Share

ស៊ូរ៉ោះ ហ៊ូទ

អាលៀហ្វ ឡាម រ៉ ។ គឺជាគម្ពីរមួយដែលអាយ៉ាត់របស់វាត្រូវបានរៀបរៀងយ៉ាងសុក្រិត រួចមកត្រូវបាន បកស្រាយលំអិតមកពីអ្នកដែលមហាគតិបណ្ឌិត មហាដឹងបំផុត
ដើម្បីកុំឱ្យពួកអ្នកធ្វើប្រណិប័តន៍ក្រៅពី អល់ឡោះ។ ជាការពិតណាស់ សំរាប់ពួកអ្នក យើងគឺជាអ្នកព្រមាន និងជាអ្នកផ្តល់ក្តីរីករាយពីលោក ប៉ុណ្ណោះ
ចូរពួកអ្នកសុំអភ័យទោសទៅម្ចាស់របស់ពួកអ្នក រួចមក ចូរពួកអ្នកវិលទៅរកលោកវិញ លោក ពិតជានឹងផ្តល់សេចក្តីសុខដល់ពួកអ្នក នូវសេចក្តីសុខមួយដ៏កុសលរហូតដល់អាជ្ញាយុកាលមួយ ដែលគេ កំណត់ ហើយលោកនឹងផ្តល់ករុណភាពរបស់លោកជូនទៅចំពោះរាល់អ្នកដែលសក្តិ សមនឹងទទួល ករុណ ភាពនោះ។ ហើយប្រសិនបើពួកអ្នកបែរងាកចេញ ការពិតយើងកំពុងបារម្ភខ្លាចពួកអ្នកត្រូវទណ្ឌកម្ម នាថ្ងៃមួយដ៏ធំ
ឆ្ពោះទៅកាន់អល់ឡោះ គឺជាទីកន្លែងត្រលប់របស់ពួកអ្នក ។ ហើយលោកជាអ្នកមាន សព្វានុភាពទៅលើអ្វីៗទាំងអស់
នែ! ការពិតពួកគេកំពុងពើងទ្រូងពួកគេ ដើម្បីពួកគេនឹងបានបិទបាំង ពីលោក។ នែ! នៅពេលដែលពួកគេកំពុងបាំងគ្របសំលៀកបំពាក់ពួកគេ លោកដឹងនូវអ្វីដែលពួកគេលាក់ បំបាំង និងអ្វីដែលពួកគេលាតត្រដាង។ ការពិត លោកជាអ្នកដែលដឹងបំផុត ពីអ្វីដែលមាននៅក្នុងទ្រូង
គ្មានសត្វណាមួយនៅឯផែនដី ដែលអាហាររបស់វាពឹងពាក់ក្រៅពីអល់ឡោះឡើយ ហើយលោកដឹងនូវទីស្នាក់អាស្រ័យរបស់វា និងទីទុកដាក់របស់វា ។ ទាំងអស់នោះ សុទ្ធតែមានក្នុងកំណត់ត្រាមួយដ៏ជាក់ច្បាស់បំផុត
ហើយលោកដែលបានបង្កើតភព មេឃទាំងឡាយ និងភពផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយអារ៉ស្សរបស់លោកមាន នៅលើផ្ទៃទឹក ដើម្បីលោកនឹងសាកល្បងពួកអ្នក តើអ្នកណាមួយដែលបានសាងកុសល ប្រសើរជាងគេ ។ ហើយប្រសិនបើអ្នកថា ពួកអ្នកនឹងត្រូវគេប្រោសឱ្យរស់ឡើងវិញ បន្ទាប់ពីមរណភាព។ពួកដែលមិនបានជឿតាម ប្រាកដជានឹងនិយាយថានេះគ្មានអ្វី ក្រៅពីមន្តអាគមមួយដ៏ជាក់ច្បាស់បំផុតឡើយ
ហើយប្រសិនបើយើងបានពន្យារ អំពីពួកគេ នូវទណ្ឌកម្មរហូតដល់រយៈពេលមួយដែលគេកំណត់ ពួកគេប្រាកដជានឹងថា តើអ្វីទៅដែលកំពុងខារខាំងវានោះ? នែ!នាថ្ងៃដែលនឹងទៅដល់ពួកគេនោះ ពុំមែន ត្រូវបំបែរចេញពីពួកគេបានឡើយ ហើយបានគ្របដណ្តប់ពួកគេ ដោយអ្វីដែលពួកគេ ធ្លាប់បានចំអកពេបជ្រាយ
ហើយប្រសិនបើយើងបានផ្តល់រសជាតិទៅមនុស្សនូវក្តី អាណិតអាសូរណាមួយនោះ ក្រោយមក យើងដកចេញវាពីមនុស្សមកវិញ មនុស្ស ប្រាកដជាអស់សង្ឃឹម ហើយអកត្តញ្ញូទៀតផង
ហើយប្រសិនបើយើងបានឱ្យគេ ភ្លក្សរសជាតិនូវសុភមង្គលទាំងឡាយ បន្ទាប់ពីអពមង្គលបានប៉ះពាល់ចំពោះគេ ពួក គេប្រាកដជានឹងនិយាយថា អកុសលបានរលុបបាត់ពីយើងហើយ ។ ការពិត គេប្រាកដ ជាអ្នកដែលរីករាយ ហើយក្អេងក្អាងបំផុត
Load More

ជ្រើសរើសស៊ូរ៉ោះ

ដៃគូរបស់យើង: