គ្រឹះស្ថានមៃក្រូហិរញ្ញាវត្ថុ Amanah Ikhtiar នៃប្រទេសម៉ាឡេស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សារណៈ នៃកាយោគយល់ជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា

ចុះផ្សាយ: Jul 23, 2016

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និង លោកបណ្ឌិត Dr. Zubir Bin Harun ជានាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Amanah Ikhtiar នៃប្រទេសម៉ាឡេស៊ី បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងអនុស្សារណៈ នៃការយោគយល់ស្តីអំពីកិច្ចសហការក្នុងការបង្កើត សាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Amanah Ikhtiar នៃប្រទេសម៉ាឡេស៊ីនៅកម្ពុជា។ ពិធីនេះធ្វើឡើង នៅទីស្នាក់ការកណ្តាលរបស់ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលមានវត្តមានពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋមលេខាធិការ និង សមាជិកសមាជិកាអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិម កម្ពុជាផងដែរ។

លោកបណ្ឌិត Dr. Zubir បានបញ្ជាក់ថា តាមការគ្រោងគ្រឹះស្ថានមៃក្រូហិរញ្ញាវត្ថុ Amanah Ikhtiar គ្រោងនឹងចាប់ផ្តើមដំណើរការនៅកម្ពុជា នៅខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ ជាកិច្ចចាប់ផ្តើម ជំហានដំបូងភាគីទាំងពីរគ្រោងនឹងចាប់ផ្តើមរៀបចំ បញ្ជូនបុគ្គលិកជាច្រើនរូបដើម្បីទៅ ទទួលការបណ្តុះបណ្តាល លើជំនាញមីក្រូហិរញ្ញាវត្ថុ ដោយផ្ទាល់នៅឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Amanah Ikhtiar នៅប្រទេសម៉ាឡេស៊ី ដើម្បីទទួលបទពិសោធន៍ និងការបានអនុវត្តជាក់ស្តែងជាមួយនឹងមន្រ្តីជំនាញរបស់ គ្រឹះស្ថានតែម្តង។

បន្ទាប់ពីចុះហត្ថលេខា លើកិច្ចព្រមព្រៀងអនុស្សារណៈ នៃការយោគយល់រវាងភាគីទាំងពីរ ប្រតិភូម៉ាឡេស៊ី គ្រោងនឹងបន្តទស្សនកិច្ចតាម បណ្តាភូមិនានានៅតាមសហគមន៍ ដើម្បីសិក្សាស្វែងយល់ពីលទ្ឋភាព និងសក្តានុពលនៃវិស័យមីក្រូហិរញ្ញវត្ថុ ដោយគ្មានការប្រាក់ និងពិនិត្យទៅលើតម្រូវការជាក់ស្តែងនៃប្រភេទ និង ទំហំនៃអាជីវកម្មខ្នាតតូច ដែលអាចដំណើរការទៅបានជាដើម។

គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar ជាគ្រឹះស្ថាន ផ្តល់ប្រាក់ឥណទានខ្នាតតូច នៃប្រទេសម៉ាឡេស៊ី ដែលបានដំណើរការតាំងពី ២៩ឆ្នាំមកហើយ។ គ្រឹះស្ថាននេះបានដំណើរការសេវា ផ្តល់ប្រាក់ឥណទានសម្រាប់អាជីវករដែលខ្វះខាត ហើយត្រូវការបង្រើតរឺពង្រីកមុខរបរខ្នាតតូច ដែលគ្រឹះស្ថានអាចផ្តល់ប្រាក់កម្ចីឥណទាន បែបច្បាប់ឥស្លាមដោយគ្មានការប្រាក់ដើម្បីជាដើមទុន ដោយអាចផ្តល់ ជូនចាប់ពី ៥០០០រិញហ្គិតម៉ាឡេស៊ី ដល់ ១០០០០រិញហ្គិតម៉ាឡេស៊ី ស្មើនឹងប្រមាណជាពី ១២៨០ដុល្លារ ដល់ ២៥៦០ដុល្លារអាមេរិក។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: