ម៉ាឡេស៊ី គ្រោងដាក់ទុនវិនិយោគ៥០លានដុល្លា លើវិស័យសត្តឃាតហាឡាល ជាមួយក្រុមហ៊ុនអូស្ត្រាលី នៅខេត្តព្រះសីហនុ

ចុះផ្សាយ: Nov 24, 2016

ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦បាន ដឹកនាំគណៈប្រតិភូ ម៉ាឡេស៊ី ដែលមានអគ្គនាយកក្រុមហ៊ុន អភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី (HDC) មន្រ្តីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រួមទាំងសមាជិកសមាជិកា សម្ព័ន្ឋយុវជនមុស្លិមកម្ពុជារាជធានី និង ខេត្តព្រះសីហនុ និងខេត្តកំពត ដើម្បីអញ្ជើញទស្សនកិច្ចប្រព័ន្ឋផលិតកម្ម របស់សត្តឃាតដ្ឋាននៃក្រុមហ៊ុន SLN Meat supply ជាក្រុមហ៊ុន សំឡេះវេចខ្ចប់ និងផលិតផ្គត់ផ្គង់សាច់គោអូស្ត្រាលី ទាំងក្នុងនិងក្រៅស្រុក ដែលធំលំដាប់ថ្នាក់លេខ២នៅលើពិភពលោក ហើយនៅកម្ពុជា ជាលំដាប់ធំជាងគេបង្អស់ក្នុងតំបន់អាស៊ី។

ឯកឧត្តម Datuk Seri Rizuan Abdul Hamid ប្រធានក្រុនហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី បានលើកឡើងពីគម្រោងវិនិយោគរបស់ខ្លួនជាមួយក្រុមហ៊ុន SLN Meat Supply កម្ពុជា ប្រមាណ៥០លានដុល្លា ដោយមើលឃើញពីសក្តានុពលសេដ្ឋកិច្ចរីកចំរើនរបស់កម្ពុជា ក៏ដូចជាវិសាលភាពរបស់ក្រុមហ៊ុនស្តង់ដាអន្តរជាតិ ដែលរកចំណូល បានរាប់រយលានដុល្លា ក្នុងមួយឆ្នាំៗ។ ក្រៅពីនោះ ដោយមើលឃើញថា រដ្ឋាភិបាលកម្ពុជា ទើបចេញអនុក្រិតស្តីពីការបង្កើតគណៈកម្មាធិការហាឡាល ដែលមានក្រសួងពាណិជ្ជកម្មសហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ធ្វើអោយក្រុមហ៊ុនរដ្ឋរបស់ម៉ាឡេស៊ីមួយនេះ បានចាប់អារម្មណ៍ជាខ្លាំងទៅលើការវិនិយោគវិស័យសត្តឃាត និងផលិតសាច់វេចខ្ចប់បែបហាឡាលពីកម្ពុជា។

តាមការផ្តល់បទបង្ហាញរបស់លោក ជា តុលា ប្រធានមន្រ្តីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន SLN Meat supply Pty Ltd បានអោយដឹងថា ជាជំហានចាប់ផ្តើម រោងចក្រមួយនេះផ្តល់ចង្វាក់ផលិតក្នុងកម្រិត៤០ទៅ ៥០ក្បាលក្នុងមួយម៉ោង ហើយប្រមាណ១០០ក្បាលក្នុង១ថ្ងៃ ដែលគោនិមួយៗមានទម្ងន់ពី៥០០ទៅ៦០០គីឡូក្រាម។ ទីផ្សាផ្គត់ផ្គង់គឺសំដៅគ្រប់ប្រទេសក្នុងតំបនអាស៊ី ហើយជាក់ស្តែងសព្វថ្ងៃទីផ្សាធំជាងគេរបស់ក្រុមហ៊ុនលោក គឺប្រទេសភីលីពីន និងប្រទេសចិន។ បន្ទាប់ពីទស្សនកិច្ចនៅសត្តឃាតដ្ឋាន ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានជួបសំណេះសំណាលជាមួយ យុវជនរបស់សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជាខេត្តព្រះសីហុនុ និង កំពត ដើម្បីផ្តល់ដំបូន្មានល្អដល់យុវជន អោយចូលរួមឲ្យបានសកម្មក្នុងសកម្មភាពលើកស្ទួយសហគមន៍។ ឯកឧត្តម ឧកញ៉ា ក៏រំលឹកដល់ប្អូនៗ និង ក្មួយៗយុវជន អោយយកចិត្តទុកដាក់លើការទៅចុះឈ្មោះបោះឆ្នោតដែលនៅសល់តែប៉ុន្មានថ្ងៃទៀត នឹងផុតកំណត់ ជាពិសេសត្រូវសហកាគ្នាផ្សព្វផ្សាយបន្តដល់សហគមន៍របស់យើងអោយគាត់យកចិត្តទុកដាក់ ទៅចុះឈ្មោះអោយខានតែបាន ព្រោះនៅសល់ប្រមាណតែ៥ថ្ងៃ ទៀតប៉ុណ្ណោះការចុះឈ្មោះបោះឆ្នោតនឹងត្រូវបានផុតកំណត់៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: