ក្នុងប្រទេស
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ចុះសួរសុខទុក្ខ និងពិនិត្យមើលទីតាំង សំរាប់សាងសង់វិហារ សាលារៀនចំនួន ៦ ភូមិ គិតជាថវិកាប្រមាណ ២៦៥,០០០ ដុល្លារ
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ចុះសួរសុខទុក្ខ និងពិនិត្យមើលទីតាំង សំរាប់សាងសង់វិហារ សាលារៀនចំនួន ៦ ភូមិ គិតជាថវិកាប្រមាណ ២៦៥,០០០ ដុល្លារ
ចុះផ្សាយ: May 03, 2015
កំពង់ធំ-ត្បួងឃ្មុំៈ យោងតាមការស្នើសុំ របស់បងប្អូនប្រជាពលរដ្ឋឥស្លាម នៅស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ០២ ឧសភា ២០១៥នេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សប្បុរសជនម៉ាឡេស៊ី និងអារ៉ាប់ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យមើលទីតាំងសំរាប់សាងសង់វិហារ សាលារៀនចំនួន ៦ ភូមិ ក្នុងនោះ ៣ភូមិ គឺភូមិអូរអំពិល ភូមិអូរធំ ភូមិត្រពាំងកកោះ នឹងបើកការដ្ឋានសាងសង់វិហារ។
លោកជំទាវបណ្ឌិត ម៉ែន សំអន៖ សាសនាណា ក៍ដូចសាសនាណាដែរ វាពិតជាមិនអាចកាត់ផ្ដាច់ ពីសង្គមបានទេ
លោកជំទាវបណ្ឌិត ម៉ែន សំអន៖ សាសនាណា ក៍ដូចសាសនាណាដែរ វាពិតជាមិនអាចកាត់ផ្ដាច់ ពីសង្គមបានទេ
ចុះផ្សាយ: Apr 27, 2015
ភ្នំពេញ៖ សាសនាណា ក៍ដូចសាសនាណាដែរ វាពិតជាមិនអាច កាត់ផ្ដាច់ពីសង្គមបានទេ សាសនា ជាការគ្រប់គ្រងអារម្មណ៍ និងជំនឿ រីឯសង្គម គឺការគ្រប់គ្រងជីវិតរស់នៅ ហេតុនេះត្រឹម​តែធម៌អាថ៌សាសនា ទោះបីល្អឥតខ្ចោះយ៉ាងណាក៏ដោយ ក៍នៅតែមិនទាន់គ្រប់គ្រាន់ទេ ប្រសិនបើមនុស្សដែល ដឹកនំាសង្គមនោះ មិនបានប្រកប ដោយលក្ខណៈសម្បត្ដិ គ្រប់គ្រាន់ទេនោះ នេះ​ បើតាមការបញ្ជាក់ ឲ្យដឹងពីលោកជំទាវបណ្ឌិត ម៉ែន សំអន​ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់​ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា​សេនាបតី​ជោ ហ៊ុន សែន ក្នុងឱកាសបិទពិធីសូត្រ គម្ពីរអាល់គួរអាន នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នំា២០១៥ នៅវិហារធំឥស្លាមអាល់សារកាល បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ឥស្លាមកម្ពុជា ប្រារព្ធពិធីសូត្រគម្ពីរ អាល់គួរអានថ្នាក់ជាតិ លើកទី២៤ ក្រោមប្រធានបទ ឥស្លាមជាសារសន្តិភាព និងសុខដុម
ឥស្លាមកម្ពុជា ប្រារព្ធពិធីសូត្រគម្ពីរ អាល់គួរអានថ្នាក់ជាតិ លើកទី២៤ ក្រោមប្រធានបទ ឥស្លាមជាសារសន្តិភាព និងសុខដុម
ចុះផ្សាយ: Apr 25, 2015
ភ្នំពេញ៖ បច្ចុប្បន្នប្រទេសកម្ពុជា មានសេរីភាពយ៉ាងពេញលេញ ចំពោះបុគ្គលគ្រប់រូប ក្នុងការ សម្រេចចិត្ត ការគោរព ជំនឿតាមសាសនា ដែលខ្លួនពេញចិត្តរៀងៗខ្លួន ពិសេសរាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយ ដោយបង្កលក្ខណៈងាយស្រួល ក្នុងការប្រារព្ធពិធី តាមជំនឿក្នុងសាសនា របស់សហគមន៍ឥស្លាមផងដែរ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នំា២០១៥ នេះគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលមានការ ជួយឧបត្ថម្ភគំាទ្រ ពីអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានរៀបចំពិធី ប្រឡងសូត្រគម្ពីរអាល់គួរអាន ថ្នាក់ជាតិលើកទី២៤ ក្រោមប្រធានបទ « ឥស្លាមជាសារសន្តិភាព និងសុខដុមរមនា » ជាសារបន្ទូលសុទ្ធសាទ របស់អល់ឡោះ ស្ថិតនៅ វិហារធំឥស្លាមអាល់សារកាល
ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់អនុញ្ញាតិអោយ ថ្នាក់ដឹកនាំទូរទស្សន៍ Yateem TV ប្រទេសថៃចូលជួបសំដែងការគួរសម
ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់អនុញ្ញាតិអោយ ថ្នាក់ដឹកនាំទូរទស្សន៍ Yateem TV ប្រទេសថៃចូលជួបសំដែងការគួរសម
ចុះផ្សាយ: Apr 23, 2015
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅការិយាល័យ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតិឲ្យ ថ្នាក់ដឹកនាំទូរទស្សន៍ Yateem TV ប្រទេសថៃ ដែលដឹកនាំដោយលោក Suphap Ruengprach នាយកគ្រប់គ្រង ចូលជួបសំដែងការគួរសម។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត PAC ព្យាបាលជំងឺមិនគិតថ្លៃ នៅដើមខែក្រោយ នៅខេត្តកំពង់ចាម
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត PAC ព្យាបាលជំងឺមិនគិតថ្លៃ នៅដើមខែក្រោយ នៅខេត្តកំពង់ចាម
ចុះផ្សាយ: Apr 22, 2015
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២២ ខែមេសានេះ ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធីអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋក្រីក្រកម្ពុជា ដែលមានជំងឺទូទៅ សូមអញ្ជើញទៅពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។
និស្សិតខ្មែរឥស្លាម១៦នាក់ ដែលបានរំដោះចេញពីប្រទេសយេម៉ែន បានមកដល់កម្ពុជាហើយ
និស្សិតខ្មែរឥស្លាម១៦នាក់ ដែលបានរំដោះចេញពីប្រទេសយេម៉ែន បានមកដល់កម្ពុជាហើយ
ចុះផ្សាយ: Apr 15, 2015
ភ្នំពេញ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ក្រុមនិស្សិតខ្មែរឥស្លាមចំនួន ១៦នាក់ បានមកដល់កម្ពុជាហើយ តាមជើងហោះហើរ របស់ក្រុមហ៊ុន QATAR Airway បន្ទាប់ពីបានរំដោះចេញពីប្រទេស យេម៉ែន នេះបើយោងតាម ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានថ្លែងប្រាប់អ្នកសារពត៌មាន ឱ្យដឹងយ៉ាងដូច្នេះ នៅឯអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អនុញ្ញតិអោយ អគ្គលេខាធិការ អង្គការសម្ព័ន្ឋឥស្លាម ពិភពលោក អញ្ជើញចូលជួប សម្តែងកាគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អនុញ្ញតិអោយ អគ្គលេខាធិការ អង្គការសម្ព័ន្ឋឥស្លាម ពិភពលោក អញ្ជើញចូលជួប សម្តែងកាគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
ចុះផ្សាយ: Apr 02, 2015
រាជធានីភ្នំពេញៈ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ នៅឯវិមានសន្តិភាព ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួអការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តមបណ្ឌិត Abdullah bin Abdul Mohsin Al-Turki, អគ្គលេខាធិការ អង្គការសម្ព័ន្ធឥស្លាមពិភពលោក ដែលជាអង្គការឥស្លាមអន្តរជាតិ ធំមួយមានការិយាល័យ ស្នាក់ការកណ្តាលនៅក្រុង Makkah ប្រទេសអារ៉ាប៊ីសាអូឌីត និង មានសាខានានាជាច្រើន នៅតាមបណ្តាប្រទេស ក្នុងពិភពលោក។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី អរគុណសម្តេចតេជោ ដែលអនុញ្ញាតិអោយគណៈប្រតិភូម៉ាឡេស៊ី របស់ក្រសួង និងស្ថាប័នជាច្រើន ចូលរួមក្នុងពិធីសម្ពោធវិហារធំបឹងកក់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី អរគុណសម្តេចតេជោ ដែលអនុញ្ញាតិអោយគណៈប្រតិភូម៉ាឡេស៊ី របស់ក្រសួង និងស្ថាប័នជាច្រើន ចូលរួមក្នុងពិធីសម្ពោធវិហារធំបឹងកក់
ចុះផ្សាយ: Mar 27, 2015
រាជធានីភ្នំពេញៈ ឯកឧត្តម DAO’ SERI DR AHMADZAHID HAMIDI រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ម៉ាឡេស៊ី មានប្រសាសន៍ថ្លែងអំណរគុណជាខ្លាំងដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអនុញ្ញាត និង ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូអន្តរក្រសួង និង ស្ថាប័ននានារបស់ម៉ាឡេស៊ី បានចូលរួមអបអរសាទរក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវវិហារធំអាល់សារកាល នៅបឹងកក់ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។ ឯកឧត្តមក៏បានស្ងើចសរសើរ ពីគោលនយោបាយដឹកនាំទៅរកសេចក្តីសុខ សន្តិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សិទ្ឋិ សេរីភាព ដល់សហគមន៍ឥស្លាមម៉ាឡេស៊ី មានកិច្ចទំនាក់ទំនង និង ផ្តល់ឳកាសក្នុង ការផ្តល់ជំនួយមនុស្សធម៌​នានាដល់ដហគមន៍ឥស្លាមនៅកម្ពុជា ក្នុងគោលបំណងដើម្បី លើកកំពស់ ជីវភាពរស់នៅ និង អភិវឌ្ឍន៍វិស័យនានានៅកម្ពុជា។
 វិហារធំឥស្លាម អាល់សារកាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
វិហារធំឥស្លាម អាល់សារកាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ចុះផ្សាយ: Mar 27, 2015
រាជធានី​ភ្នំពេញ ៖ វិហារ​ធំឥស្លាម «​អាល់​សារ​កាល​» ស្ថិត​នៅ​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ នា​ព្រឹក​ថ្ងៃ​ទី​២៧ មីនា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុនសែន។ វិហារ​ដែល​ចំណាយ​ថវិកា ​សាងសង់​អស់​ជាង ​២,៦​លាន​ដុល្លារ​ ជាអំណោយសប្បុរសធម៌ របស់ពាណិជ្ជករប្រទេសអារ៉ាប់រួមអេមីរ៉ាត លោក SHIEHK EISA BIN NASSER BIN ABDULLATIF ALSERKAL និងមានការ​ចូលរួម ​ពី​រាជរដ្ឋាភិបាល​ ដោយ​ការ​មិន​យកពន្ធ ​លើ​ការ​សាងសង់ និង​ឧបករណ៍​សម្ភារៈ​សាងសង់។
លោកជំទាវ ម៉ាន ណាវី អញ្ជើញជាកិត្តិយស ប្រគល់អំណោយគ្រឿងទេស និង ឧបត្ថម្ភការតបណ្តាញភ្លើង តាមផ្លូវលំ ២០០០ម៉ែត្រ ជូនសហគមន៍ ខ្មែរឥស្លាម
លោកជំទាវ ម៉ាន ណាវី អញ្ជើញជាកិត្តិយស ប្រគល់អំណោយគ្រឿងទេស និង ឧបត្ថម្ភការតបណ្តាញភ្លើង តាមផ្លូវលំ ២០០០ម៉ែត្រ ជូនសហគមន៍ ខ្មែរឥស្លាម
ចុះផ្សាយ: Mar 23, 2015
ភ្នំពេញៈ ដោយមាន កិច្ចសហការគ្នាល្អរវាង អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និង មូលនិធិ Doors of Sadaqah មកពីប្រទេសសាំងហ្គាពួរ ដែលតែងតែនាំ មកនូវអំណោយ មនុស្សធម៌នានា ដូចជា អណ្តូង ជួសជុលសាលារៀន ការតបណ្តាញភ្លើងបំភ្លឺ តាមផ្លូវលំតំបន់ជនបទ ដាច់ស្រាយាល និង ឧបត្ថម្ភគ្រឿងទេស សម្រាប់ប្រជាពល រដ្ឋក្រីក្រ ជាដើម។ ជាក់ស្តែងនៅព្រឹក ថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ជួបនាយករដ្ឋមន្រ្តីម៉ារ៉ុក និង ថ្នាក់ដឹកនាំឥស្លាម ក្នុងឱកាសនៃវេទិកាអន្តរជាតិ Crans Montana Forum លើកទី១១ នៅក្រុង Dakhla ប្រទេសម៉ារ៉ុក
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ជួបនាយករដ្ឋមន្រ្តីម៉ារ៉ុក និង ថ្នាក់ដឹកនាំឥស្លាម ក្នុងឱកាសនៃវេទិកាអន្តរជាតិ Crans Montana Forum លើកទី១១ នៅក្រុង Dakhla ប្រទេសម៉ារ៉ុក
ចុះផ្សាយ: Mar 20, 2015
Dakhla: នៅក្នុងឱកាស ចូលរួមក្នុងវេទិកាអន្តរជាតិ Crans Montana Forum លើកទី ១១ ដែលបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នៅទីក្រុង Dakhla ប្រទេសម៉ារ៉ុក ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី រដ្ឋលេខាអិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយនឹងរដ្ឋមន្រ្តីក្រសួងសំខាន់ៗ
ឯកឧត្តម អូស្មាន ហាស្សាន់ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងគរុភ័ណ្ឌ និងកិច្ចការសាសនា ប្រទេសម៉ារ៉ុក
ឯកឧត្តម អូស្មាន ហាស្សាន់ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងគរុភ័ណ្ឌ និងកិច្ចការសាសនា ប្រទេសម៉ារ៉ុក
ចុះផ្សាយ: Mar 12, 2015
រាជធានីរ៉ាបាតៈ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ វេលម៉ោង ១១និង ៣០នាទី បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ និងសង្គមកិច្ចម៉ារ៉ុក ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានអញ្ជើញចូល ជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយឯកឧត្តម AHMED TOUFIQ រដ្ឋមន្រ្តីក្រសួង គរុភ័ណ្ឌ និងកិច្ចការសាសនា ប្រទេសម៉ារ៉ុក នៅឯទីស្តីការ ក្រសួងគរុភ័ណ្ឌនិងកិច្ចការសាសនាម៉ារ៉ុក។
ឯកឧត្តម អូស្មាន ហាស្សាន់ អញ្ជើញចូលជួប សម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីក្រសួងការងារ និងសង្គមកិច្ច ប្រទេសម៉ារ៉ុក
ឯកឧត្តម អូស្មាន ហាស្សាន់ អញ្ជើញចូលជួប សម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីក្រសួងការងារ និងសង្គមកិច្ច ប្រទេសម៉ារ៉ុក
ចុះផ្សាយ: Mar 12, 2015
រាជធានីរ៉ាបាតៈ នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួប សម្តែងការគួរសម ពិភាក្សាការងារជាមួយ ឯកឧត្តម Abdesslam Seddiki រដ្ឋមន្រ្តីក្រសួងការងារ និង សង្គមកិច្ចម៉ារ៉ុក ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ សេដ្ឋកិច្ច ឧស្សាហកម្ម រវាងប្រទេសទាំងពីរ។
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតី សម្ពោធភូមិគំរូទី២ ដែលមានផ្ទះ ៤៣ខ្នងនៅខេត្តព្រៃវែង
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតី សម្ពោធភូមិគំរូទី២ ដែលមានផ្ទះ ៤៣ខ្នងនៅខេត្តព្រៃវែង
ចុះផ្សាយ: Mar 10, 2015
ព្រៃវែងៈ នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥នេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាព តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធភូមិគំរូទី២ ដែលមានផ្ទះ ៤៣ខ្នង ជាជំនួយរបស់ សមាគមពិភពលោកនៃក្តីមេត្តា និងសម្របសម្រួល សង្គមនៃរដ្ឋគុយវ៉ែត សហការជាមួយសមាគម សប្បុរសធម៌ដើម្បីអភិវឌ្ឍន៍កម្ពុជា។
គណៈប្រតិភូ នៃគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី សិក្សាពីលទ្ឋភាព នៃការអនុវត្ត គម្រោងកញ្ចប់ជំនួយ រដ្ឋាភិបាលម៉ាឡេស៊ី ១លានដុល្លារ មកដល់សហគមន៍ខ្មែឥស្លាម
គណៈប្រតិភូ នៃគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី សិក្សាពីលទ្ឋភាព នៃការអនុវត្ត គម្រោងកញ្ចប់ជំនួយ រដ្ឋាភិបាលម៉ាឡេស៊ី ១លានដុល្លារ មកដល់សហគមន៍ខ្មែឥស្លាម
ចុះផ្សាយ: Mar 09, 2015
ភ្នំពេញៈ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ នៅឯវិមានសន្តិភាព ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួអការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយ ឯកឧត្តម ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកឧកញ៉ា សុះកំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ និងមន្រ្តីរាជការ បានទទួលបដិសណ្ឋារកិច្ច
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូ ទៅបំពេញការងារ ប្រទេសទួរគី
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូ ទៅបំពេញការងារ ប្រទេសទួរគី
ចុះផ្សាយ: Mar 02, 2015
តបតាមការអញ្ជើញរបស់ អង្គការមូលនិធិ TURKIYE DIYANET VAKFI និងជំរុញពី ឯកអគ្គរដ្ឋទូត ប្រទេសទួរគី ប្រចាំនៅកម្ពុជា ថ្មីៗនេះគណៈប្រតិភូពីកម្ពុជា ចំនួនបីរូប ដឹកនាំដោយ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានទៅបំពេញ ទស្សនកិច្ចផ្លូវការ តាមក្រសួង ស្ថាប័នចំនួន ៤ក្រសួង នៅប្រទេសទួរគី ចំនួន៣ថ្ងៃ
វិទ្យាស្ថាន IPEKYOLU ទួរគីមានគម្រោង សាងសង់អន្តេវាសិកដ្ឋាន ខ្នាតធំសម្រាប់ និស្សិតមុស្លិមកម្ពុជា
វិទ្យាស្ថាន IPEKYOLU ទួរគីមានគម្រោង សាងសង់អន្តេវាសិកដ្ឋាន ខ្នាតធំសម្រាប់ និស្សិតមុស្លិមកម្ពុជា
ចុះផ្សាយ: Feb 18, 2015
រាជធានីភ្នំពេញៈ ទាក់ទងទៅនឹង ការពង្រឹងវិស័យអប់រំ សម្រាប់សហគមន៍ឥស្លាមកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ គណៈប្រតិភូមក ពីប្រទេសទួរគី ក៏បានមានចំណាំប់អារម្មណ៍ លើកកំពស់វិស័យ អប់រំនៅកម្ពុជា។ ការថ្លែង ពីចំណាប់អារម្មណ៍បែបនេះ បានធ្វើឡើង ក្នុងខណៈដែល គណៈប្រតិភូទួរគីដឹកនាំដោយ លោក Hamza AYDOGAN នាយកវិទ្យាស្ថាន IPEKYOLU បានអញ្ជើញ ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ នៅទីស្នាក់ការកណ្តាល អង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
លីប៊ីគាំទ្រកម្ពុជា ធ្វើជាសមាជិកសង្កេតការណ៍ អង្គការ OIC
លីប៊ីគាំទ្រកម្ពុជា ធ្វើជាសមាជិកសង្កេតការណ៍ អង្គការ OIC
ចុះផ្សាយ: Feb 18, 2015
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតលីប៊ី ប្រចាំនៅក្រុងគូឡាឡាំពួរ ឯកឧត្តម Dr ANWAR A.Y. ELFEITORI បានពោលថា “ លីប៊ីសូមគាំទ្រចំពោះកម្ពុជា អោយក្លាយជា សមាជិកសង្កេតការណ៍ របស់អង្គការ OIC ”។ ការលើកឡើងបែបនេះ បានធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តមអគ្គរដ្ឋទូត បានអញ្ជើញចូលជួប សម្តែងការគួរសមចំពោះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
ទស្សនកិច្ចផ្លូវការ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅប្រទេសគូវ៉ែត
ទស្សនកិច្ចផ្លូវការ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅប្រទេសគូវ៉ែត
ចុះផ្សាយ: Feb 16, 2015
កាលពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីការប្រទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសគូវ៉ែត តាមការអញ្ជើញរបស់ ឯកឧត្តម Sheikh Sabah Al-Khaled Al-Hamad Al-Sabah ឧបនាយករដ្ឋមន្រ្តីទី១ រដ្ឋមន្រ្តីការបរទេស នៃរដ្ឋគូវ៉ែត។
អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រទេសកាតាចាប់អារម្មណ៍ ពីការវិនិយោគ វិស័យអចលនទ្រព្យ នៅកម្ពុជា
អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រទេសកាតាចាប់អារម្មណ៍ ពីការវិនិយោគ វិស័យអចលនទ្រព្យ នៅកម្ពុជា
ចុះផ្សាយ: Feb 09, 2015
ភ្នំពេញ៖ ឯកឧត្តម Mohamed Bin Abdullah Al Ramaihi អនុរដ្ឋមន្រ្តី ក្រសួងការបរទេស ប្រទេសកាតា បានសម្តែងការចាប់អារម្មណ៍ និង បង្ហាញពីគោលបំណង នៃការវិនិយោគលើវិស័យ អចលនទ្រព្យនៅកម្ពុជា។ ការលើកឡើងបែបនេះ បានធ្វើឡើងនាឱកាសដែល ឯកឧត្តមអនុរដ្ឋមន្រ្តីកាតា ជាមួយគណៈប្រតិភូបាន បានអញ្ជើញចូលជួប សម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ
ព័ត៌មានតាមផ្នែក
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: