តំណាងស្ថានទូតថៃប្រចាំកម្ពុជាស្វែងយល់ពីដំណើរការស្ថាប័នហាឡាលកម្ពុជា

ចុះផ្សាយ: Dec 30, 2016

ភ្នំពេញ៖ អនុប្រធានបេសកកម្មទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចអមដ្ឋានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ
ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាជាមួយឯកឧត្តម ឧកញ៉ា អូស្មាន
ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការ
ត្រួតពិនិត្យហាឡាលកម្ពុជា
ដើម្បីធ្វើការសិក្សាស្វែងយល់អំពីស្ថាប័នហាឡាលរបស់កម្ពុជាថា តើបានដើរដល់ណាហើយ។

            ក្នុងជំនួបកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឯកឧត្តម ឧកញ៉ា អូស្មាន

ហាស្សាន់ បានជំរាប ជូនលោក ដាម ប៊ុនថាំ
អនុប្រធានបេសកកម្មទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចអមដ្ឋានឯកអគ្គរាជទូតថៃថា៖
រាជរដ្ឋាភិបាលកម្ពុជា បានចេញជាអនុក្រឹត្យកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦
ស្ដីពីការបង្កើតគណៈកម្មាធិការផលិតផលហាឡាលកម្ពុជា បន្ទាប់មកគណៈកម្មាធិការមួយនេះ ក៏បានបង្កើតឡើងកាលពីថ្ងៃទី៤
ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានសមាសភាពចំនួន ២៤ រូប
និងមាននូវក្រុមអ្នកឯកទេសហាឡាលកម្ពុជាចំនួន ១៩ រូប កាលពីថ្ងៃទី២០ ខែតុលា ២០១៦
បន្ទាប់មកក្រសួងពាណិជ្ជកម្ម ដែលជាប្រធានគណៈកម្មាធិការត្រួតពិនិត្យហាឡាលកម្ពុជា បានរៀបចំជាក្រុមការងារ សម្រាប់ធ្វើការបណ្តុះបណ្តាលមន្ត្រីពាក់ព័ន្ធ
ឲ្យមានជំនាញលើកិច្ចការនេះ។

            ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានជម្រាបជូនភាគីភ្ញៀវថា៖

នៅកម្ពុជាបច្ចុប្បន្ន
មានជនមុស្លិមប្រមាណ៧សែននាក់ដែលពួកគេជាអ្នកប្រើប្រាស់ផលិតផលហាឡាល តែជា
មួយគ្នានេះអ្នកមួយចំនួនទៀត ដែលមិនមែនជាជនមុស្លិមក៏មានអ្នកប្រើប្រាស់ផលិតផលហា
ឡាលផងដែរ ដែលហាឡាលកំពុងតែមានវត្តមាននៅតាមសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ក្នុងប្រទេសកម្ពុជា។

            នាកិច្ចពិភាក្សានេះលោក ដាម ប៊ុនថាំ បានបញ្ជាក់ជូន


ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ថា៖ រាជរដ្ឋាភិបាលថៃ បានទម្លាក់នូវកញ្ចប់ថវិកាឲ្យទៅក្រសួងពាណិជ្ជកម្មថៃ សម្រាប់រៀបចំវគ្គសិក្ខាសាលា
ដើម្បីធ្វើការណែនាំ និងផ្សព្វផ្សាយទៅដល់ម្ចាស់ភោជនីយដ្ឋាន
និងសណ្ឋាគារនៅកម្ពុជាឲ្យបានស្គាល់អំពីផលិតផលហាឡាលរបស់ប្រទេសថៃ។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: