ស៊ូរ៉ោះ អាល់ហិជ្រ

អាលីហ្វ ឡាម រ៉។ ទាំងនេះ គឺអាយ៉ាត់ៗរបស់គម្ពីរ និងគួរអានមួយដ៏ ច្បាស់ក្រឡែត
មានពេលខ្លះពួកដែលអជំនឿនឹកចង់បាន ប្រសិនបើពួកគេ ក្លាយទៅជាពួកអ្នកគោរពតាម
ចូរអ្នកបណ្តោយឱ្យពួកគេបរិភោគ និង ទទួលការត្រេកត្រអាលចុះ ហើយនឹងលំហែពួកគេដោយក្តីសង្ឃឹម។ ពួកគេ ក៏គង់តែនឹងដឹង
ភូមិណាមួយដែលយើងបានធ្វើឱ្យវិនាសសាបសូន្យ គឺ សុទ្ធតែភូមិនោះគេកំណត់រួច
គ្មានសហគមន៍ណាមួយដែលនឹងធ្វើដំណើរ មុនកាលកំណត់របស់វា ហើយពួកគេក៏នឹងមិនពន្យារពេលបានដែរ
ហើយ ពួកគេថា ឱអ្នកដែលត្រូវបានគេដាក់ចុះទៅលើគេនូវការរំលឹក(គួរអាន) អ្នក ពិតជាវិកលចរិក
ហេតុម្តេចបានជាអ្នកមិននាំមកកាន់ពួកយើងនូវពួក ម៉ាឡាអ៊ីកាត់ ប្រសិនបើអ្នកមានក្នុងចំណោមពួកនិយាយត្រង់មែន
យើង នឹងមិនដាក់ចុះនូវពួកម៉ាឡាអ៊ីកាត់ទេ ក្រៅពីដោយហេតុត្រឹមត្រូវ (ទណ្ឌកម្ម ) ហើយពេលនោះ ពួកគេក៏មិនមែនជាពួកត្រូវពន្យារពេលដែរ
ជាការពិត ណាស់ យើងបានដាក់ចុះនូវការរំលឹក (គួរអាន) ហើយពិតជាអ្នកថែការពារវា
ហើយយើងបានចាត់បញ្ជូនរ៉សូលយ៉ាងប្រាកដនៃសម័យមុនអ្នក នៅក្នុង ចំណោមពួកបុព្វបុរស
Load More
ដៃគូរបស់យើង: