ក្នុងប្រទេស
លោកជំទាវបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីបើក វេទិកាតុមូល WIEF រាជធានីភ្នំពេញ
លោកជំទាវបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីបើក វេទិកាតុមូល WIEF រាជធានីភ្នំពេញ
ចុះផ្សាយ: Aug 05, 2015
រាជធានីភ្នំពេញៈ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា បានអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើក វេទិកាតុមូល របស់មូលនិធិវេទិកាសេដ្ឋកិច្ចពិភពឥស្លាមWIEFដែលប្រារព្វធ្វើឡើង នៅសណ្ឋាគារ Inter Continental។ ពិធីនេះក៏មានវត្តមានរបស់ លោក ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី សម្តេច Tun Musa Hitam ជាអតីតឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធាន មូលនិធិ WIEFផងដែរ។
ឯកឧត្តមឧកញ៉ា ស្មាន ហាស្សាន់ និងលោកស្រី អញ្ជើញជាអធិបតី ក្នុងពិធីបិទ កម្មវិធីប្រលងទន្ទេញ អាល់គួរអាន លើកទី១
ឯកឧត្តមឧកញ៉ា ស្មាន ហាស្សាន់ និងលោកស្រី អញ្ជើញជាអធិបតី ក្នុងពិធីបិទ កម្មវិធីប្រលងទន្ទេញ អាល់គួរអាន លើកទី១
ចុះផ្សាយ: Aug 02, 2015
រាជធានីភ្នំពេញ៖ បន្ទាប់ពីពិធីប្រលងទន្ទេញ សូត្រគម្ពីរអាល់គូរអានុលការីម ទូទាំងប្រទេសលើកទី១ ដែលបានធ្វើឡើងជាបន្តបន្ទាប់ តាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ មក ក្រោមការ រៀបចំ របស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងឧបត្ថម្ភដោយ អង្គការសម្ព័ន្ធឥស្លាមពិភពលោក ដែលមានអង្គការពីរសំខាន់ ចុះអនុវត្តការងារនេះ គឺអង្គការ ពិភពលោក នៃការទន្ទេញចាំអាល់គូរអាន និង អង្គការពិភពលោក ដើម្បីអភិវឌ្ឍន៍មនុស្សជាតិ ​នៅរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ នេះ ពិធីនេះ ក៏ត្រូវបាន ប្រកាសបិទ ដោយទទួលបានជោគជ័យជាស្ថាពរ សម្រាប់បេក្ខជន បេក្ខនារី ចំនួន ២៣រូប ទូទាំងប្រទេស ក្នុងចំណោម បេក្ខជនបេក្ខនារី ១៣៥រូប ដែលបានប្រលងប្រជែង។
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា រៀបចំពិធីប្រលងទន្ទេញគម្ពីរអាល់គូរអាន លើកទី១នៅកម្ពុជា
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា រៀបចំពិធីប្រលងទន្ទេញគម្ពីរអាល់គូរអាន លើកទី១នៅកម្ពុជា
ចុះផ្សាយ: Jul 30, 2015
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានរៀបចំពិធីប្រលងទន្ទេញ សូត្រគម្ពីរអាល់គូរអានុលការីម ទូទាំងប្រទេសលើកទី១ ក្រោមការឧបត្ថម្ភ និង សហការរៀបចំ ពីសំណាក់អង្គការសម្ព័ន្ឋឥស្លាមពិភពលោក ដែលមានអង្គការពីរសំខាន់ ចុះអនុវត្តការងារនេះ គឺអង្គការពិភពលោកនៃការទន្ទេញចាំ អាល់គូរអាន និង អង្គការពិភពលោកដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស។ ពិធីនេះរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និង មានវត្តមានពីថ្នាក់ដឹកនាំមួយចំនួនទៀត ដូចជា ឯកឧត្តម វ៉ាន់ ម៉ាត់ សមាជិកព្រឹទ្ឋសភាជាតិនៃកម្ពុជា ឯកឧត្តម ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកជំទាវ អាស៊ីយ៉ះ អាលី អូស្មាន ភរិយារបស់ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រួមជាមួយឯកឧត្តមលោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយស ជាតិ និង អន្តរជាតិ សិស្សានុសិស្សជាច្រើនកុះករ។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូ សប្បុរសជនម៉ាឡេស៊ីទស្សនកិច្ច និងចែកអំណោយ តាមសហគមន៍ ក្នុងខេត្តត្បូងឃ្មុំ និង កំពង់ចាម
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូ សប្បុរសជនម៉ាឡេស៊ីទស្សនកិច្ច និងចែកអំណោយ តាមសហគមន៍ ក្នុងខេត្តត្បូងឃ្មុំ និង កំពង់ចាម
ចុះផ្សាយ: Jul 29, 2015
ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ២០១៥នេះ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានដឹកនាំគណៈប្រតិភូម៉ាឡេស៊ី នៃក្រុមប្រឹក្សារដ្ឋសហព័ន្ឋឥស្លាមម៉ាឡេស៊ី ដែលមាន លោក Datok Haji Zainal Abidin Jaffar ជាប្រធាន អញ្ជើញទស្សនកិច្ច សិក្សាពីវិស័យអប់រំ និង វិស័យនានាទៀត ដើម្បីពនិត្យលទ្ឋភាពដែលអាច ពង្រឹង និងផ្តល់ជំនួយបន្ថែម នៅតាមតំបន់មួយចំនួន ក្នុងខេត្តត្បូងឃ្មំុ និងកំពង់ចាម។
ថវិកាជាង ៦០ម៉ឺនដុល្លា ត្រូវបានក្រុមប្រឹក្សាឥស្លាម រដ្ឋសហព័ន្ធម៉ាឡេស៊ី ផ្តល់ជំនួយសម្រាប់ពង្រឹងវិស័យអប់រំ សហគមន៍ឥស្លាមកម្ពុជា
ថវិកាជាង ៦០ម៉ឺនដុល្លា ត្រូវបានក្រុមប្រឹក្សាឥស្លាម រដ្ឋសហព័ន្ធម៉ាឡេស៊ី ផ្តល់ជំនួយសម្រាប់ពង្រឹងវិស័យអប់រំ សហគមន៍ឥស្លាមកម្ពុជា
ចុះផ្សាយ: Jul 27, 2015
ភ្នំពេញ៖ ក្នុងពិធីបើកសិក្ខាសាលាបន្តជាលើកទី៣ ដើម្បីពង្រឹងសមត្ថភាពគ្រូខ្មែរឥស្លាម ដែលបានរៀបចំឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នៅស្នាក់ការកណ្តាល គណៈដឹកនាំ ជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា គឺភាគីម្ចាស់ជំនួយ និង ជាអ្នករៀបចំកម្មវិធីនេះផ្ទាល់ ក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ឋម៉ាឡេស៊ី(MAIWP) ក៏បានធ្វើការប្រគល់ ជំនួយចំនួន ៦៣០៧០០ដុល្លា ដល់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សម្រាប់ពង្រឹងវិស័យអប់រំឥស្លាម ដែលក្នុងនោះមាន ៤០០៧០០ដុល្លា សម្រាប់សាងសង់សាលាមធ្យមសិក្សា និង ២៣ម៉ឺនដុល្លាទៀត សម្រាប់ទិញដីបន្ថែមពង្រីកអាគារសិក្សា។
សម្តេចក្រឡាហោម ស ខេង ចូលរួមទទួលទាន អាហារស្រាយបួយជាមួយ សហគមន៍ខ្មែរឥស្លាម
សម្តេចក្រឡាហោម ស ខេង ចូលរួមទទួលទាន អាហារស្រាយបួយជាមួយ សហគមន៍ខ្មែរឥស្លាម
ចុះផ្សាយ: Jul 16, 2015
ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលៗ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងខែពិសិដ្ឋរ៉ម៉ាឌន បានអញ្ជើញចូលរួម ទទួលទាន អាហារស្រាយបួស បង្ហាញពីភាព ស្និទ្ឋស្នាល ជាមួយប្រជាពលរដ្ឋគ្រប់រូប ដោយមិន ប្រកាន់ពូជសាសន៍ និន្នាការ និងសាសនាអ្វីឡើយ ។ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ទទួលទាន អាហារស្រាយ បួសរួមតុជាមួយសាសនិកឥស្លាមរាប់ពាន់នាក់ ចំនួន២លើកទៅហើយ ក្នុង អំឡុងពេលមិន ដល់១ខែ តែប៉ុណ្ណោះដែលលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមិថុនា កន្លងទៅ គឺជាពិធីអាហារ ស្រាយបួស ថ្នាក់ជាតិលើកទី២ ដែល បានរៀបចំនៅ មជ្ឈមណ្ឌលកោះពេជ្រ
តើគ្រូបង្រៀនសាសនាឥស្លាមណាខ្លះ ដែលនឹងត្រូវបញ្ចូលក្នុងក្របខណ្ឌគ្រូបង្រៀន
តើគ្រូបង្រៀនសាសនាឥស្លាមណាខ្លះ ដែលនឹងត្រូវបញ្ចូលក្នុងក្របខណ្ឌគ្រូបង្រៀន
ចុះផ្សាយ: Jul 13, 2015
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតិជាគោលការណ៍ បញ្ចូលគ្រូបង្រៀនសាសនាឥស្លាម ដែលហៅថា តួន ចំនួនប្រមាណ ១៥០០នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបានអនុញ្ញាតឲ្យ បងប្អូនសាសនិកឥស្លាម អាចពាក់កាតឹប និងទទូរក្បាល ថតរូបធ្វើលិខិតស្នាមផ្សេងៗ រួចមក សហគមន៍ខ្មែរឥស្លាមទាំងមូល បានសាទរយ៉ាងខ្លាំង ព្រមជាមួយក្តីរំភើបឥតឧបមា រកអ្វីប្រៀបផ្ទឹមពុំបាន ហើយបានចាត់ទុកថា នេះគឺជាជំនូនដ៏ធំ ដែលដឹកស្មានមិនដល់ ថ្មីមួយទៀត ក្នុងចំណោមជំនូនជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានផ្តល់ជូនសហគមន៍ខ្មែរឥស្លាម។ ទន្ទឹមនឹងនេះ ពាក់ព័ន្ធទៅនឹងការបញ្ចូលគ្រូបង្រៀនសាសនាឥស្លាម ទៅក្នុងក្របខណ្ឌនេះ ក៏មានសំនួរជាច្រើនដែលបានលើកឡើងពីសំណាក់សារធារណៈមតិ ដែលក្នុងចំណោមនោះ បានលើកឡើងជាចម្ងល់ថា គ្រូបង្រៀនសាសនាឥស្លាមនៅទូទាំងប្រទេស អាចនឹងមានចំនួនលើសពី ១៥០០នាក់ អញ្ចឹងតើតួនៗណាខ្លះ ដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជី?
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារស្រាយបួស ជាមួយបងប្អូនខ្មែរឥស្លាម នៅវិហារធំអាល់សារកាល
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារស្រាយបួស ជាមួយបងប្អូនខ្មែរឥស្លាម នៅវិហារធំអាល់សារកាល
ចុះផ្សាយ: Jul 09, 2015
ភ្នំពេញ៖ នៅវេលា ម៉ោងប្រមាណជា ៥និង៥០នាទីល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញវត្តមានដ៏ខ្ពង់ខ្ពស់ អញ្ជើញសាកសួរសុខទុក្ខ និង ចូលរួមទទួលទាន អាហារស្រាយបួស ក្នុងទិដ្ឋភាពយ៉ាងស្និទ្ឋស្នាលជាទីបំផុត ជាមួយបងប្អូនខ្មែរឥស្លាម នៅវិហារ ធំអន្តរជាតិ អាល់សារកាលបឹងកក់ រាជធានីភ្នំពេញ ដែលវត្តមានរបស់ សម្តេចក្នុងឱកាសនេះ បានធ្វើ អោយប្រជាពលរដ្ឋ សិស្ស-និស្សិត សាសនិកឥស្លាមក្នុងតំបន់នេះ មានការភ្ញាក់ផ្អើល និង រំភើបជាទីបំផុត ចំពោះកាយវិការ របស់សម្តេចនាយករដ្ឋមន្ត្រី
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ និង លោកជំទាវ នាំអំណោយចែកជូន ប្រជាពលរដ្ឋក្រីក្រ ៣០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ និង លោកជំទាវ នាំអំណោយចែកជូន ប្រជាពលរដ្ឋក្រីក្រ ៣០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ
ចុះផ្សាយ: Jul 05, 2015
ភ្នំពេញៈ សកម្មភាពមនុស្សធម៌ ជាបន្តបន្ទាប់នៅក្នុងខែរ៉ាម៉ាឌនរបស់ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិម កម្ពុជាបាន បន្តមកដល់ថ្ងៃទី១៧ នៃខែរ៉ាម៉ាឌន ដែលត្រូវនឹង ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៥ ដែល នៅព្រឹកថ្ងៃនេះ ឯកឧត្តម និង លោកជំទាវ បានពាំនាំអំណោយជាកញ្ចប់ ដែលមាន អង្ករ១០គីឡូក្រាម ស្ករសរ១គីឡូក្រាម ទឹកដោះគោ២កំប៉ុង ទឹកផ្លៃឈើ២កំប៉ុង ទឹសេរ៉ូ១ដប
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ប្រគល់អំណោយដល់ គ្រួសារក្រីក្រ៥៦០គ្រួសារ និងថវិកាកុមារកំព្រា ៤៦នាក់
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ប្រគល់អំណោយដល់ គ្រួសារក្រីក្រ៥៦០គ្រួសារ និងថវិកាកុមារកំព្រា ៤៦នាក់
ចុះផ្សាយ: Jun 28, 2015
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នំា២០១៥ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានប្រគល់អំណោយ សម្រាប់ឱកាសខែបួសរ៉ាម៉ាឌន ជូនដល់ប្រជាជនក្រីក្រ នៅក្នុងសង្កាត់ច្រាំង រាជធានីភ្នំពេញ ចំនួន៣០០គ្រួសារ សរុបទឹកប្រាក់១៥៣៣០ដុល្លារ។
រាជរដ្ឋាថាភិបាលកម្ពុជា រៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ជាលើកទី២
រាជរដ្ឋាថាភិបាលកម្ពុជា រៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ជាលើកទី២
ចុះផ្សាយ: Jun 27, 2015
ភ្នំពេញ៖ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ រាត្រីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ចែកអំណោយត្រៀម ខែបួសរ៉ាម៉ាឌន ជូនសហគមន៍ខ្មែរឥស្លាម ខេត្តកំពង់ចាម និង ខេត្តក្នុងតំបន់ជុំវិញ
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ចែកអំណោយត្រៀម ខែបួសរ៉ាម៉ាឌន ជូនសហគមន៍ខ្មែរឥស្លាម ខេត្តកំពង់ចាម និង ខេត្តក្នុងតំបន់ជុំវិញ
ចុះផ្សាយ: Jun 16, 2015
កំពង់ចាម៖ ជាកិច្ចស្វាគមន៍ ដល់ខែបួសរ៉ាម៉ាឌន របស់សាសនាឥស្លាម នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែក អំណោយមនុស្សធម៌ ជូនសហគម៍ឥស្លាម ដើម្បីត្រៀមចូលបួសរ៉ាម៉ាឌន ដែលជាខែដ៏ពិសិដ្ឋ របស់ឥស្លាមទូទាំង សកលលោក។ ពិធីនេះបានធ្វើឡើង នៅឯទីតាំងមជ្ឈមណ្ឌល TAHFIZ ANNUR ភូមិទី១៣ ឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម។
ពិធីបើកដំណើរការឱ្យប្រើប្រាស់ សៀវភៅសិក្សាអប់រំឥស្លាមភាសាខ្មែរ
ពិធីបើកដំណើរការឱ្យប្រើប្រាស់ សៀវភៅសិក្សាអប់រំឥស្លាមភាសាខ្មែរ
ចុះផ្សាយ: Jun 15, 2015
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃ ១៥ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាល គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា មានប្រារព្ធពិធីបើកដំណើរការឱ្យប្រើប្រាស់ សៀវភៅសិក្សាអប់រំឥស្លាមភាសាខ្មែរ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ នាឱកាសនោះដែរក៏មានវត្តមាន របស់ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា តំណាងភាគីម្ចាស់ជំនួយ របស់ស្ថាប័នកិច្ចការសាសនាឥស្លាមរដ្ឋស្លាងរ ម៉ាឡេស៊ី តំណាងស្ថាប័នហ្សាកាត់រដ្ឋស្លាងរ ម៉ាឡេស៊ី
ដំណើរទស្សនកិច្ច របស់ប្រតិភូ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា នៅប្រទេសគុយវ៉ែត ទទួលបានលទ្ធផលលើសពីការរំពឹងទុក
ដំណើរទស្សនកិច្ច របស់ប្រតិភូ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា នៅប្រទេសគុយវ៉ែត ទទួលបានលទ្ធផលលើសពីការរំពឹងទុក
ចុះផ្សាយ: Jun 14, 2015
តាមការឲ្យដឹងពីសំណាក់ ឯកឧត្តម ហ្សាការីយ៉ា អាដាម ចាងហ្វាងរង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលបានអមដំណើរជាមួយ លោកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញទៅទស្សនកិច្ចនៅប្រទេសគុយវ៉ែត រយៈពេល៥ថ្ងៃ គឺចាប់តាំងពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ ថាទទួលបានលទ្ធផលជាវិជ្ជមាន លើសពីការរំពឹងទុក។ លើសពីការរំពឹងទុក ត្រង់ថា ភាគីគុយវ៉ែតបានមានការរំភើប ព្រោះនេះគឺជាលើកទីមួយហើយ ដែលគុយវ៉ែតបានទទួលប្រតិភូដែលជាក្របខ័ណ្ឌសាសនា ដែលកន្លងមក មានតែប្រតិភូអង្គការ សមាគមពីកម្ពុជា ដែលជាតំណាងភាគតិចប៉ុណ្ណោះ មិនមែនជាតំណាងឥស្លាមនៅកម្ពុជាជាទូទៅ ជាក្របខ័ណ្ឌរដ្ឋាភិបាលយ៉ាងដូច្នេះទេ។
ឯកឧត្តម ប៉ា សុជាតិវង្ស៖ ប្រទេសអាចអត់សាសនា ប៉ុន្តែសាសនាមិនអាចអត់ប្រទេស
ឯកឧត្តម ប៉ា សុជាតិវង្ស៖ ប្រទេសអាចអត់សាសនា ប៉ុន្តែសាសនាមិនអាចអត់ប្រទេស
ចុះផ្សាយ: Jun 14, 2015
ភ្នំពេញៈ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រទេសជាតិមួយអាចអត់សាសនាណាមួយបាន ប៉ុន្តែសាសនាមិនអាចរស់បានដោយអត់ប្រទេសបានទេ។ មានន័យថាសាសនាគឺវិវត្តទៅតាម ការរីកចំរើនរបស់ប្រទេសជាតិ ក៏ដូចជាទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃប្រទេសនោះ។ នៅពេលដែលប្រទេសជាតិនោះ ជួបនូវក្តីអន្តរាយ ឬរបបប្រល័យពូជសាសន៍ ដូចជាប្រទេសកម្ពុជាយើងជាឧទាហរណ៍ស្រាប់ សាសនាទាំងអស់ ក៏ត្រូវរលំរលាយដែរ មិនមែនមានតែព្រះពុទ្ធសាសនាទេ គ្រីស្ទសាសនា សាសនាឥស្លាម និងសាសនាដ៏ទៃទៀតក៏ដូចគ្នាដែរ។ តួយ៉ាង ក្នុងសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គ្មានកន្លែងណាមួយដែលអាចប្រតិបត្តិសាសនាបានទេ ហើយក៏គ្មានវិហារឥស្លាមណាមួយដែលអាចបើកទ្វាថ្វាយបង្គុំបានដែរ។ លើសពីនេះទៅទៀត ទាំងវត្តអារ៉ាម វិហារឥស្លាម ក៏ដូចជាវិហារដែលជាទីសក្ការៈរបស់សាសនាផ្សេងៗទៀត ត្រូវបានពួក ប៉ុល ពត យកធ្វើជាគុក ជាកន្លែងស្តុកជី និងផ្សេងៗទៀត។
ឯកអគ្គរាជទូតថ្មីរបស់ អារ៉ាប៊ីសាអូឌីត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់
ឯកអគ្គរាជទូតថ្មីរបស់ អារ៉ាប៊ីសាអូឌីត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់
ចុះផ្សាយ: Jun 08, 2015
ភ្នំពេញ៖ ឯកឧត្តម Dakhil Al Johany ឯកអគ្គរាជទូតថ្មីរបស់ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលទើបតែត្រូវបានតែងតាំង ជាឯកអគ្គរាជទូតថ្មីប្រចាំនៅកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា នេះបន្ទាប់ពីបានអញ្ជើញថ្វាយសារតែងតំាង ជូនព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោកក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅឯវិមានសន្តិភាព។
សភាពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី វិនិយោគលើការដាំស្រូវ ដើម្បីទ្រទ្រង់ជំនួយមនុស្សធម៌នៅកម្ពុជា
សភាពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី វិនិយោគលើការដាំស្រូវ ដើម្បីទ្រទ្រង់ជំនួយមនុស្សធម៌នៅកម្ពុជា
ចុះផ្សាយ: Jun 08, 2015
ភ្នំពេញ៖ ដោយបានមើលឃើញពីភាពអំណោយផលផ្នែកកសិកម្ម ជាពិសេសគឺស្រូវ-អង្ករកម្ពុជា ជាអង្ករដែលទទួលបានចំណាត់ថ្នាក់ជាអង្ករល្អលេខ១ សភាពាណិជ្ជកម្ម និងឧស្សាហ៍កម្មម៉ាឡេស៊ី បាននឹងកំពុងវិនិយោគលើការដាំស្រូវនៅក្នុងខេត្តតាកែវ និងខេត្តកំពង់ធំ ហើយនិងបន្តពង្រីកជាច្រើនពាន់ហិចតាទៀត នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ ផលនៃអង្ករ ៧០% នឹងត្រូវធ្វើជាអំណោយមនុស្សធម៌នៅកម្ពុជា រីឯ ៣០% ទៀតសម្រាប់ម្ចាស់វិនិយោគទុន។
ថ្នាក់ដឹកនាំសាសនិកឥស្លាមចំនួន១០០រូប ចូលថ្វាយបង្គំគាល់ ថ្វាយព្រះពរ ព្រះមហាក្សត្រ
ថ្នាក់ដឹកនាំសាសនិកឥស្លាមចំនួន១០០រូប ចូលថ្វាយបង្គំគាល់ ថ្វាយព្រះពរ ព្រះមហាក្សត្រ
ចុះផ្សាយ: May 19, 2015
ភ្នំពេញ៖ ក្នុងឱកាសដ៏មហានត្ខត្តឫក្សថ្លៃថ្លាបំផុត នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦១ យាងចូល ៦២ ព្រះវស្សា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណ:ដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា លោកឧកញ៉ា កៃទាំ មេដឹកនាំសាសនាឥស្លាមក្រុមកនអ៊ីម៉ាំសាន់ ព្រមទាំង ឯកឧត្តម ជារដ្ឋលេខាធិការ អនុលេខាធិការក្រសួង​ធម្មការ និងសាសនា​ ថ្នាក់ដឹកនាំសាស​និកឥស្លាមកម្ពុជា មាន​គណ:អ៊ីមាំ ហាកឹម និងតួន មានចំនួនសរុប​ទាំងអស់ ១០០ រូប អញ្ជើញចូលថ្វាយបង្គំគាល់ នៅទីនាំងទេវាវិនិច្ឆ័យ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ដើម្បីថ្វាយព្រះពរជ័យ ព្រះករុ​ណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:​ដ៏ខ្ពង់ខ្ពស់បំផុត។
PAC សន្យាជ្រើសរើសនិស្សិតខ្មែរ ឲ្យទៅសិក្សាជំនាញពេទ្យ នៅបរទេស ជារៀងរាល់ឆ្នាំ
PAC សន្យាជ្រើសរើសនិស្សិតខ្មែរ ឲ្យទៅសិក្សាជំនាញពេទ្យ នៅបរទេស ជារៀងរាល់ឆ្នាំ
ចុះផ្សាយ: May 08, 2015
ភ្នំពេញ៖ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអនុញ្ញាតិឱ្យគណៈប្រតិភូ អង្គការគ្រូពេទ្យអន្តរទ្វីប PAC អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តទំាង14 រូបនេះ បានសម្រេចបេសកកម្ម ព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យខេត្តកំពង់ចាម ចាប់ពីថ្ងៃទី03 ដល់ ថ្ងៃទី07 ខែឧសភា ឆ្នាំ2015។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ទៅទទួលការព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យខេត្តកំពង់ចាម
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ទៅទទួលការព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យខេត្តកំពង់ចាម
ចុះផ្សាយ: May 03, 2015
កំពង់ចាម៖ នៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានជួបពិភាក្សាការងារ និងសំណេះសំណាលជាមួយ អង្គការគ្រូពេទ្យអន្តរទ្វីប (PAC) នៃប្រទេស អារ៉ាប៊ីសាអូឌីត ដែលបាន និងកំពុងដំណើរការ កម្មវិធីព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥
ព័ត៌មានតាមផ្នែក
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: