Share

ស៊ូរ៉ោះ អាលីអ៊ីមរ៉ន

អាលៀហ្វ ឡាម មីម
អល់ឡោះ គ្មានម្ចាស់ណាក្រៅពីលោកទេ ដែលរស់ ដែលអមតៈ
លោកបានបញ្ចុះទៅលើអ្នកនូវគម្ពីរដោយសច្ចៈ ដែលបញ្ជាក់ ចំពោះអ្វីដែលមាននៅចំពោះមុខស្រាប់ ហើយលោកបានបញ្ចុះនូវតាវរ៉ត និង អិនជីល
កាលពីមុន ដើម្បីជាមគ្គុទ្ទេសក៍ចំពោះមនុស្ស ហើយលោកបានបញ្ចុះ នូវសុភវិនិច្ឆ័យ។ ការពិតពួកដែលមិនបានជឿនឹងអាយ៉ាត់ៗអល់ឡោះ សម្រាប់ពួក គេ ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ។ អល់ឡោះជាអ្នកមានអានុភាព មានអំណាចតបត
ការពិតអល់ឡោះ គ្មានអ្វីកំបាំងពីលោកទេទោះនៅឯដី និងនៅឯមេឃ
លោកជាអ្នកដែលសូនរូបពួកអ្នក នៅក្នុងស្បូនមាតាតាមតែលោកប្រាថ្នា។ គ្មាន ម្ចាស់ណាក្រៅពីលោកទេ ដែលជាដែលអ្នកមានអានុភាព ជាអ្នកគតិបណ្ឌិតបំផុត
លោកជាអ្នកដែលបានបញ្ចុះទៅលើអ្នកនូវគម្ពីរ។ អំពីគម្ពីរនេះ មានអាយ៉ាត់ខ្លះដែល ច្បាស់លាស់ អាយ៉ាត់ៗទាំងនោះជាមាតាគម្ពីរ ហើយផ្សេងទៀតដែលបានស្រពេច ស្រពិល។ ចំពោះពួកដែលក្នុងចិត្តរបស់ពួកគេលំអៀង ពួកគេគោរពតាមអ្វី ដែលស្រពេចស្រពិលពីគម្ពីរនេះ ដើម្បីស្វែងរកភាពរំជើបរំជួល និងដើម្បីស្វែង រកន័យរបស់វា។ គ្មានអ្នកណាដឹងន័យវាទេក្រៅពីអល់ឡោះ។ ហើយពួកដែល មានចំណេះដឹងជ្រៅជ្រះ ពួកគេថា ពួកយើងបានជឿនឹងគម្ពីរ។ ទាំងអស់សុទ្ធតែ មកពីម្ចាស់របស់យើង។ មិនអាចទទួលបានការរំលឹក ក្រៅពីអ្នកដែលមានវិចារ- ណញ្ញាណឡើយ
ឱម្ចាស់របស់យើង សូមលោកកុំធ្វើឱ្យលំអៀងចិត្តរបស់យើង បន្ទាប់ពីលោកបានមគ្គុទ្ទេសដល់យើង ហើយសូមលោកប្រទានឱ្យយើង នូវក្តីមេត្តា ករុណាអំពីលោក។ ពិតប្រាកដណាស់លោកជាអ្នកប្រទានបំផុត
ឱម្ចាស់របស់ យើង ប្រាកដណាស់ លោកជាអ្នកដែលប្រមូលមនុស្សសំរាប់ថ្ងៃមួយដែលគ្មានទេ ការសង្ស័យឡើយស្តីពីថ្ងៃនោះ។ អល់ឡោះប្រាកដជាមិនធ្វើឱ្យខុសសន្យាឡើយ
ពិតប្រាកដណាស់ ពួកដែលមិនបានជឿ ទ្រព្យសម្បត្តិ និងកូនចៅពួកគេ ពុំអាចការពារពួកគេពីអល់ឡោះបានបន្តិចសោះឡើយ។ ពួកទាំងនោះ ហើយជាគ្រឿងបង្កាត់របស់នរក
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: