ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញអធិបតី ក្នុងពីធីប្រគល់អំណោយអន្តេវាសិកដ្ឋាន ព្រមទាំង សៀវភៅសិក្សា និងអំណោយផ្សេងៗមានតម្លៃសរុប ៦០៨ ៨០០ដុល្លា

ចុះផ្សាយ: Dec 18, 2015

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែធ្នូ២០១៥ ស្ថាប័នកិច្ចការឥស្លាមរដ្ឋសហព័ន្ឋម៉ាឡេស៊ី (MAIWP) ដឹកនាំដោយ លោក Dato' Muhammad Bin S. Ahmad បានធ្វើពិធីប្រគល់សៀវភៅសិក្សា កម្រិតមត្តេយ្យសាសនា ស្តង់ដារម៉ាឡេស៊ី គិតជាថវិកាចំនួន ១៤០០០០០ រិហ្គិតម៉ាឡេស៊ី ស្មើនឹង ៣៥០,០០០ ដុល្លា ដើម្បីផ្គត់ផ្គង់ទៅតាមសាលារៀនទូទាំងប្រទេស និង ឧបត្ថម្ភសំលៀកបំពាក់ថ្វាយបង្គំបុរស ស្រ្តីឥស្លាម គិតជាថវិកាចំនួន ៣៦៨,០០០ រិហ្គិត ស្មើនឹង ៩២០០០ ដុល្លា ដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដើម្បីធ្វើការចែកចាយជូនសិស្សានុសិស្ស។

ក្នុងពេលនេះដែរ គណៈប្រតិភូក៏បានប្រគល់អំណោយ ១៦៦ ៨០០ដុល្លាអាមេរិក សម្រាប់សាងសង់អន្តរវាសិកដ្ឋានសិស្សនារីនៅភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបថវិការទាំងអស់ដែល MAIWP  ប្រគល់ជូនថ្ងៃនេះ ៦០៨ ៨០០ដុល្លាអាមេរិក។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី  និងគណៈប្រតិភូ ក៏បានអញ្ជើញពិនិត្យការដ្ឋានសាងសង់អាគារសិក្សាមធ្យមសិក្សាសាសនាឥស្លាម ដែលមានតម្លៃ ៤០០ ៧០០ដុល្លាអាមេរិក ជាអំណោយរបស់ស្ថាប័នឥស្លាមរដ្ឋសហព័ន្ឋម៉ាឡេស៊ី និងពិនិត្យដីដែលស្ថាប័ននេះទើបផ្តល់ជូនសម្រាប់ពង្រីកអាគារសិក្សា មានតម្លៃ ៣២០ ០០០ដុល្លាអាមេរិក។

តាមការបញ្ជាក់របស់ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ បានអោយដឹងថា តាមការគ្រោង អាគារសិក្សាមួយនេះ អាចនឹងបង្ហើយការសាងសង់ក្នុងខែមីនា ឆ្នាំ២០១៦។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី និងស្ថាប័នពាក់ព័ន្ឋដែលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន បានចូលរួមឧបត្ថម្ភ លើកស្ទួយរាល់សកម្មភាពមនុស្សធម៍នានាលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ជាវិស័យដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ និង អោយតម្លៃ ដោយចាត់ទុកជាវិស័យអាទិភាពក្នុងវិស័យនានាទៀត។

 

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: