ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅភូមិស្វាយឃ្លាំង ឃុំព្រែកចាម ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ចុះផ្សាយ: Mar 23, 2017

(ត្បូងឃ្មុំ): នៅព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅភូមិស្វាយឃ្លាំង ឃុំព្រែកចាម ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថា ដោយសារប្រទេសយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបយើងមានឱកាសធ្វើការអភិវឌ្ឍលើគ្រប់វិស័យ។ ហេដ្ឋារចនាសម្ព័ន្ធ កំពុងរីកដុះដាលយ៉ាងឆាប់រហ័ស ផ្លូវថ្នល់ស្អាតធ្វើដំណើរស្រួល។ ទន្ទឹមនឹងនេះ សហគមន៍ឥស្លាមក៏បាននឹងកំពុងអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សផងដែរ ដែលយើងអាចមើលឃើញច្បាស់ ដូចជាសំណង់អាគារ សាលារៀន និង ស៊ូរ៉ាវ វិហារស្កឹមស្កៃដ៏ស្រស់ស្អាត មាននៅគ្រប់ភូមិ ទូទាំងប្រទេស។

រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ បានផ្តល់ និងអនុគ្រោះ សព្វបែបយ៉ាង ជូនដល់សហគមន៍ខ្មែរឥស្លាម ហើយចុងក្រោយនេះ បានផ្តល់កាដូរមួយយ៉ាងធំ គឺការសម្រេចបញ្ចូលគ្រូខ្មែរឥស្លាមចំនួន ១៥០០នាក់ ទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និង កីឡា ដែលជាការដោះបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ពីសំណាក់រាជរដ្ឋាភិបាលដែលតែងតែបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋស្មើៗគ្នា។ ទាំងនេះ គឺជាគុណូបការ: ដែលមិនត្រូវមើលរំលង ហើយយើងត្រូវតែតបស្នងសងគុណ ដោយធ្វើការគាំទ្រចំពោះរាជរដ្ឋាភិបាលវិញ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានប្រសាសន៍ផ្តាំផ្ញើ ឲ្យបងប្អូនសាសនិកឥស្លាមសហការ សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីចូលរួមចំណែកក្នុងការងារអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល ប្រកបដោយសុខសន្តិភាព។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 13, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: