ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ វិហារឥស្លាម នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ចុះផ្សាយ: Feb 27, 2016

ត្បូងឃ្មុំ៖ វិហារឥស្លាមថ្មីមួយដែលមានទំហំ ១៥គុណនឹង២០ម៉ែត្រ ស្ថិតនៅភូមិជៀសទី២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

តាមបាយការណ៍ វិហារនេះ ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុបអស់ ៧៧.៩០០ដុល្លារអាមេរិក និងប្រាក់រៀល ៧.៧៨៦.០០០រៀល។ ទឹកប្រាក់នៃការចំណាយសម្រាប់ការកសាងនេះ ទទួលបានការឧបត្ថម្ភពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារចុះជួយស្រុក ២.៧០០ដុល្លារ សម្រាប់ទិញដី។ ក្រៅពីនេះ គឺជាថវិការរបស់សប្បុរសជនម៉ាឡេស៊ី និងមួយផ្នែកទៀត ជាការចូលរួមថវិកាបដិភាគ របស់ប្រជាពលរដ្ឋនៅក្នុងភូមិ។

បន្ទាប់ពីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងថា មហាឱកាសសម្រាប់ប្រជាពលរដ្ឋទូទៅ ចារក្នុងប្រវត្តិសាស្រ្ត គឺសម័យតេជោ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ប្រទេសជាតិអភិវឌ្ឍន៍គ្រប់វិស័យ ប្រជាពលរដ្ឋមានសុខសន្តិភាព សេរីភាព។ ជាក់ស្តែង ជាគោលនយោបាយលុបបំបាត់ភាពក្រីក្រ របស់រាជរដ្ឋាភិបាល ក្នុងខេត្តត្បូងឃ្មុំយើង មានជីវភាពធូរធារប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា នៅថ្ងៃនេះទៀតសោត សហគមន៍ភូមិជៀសទី២ បានទទួលសមិទ្ធផលថ្មីមួយទៀត ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ម្ចាស់ជំនួយនានាបានទុកចិត្តលើរាជរដ្ឋាភិបាល ទើបអំណោយគ្រប់បែបយ៉ាង ត្រូវបាននាំមកជូនដល់សហគមន៍យើង ចូលរួមលុបបំបាត់ភាពក្រីក្រ លើកកំពស់វិស័យសាសនា និងវិស័យអប់រំ ក៏ដូចជាវិស័យនានាផ្សេងទៀតផងដែរ។

បន្ទាប់ពីបានបំពាក់គ្រឿងឥស្សរិយយសជូនដល់ភាគីម្ចាស់ជំនួយ និងសកម្មជន ដែលចូលរួមកសាងសាមិទ្ឋផល ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត រួមមានឧបត្ថម្ភវិហារ ២លានរៀល យុវជនកាកបាទក្រហម ៥០នាក់ យុវជនកាយរិទ្ធ ៥០នាក់ យុវជនស.ស.យ.ក ៥០នាក់ យុវជនសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(សយមក) ១៦នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល គ្រូបង្រៀនឥស្លាម ២នាក់ ម្នាក់ៗ សារុង ១ ថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស ៨៣នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច១ដើម ថវិកា ២ពាន់រៀល និងចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ ៤២នាក់ ក្នុងម្នាក់ សារុង ១ និង ថវិកា ២ម៉ឺនរៀល៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: