ស៊ូរ៉ោះ អាល់រ៉ក់ទ៍

អាលីហ្វ ឡាម មីម រ៉។ ទាំងនេះ គឺជាអាយ៉ាត់នៃគម្ពីរ។ ហើយដែលត្រូវបាន ដាក់ចុះទៅអ្នក មកពីម្ចាស់អ្នកនោះសច្ចៈពិត ក៏ប៉ុន្តែភាគច្រើននៃមនុស្សនៅតែ មិនទាន់ជឿទៀត
អល់ឡោះដែលបានលើកកំពស់ នូវភពមេឃទាំងឡាយ ដោយគ្មានសសរមួយទេ ពួកអ្នកបានមើលឃើញវាស្រាប់។ ក្រោយមក លោក អ៊ិសតាវ៉ាលើអារ៉ស្ស ហើយលោកបានបង្គាប់សុរិយា និងច័ន្ទ្រា។ ទាំងអស់នោះ កំពុងដើរវិលទៅកាន់កាលមួយដែលត្រូវគេកំណត់។ លោកបានគ្រប់គ្រងកិច្ចការ លោកបកស្រាយពិស្តារនូវអាយ៉ាត់ទាំងឡាយ សង្ឃឹមថា ពួកអ្នកនឹងប្រាកដក្នុង ចិត្តចំពោះការជួបនឹងម្ចាស់របស់ពួកអ្នក
ហើយលោកដែលបានលាភពផែន ដី ហើយលោកបានបង្កើតនៅឯភពផែនដីនូវភ្នំគិរី និងទន្លេទាំងឡាយ។ ហើយពី គ្រប់ផ្លែរុក្ខជាតិ លោកបានបង្កើតនៅក្នុងវាជាគូៗ។ លោកធ្វើឱ្យរាត្រីកាលគ្រប ទិវា ការពិតនៅក្នុងទាំងអស់នេះ គឺជាភស្តុតាងទាំងឡាយយ៉ាងប្រាកដសំរាប់ ក្រុមមនុស្សមួយដែលយកការពិចារណា
ហើយនៅឯភពផែនដីមានជាកង់ ជិតៗគ្នា ហើយមានសួនដំណាំនៃទំពាំងបាយជូរ ធញ្ញជាតិ និងលេ?ជ៉ីគ៉ាម្ព និង មិនមែនជាគុម្ព ស្រោចនឹងទឹកតែមួយ រួចភាគខ្លះ យើងផ្តល់ឧត្តមភាពទៅលើ ភាគខ្លះនៅក្នុងផលិតផល ។ ទាំងអស់នេះ គឺពិតជាភស្តុតាងទាំងឡាយសំរាប់ ក្រុមមនុស្សដែលយល់ច្បាស់
ហើយប្រសិនបើអ្នកងឿងឆ្ងល់ ការងឿងឆ្ងល់ នោះ គឺសំដីរបស់ពួកគេថា កាលណាពួកយើងក្លាយជាដីទៅហើយ តើពួកយើង ពិតជានៅក្នុងកំណើតថ្មីឬ? ទាំងអស់នេះហើយ ជាពួកដែលអជំនឿនឹងម្ចាស់ របស់ពួកគេ។ ពួកទាំងអស់នេះហើយ ដែលច្រវ៉ាក់នៅនឹងករបស់ពួកគេ។ហើយ ពួកទាំងអស់នេះហើយ ជាពួកនរក។ ពួកគេស្ថិតនៅក្នុងនរកជាអនន្តកាល
ហើយពួកគេសុំទៅអ្នកឱ្យអកុសលដល់មុនកុសល ហើយគំរូដូចគ្នានេះដែរ បានកន្លង ផុតទៅ នៃកាលសម័យមុនពួកគេ។ ហើយម្ចាស់របស់អ្នក ពិតជាបានប្រកបដោយ ការអភ័យទោសមួយ សម្រាប់មនុស្សនៅលើអំពើអយុត្តិធម៌របស់គេ។ ហើយម្ចាស់ របស់អ្នក ពិតជារឹងត្អឹងបំផុតនៃទណ្ឌកម្ម
ហើយពួកដែលមិនជឿថា ចុះហេតុ ម្តេចបានជាគេមិនបញ្ចុះទៅគេ នូវភស្តុតាងណាមួយពីម្ចាស់របស់គេ?។ ការពិតអ្នក គ្រាន់តែជាអ្នកព្រមានម្នាក់ប៉ុណ្ណោះ។ ហើយគ្រប់ក្រុមមនុស្ស សុទ្ធតែមានអ្នកដឹកនាំ ម្នាក់
អល់ឡោះដឹងនូវអ្វីដែលនារីគ្រប់រូបពរផ្ទៃ ព្រមទាំងអ្វីដែលស្បូនទាំងឡាយ រួមនឹងអ្វីដែលស្បូនរីក ហើយគ្រប់វត្ថុទាំងអស់ ដោយខ្នាតមួយនៅឯលោក
ដែល ជាអ្នកដែលដឹងអាថ៌កំបាំង និងភាពជាក់ស្តែង ដែលមហិមាក្រៃលែង ដែលឧត្តម បំផុត
នៅតែដដែលទេក្នុងចំណោមពួកអ្នក ជនដែលបានលាក់លៀមពាក្យសំដី និងជនដែលបានលាតត្រដាងពាក្យសំដី អ្នកដែលលាក់ពួនពេលយប់ និងអ្នកដែល ចេញដើរពេលថ្ងៃ
Load More
ដៃគូរបស់យើង: