ស៊ូរ៉ោះ អាន់ណះល៍

បញ្ជាការរបស់អល់ឡោះបានមកដល់ ដូច្នេះហើយ ពួកអ្នកមិនបាច់សុំឱ្យវាឆាប់ដល់ទៀតទេ។ មហាបរិសុទ្ធលោក ហើយលោកមានឧត្តមភាពលើសពីអ្វីដែលពួកគេធ្វើស៊ីរិក
លោកដាក់ ចុះនូវម៉ាឡាអ៊ីកាត់ទាំងឡាយ ដោយព្រលឹង(វ៉ាហ៊ី) នៃបទបញ្ជារបស់លោកទៅលើជនណាដែល លោកប្រាថ្នា ក្នុងចំណោមពួកដែលគោរពលោក ចូរពួកអ្នកដាស់តឿនថា ការពិតគ្មានម្ចាស់ ណាមួយក្រៅពីយើងទេ ដូចនេះ ចូរពួកអ្នកកោតខ្លាចយើង
លោកបានបង្កើតភពមេឃ ទាំងឡាយនិងដីដោយសច្ចៈ។ ហើយលោកមានឧត្តមភាពលើសពីអ្វីដែលពួកគេស៊ីរិក
លោក បានបង្កើតមនុស្សពីសុក្កាណ្ឌ(ទឹកកាម)មួយតំណក់ រួចមក គេក៏ក្លាយជាអ្នកដែលជំទាស់ម្នាក់ដ៏ ច្បាស់ក្រឡែត
ហើយសត្វពាហនៈទាំងឡាយ លោកបានបង្កើតវា។ សម្រាប់ពួកអ្នក នៅ ក្នុងសត្វទាំងនោះ មានកំដៅជាសំលៀកបំពាក់ និងអត្ថប្រយោជន៍ជាច្រើន ហើយមានខ្លះទៀត ពួកអ្នកបរិភោគ
ហើយនៅសត្វទាំងនោះ គឺមានសោភ័ណភាព ដែលសម្រាប់ពួកអ្នកនៅ ពេលដែលពួកអ្នកដឹកវាយកមកសម្រាក និងនៅពេលដែលពួកអ្នកព្រលែងវាទៅវាលស្មៅ
ហើយឱ្យសត្វទាំងនោះនឹងដឹកជញ្ជូនបន្ទុកធ្ងន់របស់ពួកអ្នក ឆ្ពោះទៅកាន់ ប្រទេសមួយ ដែលពួកអ្នកមិនអាចទៅដល់ប្រទេសនោះបានទេ ក្រៅពីការ លំបាកលំបិនផ្ទាល់ខ្លួន។ ម្ចាស់របស់ពួកអ្នក គឺពិតជាមហាករុណា អាណិត អាសូរបំផុត
ព្រមទាំងសេះ សេះទេស ហើយនិងសត្វលា ដើម្បីពួកអ្នក នឹងជិះសត្វទាំងនោះ ហើយបរសំញែង។ ហើយលោកបានបង្កើតទៀតនូវ អ្វីដែលពួកអ្នកមិនបានដឹង
ហើយនៅលើអល់ឡោះគឺផ្លូវកណ្តាល ហើយ ចំណោមនោះមានផ្លូវចាកឃ្លាត។ ប្រសិនបើលោកមានបំណងប្រាថ្នា គឺ លោកប្រាកដជាបានមគ្គុទ្ទេសពួកអ្នកទាំងអស់គ្នា
លោកដែលបានបង្អុរ ភ្លៀងពីមេឃ។ ពួកអ្នកអាចផឹកនៃទឹកភ្លៀងខ្លះ ហើយនៃទឹកភ្លៀងក៏ពួកអ្នក អាចនឹងលែងសត្វឱ្យស៊ីស្មៅដែរ
Load More
ដៃគូរបស់យើង: