ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់៖ រដ្ឋាភិបាល​គុយវ៉ែត រក្សាជំហរបន្តបន្ថែមជំនួយ​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​ប្រទេសជាតិ

ចុះផ្សាយ: Oct 12, 2016

ភ្នំពេញ៖ ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ឲ្យដឹងថា គោលជំហរ របស់រដ្ឋាភិបាលគុយវ៉ែត គឺធ្វើយ៉ាងណានៅតែបន្តបន្ថែមជំនួយ មកកម្ពុជាដោយសហការ ជាមួយអង្គការដៃគូរ ដើម្បីចូលរួម លើកស្ទួយ និងអភិវឌ្ឍន៍ រាល់វិស័យចាំបាច់នានា របស់សហគមន៍៍ ក៏ដូចជាការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក Meteb AL-Osaimi ភារធារីស្ថានទូតគុយវ៉ែតប្រចាំកម្ពុជា។

លោក ភារធារី ក៏បានកោតសរសើរ ពីការដឹកនាំដ៏ឈ្លាសវៃររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍន៍ជឿនលឿនគ្រប់វិស័យ។

លោក Meteb AL-Osaimi  បានប្រាប់បែបនេះ ខណៈលោក បានជួបសំណេះសំណាលជាមួយ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង រឹតចំណងសាមគ្គីភាព‌ និងសហប្រតិបត្តិការរវាងរដ្ឋាភិបាល គុយវ៉ែតជាមួយថ្នាក់ដឹកនាំ និងសហគមន៍‌ខ្មែរឥស្លាម។

ជាការឆ្លើយតប ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ក្នុងនាមរដ្ឋាភិបាល ហើយក៏ជាថ្នាក់ដឹកនាំឥស្លាម  បានសម្តែងនូវការកោតសរសើរជាខ្លាំងដល់រដ្ឋាភិបាលគុយវ៉ែត‌‌ និងប្រជាជនគុយវ៉ែតតាមរយៈស្ថានទូត គុយវ៉ែតប្រចាំកម្ពុជា ដែលបានវិនិយោគលើវិស័យ មនុស្សធម៌ជាចម្បងដើម្បីជួយទ្រទ្រង់សហគមន៍ឥស្លាមកម្ពុជា ហើយគុយវ៉ែតជាម្ចាស់ជំនួយ ឈរលំដាប់ថ្នាក់ទី១ ក្នុងចំណោមប្រទេសនានា ជាម្ចាស់ជំនួយនៃតំបន់អារ៉ាប់។

ក្នុងជំនួបនេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានបង្ហាញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ហើយឯកឧត្តមក៏បាន ជំរុញភាគីគុយវ៉ែតយកចិត្តទុកដាក់ផងដែរ លើកិច្ចសហការវិនិយោគ លើវិស័យផលិតផលហាឡាល់ខណៈដែលថ្មីៗនេះ កាលពីខែកក្កដា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាទើបតែចេញអនុក្រឹត ស្តីពីការបង្កើតស្ថាប័នហាឡាល់ ដោយមានក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាអ្នកអនុវត្តកិច្ចការងារនេះ។

ឯកឧត្តមបន្តថា ការវិនិយោគលើវិស័យហាឡាល់នេះ‌‌ មិនមែនសម្រាប់ផ្គត់ផ្គង់ តែសហគមន៍ឥស្លាមនិងផ្គត់ផ្គង់ ក្នុងស្រុកប៉ុណ្ណោះឡើយ ប៉ុន្តែវាជាតម្រូវការរបស់អតិថិជនជាទូទៅ ហើយក៏ក្នុងគោលបំណងផ្គត់ផ្គង់ ទៅកាន់ទីផ្សាពិភពលោក ជាពិសេសបណ្តាប្រទេសឥស្លាម ក្នុងតំបន់អារ៉ាប់៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: