ស៊ូរ៉ោះ អាល់ហ្ពាករ៉ោះ

អាលីហ្វ ឡាម មីម
នោះជាគម្ពីរ គ្មានការមន្ទិលសង្ស័យ ក្នុងនោះ ជាមគ្គុទ្ទេសន៍ចំពោះពួកគោរពកោតខ្លាច
ពួកដែលជឿនឹងអទិស្សមាន, បញ្ឈរសឡាត៍, ក្នុងចំណោមអ្វីដែលយើងបានប្រទានជូនពួកគេ ពួកគេបរិច្ចាគ,
ពួកដែលជឿនឹងអ្វីដែលគេបានបញ្ចុះទៅកាន់អ្នក និងអ្វីដែលគេបានបញ្ចុះកាលពីមុនអ្នក ហើយនឹងបរលោក ពួកគេជឿប្រាកដក្នុងចិត្ត
ពួកនេះហើយ នៅលើមគ្គុទ្ទេសន៍មួយពីម្ចាស់របស់ពួកគេ ហើយពួកនេះហើយ ជាពួកជោគជ័យ
ប្រាកដណាស់ពួកដែលបានអជំនឿ ពួកគេនៅតែដដែលទេ ទោះបីជាអ្នកបានព្រមានពួកគេ ឬអ្នកមិនទាន់ព្រមានពួកគេ ក៏ពួកគេនៅតែមិនជឿ
អល់ឡោះបានបិទភ្ជិតលើចិត្តពួកគេ និងលើការឮពួកគេ។ ហើយនៅលើការឃើញពួកគេ ក៏គ្របជិតដែរ។ សម្រាប់ពួកគេ ទណ្ឌកម្មដ៏ធំធេងបំផុត
ក្នុងចំណោមមនុស្សមានអ្នកថា ពួកយើងបានជឿនឹងអល់ឡោះ ហើយនឹងបរលោក ការពិតពួកគេពុំមែនជាអ្នកជឿទេ
ពួកគេបោកប្រាស់អល់ឡោះ និងពួកដែលបានជឿ។ តាមពិតពួកគេ គ្មានបោកប្រាស់អ្នកណាក្រៅពីខ្លួនឯងទេ ហើយពួកគេនៅតែមិនដឹងខ្លូនទៀត
ក្នុងចិត្តពួកគេមានជំងឺ អល់ឡោះក៏បានបន្ថែមជំងឺទៅពួកគេ។ ហើយសម្រាប់ពួកគេ ទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត ដោយសារតែអ្វីដែលពួកគេធ្លាប់ភូតកុហក
Load More
ដៃគូរបស់យើង: