Share

ស៊ូរ៉ោះ អាល់ហាជ្ជ

ឱមនុស្សទាំងឡាយ! ចូរពួកអ្នកគោរពកោតខ្លាចម្ចាស់របស់ពួកអ្នក។ ការរញ្ជួយ អវសានលោក គឺពិតជាព្រឹត្តិការណ៍មួយដ៏ធំសម្បើម
នាថ្ងៃដែលពួកអ្នកនឹង ឃើញថ្ងៃនោះ រាល់ស្ត្រីដែលបំបៅកូននឹងភ្លេចពីកូនដែលខ្លួនបំបៅ ហើយរាល់ ស្ត្រីដែលមានគភ៌នឹងរលូតគភ៌របស់ខ្លួន ហើយអ្នកនឹងឃើញមនុស្សទាំងអស់ ស្រវឹង មនុស្សទាំងនោះពុំមែនជាអ្នកស្រវឹងទេ ក៏ប៉ុន្តែទណ្ឌកម្មអល់ឡោះតឹងរ៉ឹង បំផុត
ហើយក្នុងពួកមនុស្ស មានអ្នកកំពុងជជែកក្នុងរឿងអល់ឡោះ ដោយគ្មាន ការចេះដឹងសោះ ហើយកំពុងប្រតិបត្តិតាមរាល់ស្ហៃតនដែលមានះ
គេបានដាក់ បញ្ញត្តិទៅលើស្ហៃតនថា ជនណាដែលទទួលយកស្ហៃតនធ្វើជាមេដឹកនាំ ស្ហៃតន ប្រាកដជានឹងពង្វេងជននោះ ហើយនឹងចង្អុលបង្ហាញជននោះទៅកាន់ទណ្ឌកម្ម ដ៏សន្ធោសន្ធៅ
ឱមនុស្សទាំងអស់! ប្រសិនបើពួកអ្នកស្ថិតក្នុងក្តីមន្ទិលសង្ស័យ ស្តីពីដំណើររស់ឡើងវិញ គឺយើងពិតជាបានបង្កើតពួកអ្នកអំពីដី ក្រោយមកពី ដំណក់ទឹកកាម ក្រោយមកពីមួយដុំលោហិត ក្រោយមកពីសាច់មួយដុំដែល មានជាទ្រង់ទ្រាយ ឬគ្មានទ្រង់ទ្រាយ ដើម្បីយើងនឹងបង្ហាញចំពោះពួកអ្នក ហើយ យើងនឹងដាក់ចូលទៅក្នុងស្បូនតាមតែយើងប្រាថ្នា រហូតដល់កាលមួយដែលត្រូវ កំណត់ ក្រោយមកយើងនឹងបញ្ចោញពួកអ្នកជាទារក បន្ទាប់មកសម្រាប់ពួកអ្នក បានទៅដល់ភាពពេញវ័យរបស់ពួកអ្នក។ ហើយក្នុងចំណោមពួកអ្នក មានអ្នក ដែលនឹងត្រូវផុតសង្ខារ ហើយក្នុងចំណោមពួកអ្នក មានអ្នកដែលគេនឹងជំរុញ ឱ្យទៅកាន់វ័យចាស់ជរា ទាល់តែជននោះឥតដឹងអ្វីសោះ បន្ទាប់ពីការចេះដឹងរួច ។ ហើយអ្នកនឹងឃើញដីក្រៀមស្ងួត កាលណាយើងបានបង្អុរទឹកទៅលើដីនោះ ដីនោះក៏កក្រើកហើយរីក រួចបានបណ្តុះចេញពីគ្រប់មុខបន្លែដ៏ស្រស់បំព្រង
ទាំងនេះដោយសារអល់ឡោះពិតជាសច្ចៈមែន ហើយដោយសារលោកពិតជានឹងប្រោស ជនមរណា ហើយលោកពិតជាមានសមត្ថភាពបំផុតលើអ្វីៗទាំងអស់
អវសានលោក ពិតជានឹងមកដល់ ដោយគ្មានមន្ទិលសង្ស័យសោះឡើយ ក្នុងរឿងអវសានលោកនោះ ហើយអល់ឡោះពិតជានឹងប្រោសអ្នកដែលមានក្នុងផ្នូរឱ្យរស់ឡើងវិញ
ហើយក្នុង ចំណោមពួកមនុស្ស មានអ្នកជជែកក្នុងរឿងអល់ឡោះដោយគ្មានការចេះដឹង គ្មានការ បង្ហាញ និងគ្មានគម្ពីរដ៏ភ្លឺថ្លា
ជននោះកាច់រាងក្រអឺតក្រអោង ដើម្បីពង្វេងគេពីផ្លូវ អល់ឡោះ ជននោះត្រូវអាប់យសក្នុងលោកិយ ហើយនាថ្ងៃត្រូវរស់ឡើងវិញ យើងនឹងឱ្យ ជននោះក្រេបរសជាតិទណ្ឌកម្មឆាបឆេះ
ទាំងនេះដោយសារតែដៃទាំងពីររបស់អ្នកបាន ធ្វើកន្លងផុតទៅ ហើយអល់ឡោះពិតជាពុំមែនជាអ្នកសាងអយុត្តិធម៌ចំពោះមនុស្សឡើយ
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: