Share

ស៊ូរ៉ោះ អាល់មុមីនូន

អ្នកមានជំនឿប្រាកដជាបានជោគជ័យ
គឺជាពួកដែលស្មឹងស្មាធិ៍នៅក្នុង សឡាត៍របស់ពួកគេ
ពួកដែលងាកចេញអំពីប្រការអសារឥតការ
ពួក ដែលផ្តល់ហ្សាកាត៍
ពួកដែលការពារសរីរៈបន្តពូជរបស់ពួកគេ
លើក លែងតែលើភរិយារបស់ពួកគេ ឬទាសីដែលជាកម្មសិទ្ធិរបស់ពួកគេ ករណី នេះ ពួកគេឥតត្រូវគេស្តីបន្ទោសទេ
ដូចនេះ ជនណាដែលបានស្វែងរកក្រៅ ពីនេះ ពួកទាំងនោះគឺជាពួកដែលផ្គើនបំពាន
ពួកដែលឃ្លាំការពារចំពោះ និភ្ខិតភណ្ឌ(បញ្ញើ)របស់ពួកគេ និងកិច្ចសន្យារបស់ពួកគេ
ពួកដែលកំពុង ឃ្លាំរក្សាជានិច្ចលើសឡាតិ៍របស់ពួកគេ
ពួកទាំងនេះ គឺជាពួកដែលទទួល មរតក
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: