ស៊ូរ៉ោះ អាល់កះហ៊្វី

ក្នុងនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់ ការកោតសរសើរស្ញប់ស្ញែងសម្រាប់អល់ឡោះ ដែលបានដាក់ចុះទៅលើអ្នកដែលគោរពរបស់ លោកនូវគម្ពីរ ហើយលោកមិនធ្វើឱ្យគម្ពីរនោះ មានការវៀចវេរណាមួយទេ
គឺឈរត្រង់ ដើម្បីលោកនឹងព្រមាននូវគ្រោះមួយដ៏ខ្លាំងក្លាបំផុតមកពីលោក ហើយលោកនឹងផ្តល់ដំណឹងរីក រាយចំពោះពួកដែលមានជំនឿ ដែលពួកគេបានសាងកុសលទាំងឡាយ។ សម្រាប់ពួកគេទាំង ឡាយ គឺប្រាកដជារង្វាន់មួយដ៏កុសល
ជាពួកដែលស្ថិតអនន្តកាលនៅក្នុងនោះជារៀងរហូត
ហើយលោកនឹងព្រមានចំពោះពួកដែលបានថា អល់ឡោះបានទទួលយកធ្វើជាបុត្រាម្នាក់
ស្តីពីរឿងនេះ ពួកគេគ្មានតំរេះវិជ្ជាណាមួយទេ ហើយជីដូនជីតារបស់ពួកគេក៏គ្មានដែរ។ ធ្ងន់ ធ្ងរណាស់សំដីមួយម៉ាត់ដែលចេញពីមាត់របស់ពួកគេ។ ពួកគេឥតមាននិយាយអ្វីក្រៅពីការ ភូតកុហកឡើយ
អ្នកប្រហែលជានឹងសំលាប់ខ្លួនឯង ព្រោះទុក្ខព្រួយដោយសារគន្លងៗ របស់ពួកគេ ប្រសិនបើពួកគេមិនទាន់ជឿនឹងអាល់គួរអាននេះទេ
ការពិតយើង យើង បានបង្កើតអ្វីដែលមាននៅលើផែនដីជាសម្ផស្សឱ្យផែនដី ដើម្បីយើងនឹងសាកល្បងពួកគេ តើមួយណាក្នុងចំណោមពួកគេដែលសាងកុសលបំផុត
ហើយការពិតយើងជាអ្នកធ្វើអ្វី ដែលមាននៅលើផែនដី ជាដីមួយក្រៀមក្រោះយ៉ាងប្រាកដ
តើអ្នកបានគិតថា ពួកគុហា និងអាល់រ៉គីម ពួកទាំងនោះក្នុងចំណោមអាយ៉ាត់ៗរបស់យើង គឺជាការចំឡែកឬ?
នៅ ពេលដែលពួកមាណពបានទៅជ្រកកោននៅក្នុងគុហា រួចមក ពួកគេបាននិយាយបួងសួងថា ឱម្ចាស់របស់យើង! សូមលោកមេត្តាផ្តល់ដល់យើង នូវការអាណិតអាសូរមួយ ហើយ សូមលោករៀបចំឱ្យយើងពីការងាររបស់យើងឱ្យបានត្រឹមត្រូវផង
Load More
ដៃគូរបស់យើង: