ស៊ូរ៉ោះ អាន់ណាំល៍

ត ស៊ីន។ ទាំងនេះ គឺជាអាយ៉ាត់ៗរបស់អាល់គួរអាន និងរបស់គម្ពីរមួយដ៏ជាក់ច្បាស់
ជាមគ្គុទ្ទេសន៍ មួយ និងជាដំណឹងរីករាយចំពោះពួកដែលមានជំនឿ
ដែលពួកគេបញ្ឈរសឡាត៍ និងបានផ្តល់ ហ្សាកាត៍ ហើយពួកគេចំពោះអវសានលោក ពួកគេជឿប្រាកដក្នុងចិត្ត
រីឯចំពោះពួកដែលនៅតែ មិនជឿអវសានលោក យើងក៏តាក់តែងឱ្យពួកគេ នូវអំពើទាំងឡាយរបស់ពួកគេ រួចមកពួកគេក៏បាន រារែក
ពួកគេទាំងនោះហើយ ដែលសម្រាប់ពួកគេអាក្រក់បំផុតនៃទណ្ឌកម្ម ហើយពួកគេនៅ អវសានលោក ពួកគេគឺជាពួកដែលខាតបង់ខ្លាំង
ប្រាកដណាស់ អ្នកពិតជានឹងត្រូវគេដាក់ឱ្យទទួល គួរអានមកពីម្ចាស់ដែលមហាគតិបណ្ឌិត មហាដឹង
ចូររំលឹកនៅពេលដែលមូសានិយាយទៅកាន់ គ្រួសារគេថា យើងពិតជាឃើញអគ្គីមួយ យើងនឹងនាំមកកាន់ពួកអ្នកនូវព័ត៌មានមួយស្តីពីអគ្គីនោះ ឬយើងនឹងនាំមកកាន់ពួកអ្នកនូវអណ្តាតភ្លើងនៃអង្កត់អុសមួយ ដើម្បីឱ្យពួកអ្នកនឹងកំដៅខ្លួន
នៅ ពេលដែលគាត់បានទៅដល់កន្លែងអគ្គីនោះ មានគេស្រែកហៅថា គេបានប្រសិទ្ធិចំពោះអ្នកដែលនៅ ក្នុងភ្លើង ព្រមទាំងអ្នកដែលនៅជុំវិញភ្លើងនោះ។ មហាកត្តិគុណអល់ឡោះម្ចាស់លោកទាំងមូល
ឱមូសា! ជាការពិតណាស់ យើងគឺជាអល់ឡោះមានពលានុពល មហាគតិបណ្ឌិត
ហើយចូរអ្នក បោះដំបងអ្នក ពេលដែលគេបានឃើញដំបងនោះគ្រវីបំរះកំរើក ប្រៀបដូចជាសត្វពស់មួយ គេក៏បាន បែរខ្នងដើម្បីរត់គេច ហើយគេនឹងមិនវិលត្រឡប់មកវិញទេ។ ឱ្យនែ៎មូសា! ចូរអ្នកកុំខ្លាចអី ពិតប្រាកដ ពួកបណ្តារ៉សូលនៅចំពោះយើងនឹងមិនខ្លាចអ្វីឡើយ
Load More
ដៃគូរបស់យើង: