របពួកគេ រួច ពួកគេមើលមិនឃើញ
ហើយពួកគេនៅតែដដែលទេ ទោះបីអ្នកបានព្រមានពួកគេ ឬក៏ អ្នកមិនបានព្រមានពួកគេក៏ដោយ ក៏ពួកគេនៅតែគ្មានជំនឿដែរ
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: