ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបុគ្គលិកសាងសង់ ផ្សារទំនើបធំជាងគេនៅកម្ពុជា

ចុះផ្សាយ: Sep 24, 2016

ភ្នំពេញ៖ នៅឯការដ្ឋានសាងសង់ផ្សារទំនើប «ភ្នំពេញមេហ្គាម៉ល» នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ បានរៀបចំពិធីសំណេះសំណាល និងពិសារអាហាសាមគ្គី ជាមួយបុគ្គលិកសាងសង់របស់ខ្លួន ប្រមាណ ៦០០នាក់។ ពិធីនេះ មានកាអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ផ្សារទំនើបដែលមានផ្ទៃសរុបជាង ១៥០,០០០ ម៉ែត្រការ៉េ កំពស់ ៩ ជាន់ និង ២ ជាន់ក្រោមដីនេះ កំពុងសាងសាង់ បានប្រមាណ ៨០% ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវវត្តនាគវ័ន គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០១៧ ដែលនឹងក្លាយជាផ្សារទំនើបធំជាងគេនៅកម្ពុជា។ ហើយក្រុមហ៊ុន នឹងបន្តសាងសង់សណ្ឋាគារមួយ ពីលើផ្សារទំនើបនេះបន្ថែមទៀត ដែលមានផ្ទៃជាង ៥២,000 ម៉េត្រការ៉េ កំពស់១៣ជាន់ មានជាង ៤០០ បន្ទប់។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា អាគារដ៏ធំមហិមានេះ អាចផុសចេញជារូបរាងឡើងបាន ក៏ដោយសារប្រទេសយើងមានសុខសន្តិភាព មានអ្នកវិនិយោគ ហើយសិស្សានុសិស្សមានឱកាសរៀនសូត្របានខ្ពស់ខ្ពស់ រហូតក្លាយជាវិស្វករ អ្នកបច្ចេកទេស ដែលមានសមត្ថភាពខ្ពស់ក្នុងការសាងសង់។ ហើយក៏ដោយសារមានការចូលរួមសហការគ្នាបានល្អពីគ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់ដឹកនាំ អ្នកបច្ចេកទេស រហូតដល់ថ្នាក់កម្មករ។

ឯកឧត្តម ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងមានមោទនៈភាពក្រៃលែង ដោយបានដឹងថា អាគារនេះ សាងសង់ឡើងដោយស្នាដៃកូនខ្មែរ ដែលវាមានលក្ខណៈទំនើប ពោរពេញដោយបច្ចេកទេស និងមានភាពរឹងមាំ ខណៈដែលមជ្ឍដ្ឋានមួយចំនួន គិតថា ជាស្នាដៃពីបរទេស។ នេះសបញ្ជាក់ថា កម្រិតនេះការយល់ដឹងរបស់កូនខ្មែរយើង ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែមានការកើនឡើងជាលំដាប់។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានមានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីផ្សារទំនើបនេះដំណើរការនៅឆ្នាំក្រោយ នឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្របានមួយកម្រិត ដោយនឹងអាចស្រូបទាញកម្លាំងពលកម្មបានជាង ៣០០០នាក់ ឯណោះ ដើម្បីចូលធ្វើការងារតាមផ្នែកផ្សេងៗ។

ផ្សារ​ទំនើប «ភ្នំពេញមេហ្គាម៉ល»នឹង​មាន​សេវាកម្ម​ចម្រុះ​ជា​ច្រើន​ដូច​ជា កន្លែង​លក់​សម្លៀក​បំពាក់ ភោជនីយ​ដ្ឋាន រោង​ភាពយន្ត កន្លែង​ក្មេង​លេង ខារ៉ាអូខេ កន្លែង​ហាត់​ប្រាណ ស្ទីម សូណា ហាង​លក់​សៀវភៅ ឱសថ​ស្ថាន និង​សេវាកម្ម​ចម្រុះ​ជា​ច្រើន​ទៀត ជា​ពិសេស​មាន Department Store ទំហំ ១០ ០០០ ម៉ែត្រ​ការ៉េ ដែល​ជា​ហាង​ស្នូល​របស់ PARKSON ក្នុង​ផ្សារ​ទំនើប​នេះ​តែ​ម្តង។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: