ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បាន ស្រីមុំ ជួបសំណេះសំណាល ជាមួយពលករខ្មែរនៅម៉ាឡេស៊ី

ចុះផ្សាយ: Sep 07, 2015

ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បាន ស្រីមុំ តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ បានជួបសំណេះសំណាលជាមួយពលករ ពលការិនីខ្មែរ ប្រមាណ ៣០០នាក់ ដែលកំពុង បម្រើការងារនៅ ក្នុងប្រទេសម៉ាឡេស៊ី។

ក្នុងកិច្ចសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវេជ្ជាជីវៈ និង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខ្មែរឥស្លាម ជាច្រើនរូបផងដែរ។

ក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងមន្រ្តីរបស់កម្ពុជា បានផ្តល់ឱកាស ដល់ពលករ ពលការិនី បានឡើងមានមតិយោបល់ ព្រមទាំងបង្ហាញបញ្ហាប្រឈមនានា សម្រាប់ពលករខ្មែរ ក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេស ក៏ដូចជាបញ្ហាប្រឈមពេល កំពុងបំពេញការងារនៅ ក្រៅប្រទេសផងដែរ ដើម្បីឲ្យមន្រ្តីពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជួយស្វែងរកដំណោះស្រាយ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាមន្រ្តី ដែលបានចូលរួម បានលើកបង្ហាញពីកិច្ចខិតខំ ប្រឹងប្រែងមួយចំនួយ ដើម្បីជាប្រយោជន៍ និងបង្កើនការងារជូនប្រជាពលរដ្ឋខ្មែរ ហើយក៏បានបង្ហាញពីកិច្ចខិតខំរបស់ ក្រសួងការបរទេសកម្ពុជា ដែលតែងតែប្រឹងប្រែង ជួយរាល់ទុក្ខលំបាករបស់ពលករ ពលការិនីខ្មែរ ទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសដទៃទៀត។

ជាការកត់សម្គាល់ ក្នុងកិច្ចសំណេះសំណាលនេះ ត្រូវបានធ្វើឡើង ក្រោមបរិយាកាសសប្បាយរីករាយ ហើយ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមប្រតិភូទទួល​បាន ការស្វាគមន៍យ៉ាងកក់ក្តៅពីពលករ ពលការិនីខ្មែរផងដែរ នៅម៉ាឡេស៊ី៕

Source: Fresh News

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: