ស៊ូរ៉ោះ អាល់ហូម៉ាស្សះ

វិនាសកម្មមួយសម្រាប់គ្រប់ៗអ្នកនិយាយមួលបង្កាច់ អ្នកបង្ខូចកេរ្តិ៍
ដែលបានប្រមូលទ្រព្យសម្បត្តិ ហើយបានរាប់ទ្រព្យនោះ
ហើយគេនឹកស្មានថា ទ្រព្យសម្បត្តិគេនោះ ផ្តល់អមតភាពដល់គេ
ទេៗ គេពិតជានឹងត្រូវគេបោះទៅក្នុងហ៊ូតាម៉ះ
ហើយ អ្វីដែលបានឱ្យដឹងដល់អ្នក ស្តីពីអ្វីទៅដែលគេហៅថា ហ៊ូតាម៉ះ នោះ?
គឺភ្លើងរបស់អល់ឡោះ ដែលត្រូវគេបង្កាត់
ដែល នឹងឡើងដល់ទៅបេះដួង
ការពិតភ្លើងនោះ លើពួកគេ ត្រូវ បានគេខ្ចប់ជិត
ក្នុងសសរមួយ ដែលត្រូវបានគេលាតសន្ធឹង
Load More
ដៃគូរបស់យើង: